ប្រទេសកម្ពុជារងផលប៉ះពាល់ដោយការវាយប្រហារតាមអ៊ិនធើណិត | សែលកាត

ប្រទេសកម្ពុជារងផលប៉ះពាល់ដោយការវាយប្រហារតាមអ៊ិនធើណិត

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​ច័ន្ទ 05, 2018

សេវាអ៊ីនធើណិតទូទាំងផ្ទៃប្រទេសថ្ងៃនេះទទួលរងការវាយប្រហារខ្នាតធំ 2ដងផ្ទួនពីក្រុម hackers។

នេះជាការវាយប្រហារប្រភេទ DDos (Distribution Denial of Service) ដែលជាការវាយប្រហារលើល្បឿនចរាចរណ៏ទិន្នន័យអ៊ីនធើណិត។

ទីតាំងនៃការវាយប្រហារនេះនៅមិនទាន់កំណត់បានឡើយទេ ប៉ុន្តែវាមានប្រភពមកពីក្រៅប្រទេស។

ទំហំទិន្នន័យអ៊ីនធើណិតយ៉ាងធំសំបើមត្រូវបានបញ្ជូនចូលតាមសេវាអ៊ីនធើណិតរបស់កម្ពុជា។

នេះជាការវាយប្រហារដ៏ធំបំផុតមួយ ដែលធ្វើអោយមានការកកស្ទះចរារចណ៏ល្បឿនអ៊ីនធើណិត និងធ្វើអោយបទពីសោធន៍នៃការប្រើប្រាស់មានភាពយឺតយ៉ាវ។

ការវាយប្រហារនេះមានឥទ្ធិពលលើអ្នកប្រើប្រាស់អ៊ីនធើណិតជាច្រើននៅក្នុងប្រទេសថ្ងៃនេះ។

អ្នកប្រើប្រាស់នឹងកត់សំគាល់ឃើញថា ការបើក  website ផ្ញើរសារ email បើក apps និងមាតិការផ្សេងៗមានភាពយឺតជាងសព្វដង។ ល្បឿននៃការអាប់ឡូដ និងដោនឡូតក៏ធ្លាក់ចុះយ៉ាងខ្លាំង។

ក្រុមហ៊ុនEZECOM ដែលជាក្រុមហ៊ុនISP ធំបំផុតនៅកម្ពុជា បានធ្វើការជាមួយដៃគូអន្តរជាតិដើម្បីកាត់បន្ថយការវាយប្រហារនិងរក្សាផលប៉ះពាល់ក្នុងកម្រិតអប្បបរមា។

ពួកគេក៏កំពុងធ្វើការកែលម្អសមត្ថភាពដើម្បីកាត់បន្ថយផលប៉ះពាល់បន្ថែមទៀតនិងផ្តល់នូវបទពិសោធន៍ល្អប្រសើរដល់អតិថិជនក្នុងករណីការវាយប្រហារនេះកើតឡើងម្តងទៀត។

ក្រុមហ៊ុនសែលកាតក៏បានបន្ថែមផងដែរថាខ្លួនកំពុងធ្វើការលើដំណោះស្រាយដើម្បីការពារប្រឆាំងនឹងការវាយប្រហារស្រដៀងគ្នានាពេលអនាគត។

ក្រុមហ៊ុនសែលកាតក៏បានបញ្ជាក់បន្ថែមទៀតថាបញ្ហានៃល្បឿនអ៊ីនធើណិតនេះ មិនមានការពាក់ព័ន្ធនឹងសេវារបស់សែលកាតនោះទេ។

អ្នកក៏អាចអានផងដែរ

ធ្នូ, ថ្ងៃ​អង្គារ 11, 2018

ខេត្តព្រះវិហារ ថ្ងៃទី 8ខែធ្នូ ឆ្នាំ 2018៖Cellcard ពង្រឹងនូវតួនាទីរបស់ខ្លួនបន្...

វិច្ឆិកា, ថ្ងៃ​អង្គារ 20, 2018

ឆ្នាំនេះ ក្រុមហ៊ុន Cellcard នឹងចូលរួមគាំទ្រព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទី...

វិច្ឆិកា, ថ្ងៃ​សុក្រ 16, 2018

   របាយការណ៍ថ្មីមួយបានចេញផ្សាយដោយស្ថាប័ន GSMA លើភាពជោគជ័យរបស់ក្រុមហ៊ុន C...

តុលា, ថ្ងៃ​អង្គារ 30, 2018

ក្នុងឱកាសប្រារព្ធពិធីចែករង្វាន់ថ្ងៃនេះ ក្រុមហ៊ុនCellcard បានប្រគល់រង្វាន់ដែលម...