Smile Shop x Cellcard | សែលកាត

មិនថាអ្នករស់នៅក្នុងតំបន់លឿង លឿងទុំ ឬក្រហមនោះឡើយ ឥឡូវនេះអ្នកអាចទទួលបាននូវគ្រឿងឧបភោគបរិភោគ និងស៊ីមសែលកាត ជាមួយនឹងដឹកជញ្ជូនផ្ទាល់ទៅកាន់គេហដ្ឋានរបស់អ្នកតែម្តង!

តាមរយៈកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម SmileShop បានទទួលសិទ្ធិដឹកជញ្ជូនទំនិញទៅកាន់គ្រប់តំបន់ទាំងអស់ រួមទាំងតំបន់ក្រហម ដូច្នេះបងប្អូនប្រជាពលរដ្ឋ អាចទទួលបាននូវអាហារ ទំនិញ ស៊ីមសែលកាត កាតសម្រាប់បញ្ចូលលុយ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃសំខាន់ផ្សេងៗទៀត​ ដោយពុំមានក្តីបារម្ភទៀតឡើយ។

បន្ថែមលើនេះទៀត កិច្ចសហការជាដៃគូផ្តាច់មុខរបស់ពួកយើងជាមួយ SmileShop បានផ្តល់ដល់អតិថិជនសែលកាតនៅគ្រប់តំបន់ទាំងអស់ ​នូវអត្ថប្រយោជន៍ពិសេសៗមួយចំនួន។ អតិថិជនសែលកាត ដែលបានចុះឈ្មោះលេខទូរស័ព្ទរបស់ខ្លួននៅក្នុង SmileShop App អាចទទួលបាននូវការផ្តល់ជូនពិសេសពីសែលកាតដូចខាងក្រោមនេះ៖

  • ទទួលបានប្រាក់ $5 ត្រឡប់មកវិញ សម្រាប់ការចំណាយចាប់ពី $25 ឡើងទៅ (អាចទទួលបានប្រាក់ត្រឡប់មកវិញចំនួន 2ដង នៅក្នុងអំឡុងពេលនៃការធ្វើប្រម៉ូសិននេះ)
  • ទទួលបាននូវអាទិភាពសម្រាប់ការដឹកជញ្ជូនទំនិញក្នុងថ្ងៃតែមួយ
  • សម្រាប់អតិថិជនដែលបញ្ជាទិញស៊ីមសែលកាត តាមរយៈ SmileShop យើងនឹងមានផ្តល់ជូននូវម៉ាសសម្រាប់ពាក់ការពារពិសេសរបស់សែលកាត ចំនួនមួយដោយឥតគិតថ្លៃ។

វាពិតជាងាយស្រួលបំផុតសម្រាប់ការជាវស៊ីមសែលកាតតាមរយៈ Smile Shop។

ដោនឡូតឥឡូវនេះ!

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត