ក្រុមហ៊ុន Cellcard ចែករង្វាន់ធំជាទឹកប្រាក់ ១០ម៉ឺនដុល្លារ | សែលកាត

ក្រុមហ៊ុន Cellcard ចែករង្វាន់ធំជាទឹកប្រាក់ ១០ម៉ឺនដុល្លារ

ថ្ងៃចេញផ្សាយ: មករា, ថ្ងៃ​សៅរ៍ 05, 2019

រាជធានីភ្នំពេញ ថ្ងៃទី 5 ខែមករា ឆ្នាំ2019៖ ក្រុមហ៊ុន Cellcard កម្មវិធីចាប់រង្វាន់១ម៉ឺនដុល្លារ បានរកឃើញអតិថិជនមានសំណាងម្នាក់ទៀតហើយ នោះគឺ អ្នកនាង តាំង ហ្គេចគៀង មកពីខេត្តត្បូងឃ្មុំ ដែលបានទទួលរង្វាន់ជាទឹកប្រាក់ ១ម៉ឺនដុល្លារកាលពីថ្ងៃសៅរ៍កន្លងទៅ។

អ្នកនាង ហ្គេចគៀង គឺជាអតិថិជនមានសំណាងទី2​ ពី Cellcard ដែលឈ្នះកម្មវិធីចាប់រង្វាន់ជាទឹកប្រាក់១០ម៉ឺនដុល្លារកាលពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោក អ៊ុំ សាវ៉េត បានឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារកាលពីថ្ងៃបុណ្យណូអែលកាលពីខែធ្នូកន្លងទៅ។

អ្នកនាង ហ្គេចគៀង បានចូលរួមលេងកម្មវិធីចាប់រង្វាន់យកទឹកប្រាក់ ១ម៉ឺនដុល្លារអស់រយៈពេលជាង៥ឆ្នាំមកហើយ ហើយនេះ គឺជារង្វាន់ធំជាងគេដែលគាត់បានឈ្នះ។ គាត់និយាយថា គាត់នឹងបរិច្ចាគទឹកប្រាក់មួយចំនួនទៅមន្ទីរពេទ្យគន្ធបុប្ផា និងទិញផ្ទះថ្មីឱ្យកូនៗដើម្បីរស់នៅពេលកំពុងរៀន។​ គាត់និយាយថា៖ «ភ្លាមហ្នឹង ខ្ញុំមិនជឿថាឈ្នះនោះទេ»។

«កម្មវិធីផ្តល់សំណាងនេះពិតជាជួយពង្រឹងជីវភាពខ្ញុំមែន ខ្ញុំនិងក្រុមគ្រួសារសូមអរគុណដល់ក្រុមហ៊ុន Cellcard»។

កម្មវិធីចែករង្វាន់ជាផ្លូវការនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcard រាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍  ពីម៉ោង 3 រសៀល។

កម្មវិធីផ្សងសំណាង 1 ម៉ឺនដុល្លារ នឹងបន្តផ្តល់ជូនអតិថិជននូវឱ្យកាសឈ្នះរៀងរាល់ថ្ងៃ។

ដើម្បីស្វែងយល់បន្ថែមពីកម្មវិធីពិសេសរបស់ក្រុមហ៊ុន Cellcard សូមចូលទៅកាន់គេហទំព័រ​៖ ​www.cellcard.com.khCellcard YouTube

អ្នកក៏អាចអានផងដែរ

សីហា, ថ្ងៃ​សុក្រ 16, 2019

នៅថ្ងៃ​នេះ​ ក្រុម​ហ៊ុន Cellcard ​​មាន​មោទនភាព​ក្នុងការ​ប្រកាស​ពី​ការ​ឈ្នះ​ពាន...

សីហា, ថ្ងៃ​សៅរ៍ 10, 2019

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្តព្រះសីហនុ  ​ក្រុម...

សីហា, ថ្ងៃ​សុក្រ 02, 2019

នៅថ្ងៃនេះ​ ក្រុម​ហ៊ុន​ Cellcard បាន​ប្រកាស​ពី​ការ​ឈ្នះ​ពាន​រង្វាន់មួយទៀតហើយគឺ...

កក្កដា, ថ្ងៃ​សុក្រ 26, 2019

ភ្នំពេញ៖ ការប្រកួត Super Data Race របស់ក្រុមហ៊ុនសែលកាត បានមកដល់ខេត្តកំពង់ចាម ...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !