ក្រុមហ៊ុន Cellcard ប្រារព្ធពិធីបុណ្យអុំទូកសម្រាប់ឆ្នាំ២០១៨ ជាមួយនឹងកម្មវិធី និង រង្វាន់ធំអស្ចារ្យ | សែលកាត

ក្រុមហ៊ុន Cellcard ប្រារព្ធពិធីបុណ្យអុំទូកសម្រាប់ឆ្នាំ២០១៨ ជាមួយនឹងកម្មវិធី និង រង្វាន់ធំអស្ចារ្យ

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​អង្គារ 20, 2018

ឆ្នាំនេះ ក្រុមហ៊ុន Cellcard នឹងចូលរួមគាំទ្រព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ​​ ​នៅរាជធានីភ្នំពេញ និងខេត្តសៀម​រាប ​ជាមួយនឹងកម្មវិធីដ៏ធំអស្ចារ្យរបស់ខ្លួន។

ក្រុមហ៊ុនមានមោទនភាពជាខ្មែរក្នុងការផ្តល់អំណោយឧបត្ថម្ភដល់កីឡាករប្រកួតចំនួន១៥ទូក ដើម្បីលើកកម្ពស់នាំយកមោទ​នភាពជូនសហគមន៍របស់ពួកគាត់។

កម្មវិធីថ្ងៃនេះ ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcard ចាប់ពីម៉ោង ៣ដល់​៤​​រសៀល ដោយមានការចូលរួមពីបុគ្គលិក និងថ្នាក់ដឹកនាំដើម្បីជូនពរដល់កីឡាករក្នុងរយៈពេលបីថ្ងៃនៃ​ព្រះរាជពិធីបុណ្យ។

ក្រុមហ៊ុន Cellcard នឹងមានវត្តមាននៅទូទាំងក្រុងភ្នំពេញ និងខេត្តសៀម​រាប​ ​ដែលងាយស្រួល​ដល់ការប្រារព្ធកម្មវិធីជួបជុំជាមួយក្រុមគ្រួសារនិងមិត្តភក្តិពីបណ្តាខេត្តផ្សេងៗ។

ការរៀបចំទាំងនេះ នឹងរាប់បញ្ចូលទាំងការលក់បញ្ចុះតម្លៃពិសេសៗ «Cellcard Water Festival Mega Sale»​ ការបញ្ចូលទឹកប្រាក់ដ៏អស្ចារ្យនិងឈ្នះរង្វាន់ និង សេវាOsja Xchange $1=$100 បញ្ចុះតម្លៃ៥០%។ ការលក់បញ្ចុះតម្លៃរហូតដល់៦០% លើទូរស័ព្ទដូចជា Xiaomi, SingTech Zopo, My Palm, Hiya, Oukitel, iTel, ASUS និងមានច្រើនទៀត។

បញ្ចូលទឹកប្រាក់ ហើយមានឱកាសឈ្នះរង្វាន់ពិសេសៗ ដូចជា ម៉ូតូZoomer X 2019, ទូរស័ព្ទiPhone Xs Max, ទូរស័ព្ទiPhone XR, នាឡិកាApple Watch series 4, ទូរស័ព្ទSamsung Galaxy J7 Pro ក៏ដូចជាលេងអ៊ីធើណេត និងការហៅចេញដោយឥតគិតថ្លៃ។

សម្រាប់អ្នកដែលចូលចិត្តស្តាប់ចម្រៀង នឹងទទួលបានការចូលរួមមើលការប្រគុំតន្ត្រី Ganzberg Beer ក្នុងរយៈពេល៣យប់ ហើយអ្នកទស្សនាក៏អាចដើរកម្សាន្តនៅស្តង់Cellcard ជាមួយនឹងតារាកិ​ត្តិយ​ស​​ដូចជា ថេណា រ៉េតស៊ូហ្សាណា និង Jamie Tey។

ក្នុងព្រះពិធីបុណ្យអុំទូកនេះ ក្រុមហ៊ុននឹងរៀបចំការប្រគល់រង្វាន់ពី Cellcard លើកទី១០ នៅថ្ងៃទី២៣ ខែវិច្ឆិកា ជូនអ្នកឈ្នះទាំងអស់ពីកម្មវិធី Fishing Motors, iKnow iKnow និង10K Raffle។​ ​កម្ម​វិធីនេះនឹងធ្វើឡើងនៅការិយាល័យកណ្តាល ក្រុមហ៊ុន Cellcardចាប់ពីម៉ោង ៤រសៀលតទៅ។

នាយកប្រតិបត្តិក្រុមហ៊ុន លោក អៀន វ៉ាត់សុន (Ian Watson) មានប្រសាសន៍ថា ក្រុមការ​ងារ​ ​Cellcard ពិតជាសប្បាយរីករាយណាស់ក្នុងព្រឹតិ្តការណ៍នៅឆ្នាំនេះ ក៏ដូចជាកម្មវិធីសប្បាយ​ៗ​​ពីការផ្តល់ជូន។

លោកបន្ថែមថា៖ «ពួកយើងកំពុងណែនាំពីការបង្កើតថ្មី ក្នុងឱកាសបុណ្យអុំទូកនៅឆ្នាំនេះ ជាមួយនឹងការស្កេន​និងឈ្នះលេខកូដសំណាង ជូនអ្នកចូលរួមដើម្បីឈ្នះទូរស័ព្ទ iPhone XR»។

«ពួកយើងនឹងផ្តល់ជូនបទពិសោធន៍ Virtual Reality នៅស្តង់​Fun Zone របស់យើងសម្រាប់អ្នកទាំងអស់គ្នាដើម្បីសាកល្បងនិងលេងកម្សាន្ត»។

«អ្នកចូលចិត្តវិស័យចម្រៀង នឹងមានឱកាសជួបតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជានៅឯស្តង់របស់​យើងក្នុងបរិវេណឆាកតន្ត្រី Ganzberg Beer ផងដែរ»។

«សម្រាប់អ្នកដែលមិនអាចអញ្ជើញមកទស្សនាផ្ទាល់ អ្នកអាចចូលរួមលេងកម្សាន្តលើអនឡាញ​បានដូចជា មើលរូបភាពមានចលនាជារឿងភាគទាក់ទងនឹងពិធីបុណ្យអុំទូក នៅលើpage Facebook​, YouTube និង Instagram»។

សម្រាបព័ត៌មានបន្ថែម ពីការបញ្ចុះតម្លៃ និងការប្រតិបត្តិការផ្សេងៗទៀតពីCellcard ទាក់ទងនឹងកម្មវិធីពិធីបុណ្យអុំទូក សូមចូលទៅកាន់page Facebook របស់Cellcard ឬ គេហទំព័រ​ ​www.cellcard.com.kh៕

អ្នកក៏អាចអានផងដែរ

ធ្នូ, ថ្ងៃ​អង្គារ 11, 2018

ខេត្តព្រះវិហារ ថ្ងៃទី 8ខែធ្នូ ឆ្នាំ 2018៖Cellcard ពង្រឹងនូវតួនាទីរបស់ខ្លួនបន្...

វិច្ឆិកា, ថ្ងៃ​សុក្រ 16, 2018

   របាយការណ៍ថ្មីមួយបានចេញផ្សាយដោយស្ថាប័ន GSMA លើភាពជោគជ័យរបស់ក្រុមហ៊ុន C...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 05, 2018

សេវាអ៊ីនធើណិតទូទាំងផ្ទៃប្រទេសថ្ងៃនេះទទួលរងការវាយប្រហារខ្នាតធំ 2ដងផ្ទួនពីក្រុម...

តុលា, ថ្ងៃ​អង្គារ 30, 2018

ក្នុងឱកាសប្រារព្ធពិធីចែករង្វាន់ថ្ងៃនេះ ក្រុមហ៊ុនCellcard បានប្រគល់រង្វាន់ដែលម...