Sim Delivery | សែលកាត

មិនបាច់ចេញពីផ្ទះក៏ទិញស៊ីមបានដែរ ថែមទាំងទទួលបានអាវភ្លៀង និងថង់ការពារបរិស្ថាន

សម្រាប់អតិថិជនដែលធ្លាប់ប្រើប្រាស់ Wing Mall NHAM24, SmileShop ឬ E-Getsfood ដើម្បីទិញអាហារ និងគ្រឿងទេស អ្នកប្រាកដជាដឹងច្បាស់ហើយថា កម្មវិធីនេះងាយស្រួលប្រើប្រាស់ប៉ុណ្ណា។

ប្រសិនបើអ្នកមិនទាន់បានដំឡើងកម្មវិធីនេះទេ ឥឡូវនេះដល់ពេលដែលអ្នកត្រូវចាប់ផ្តើមហើយ។

អ្នកអាចបញ្ជាទិញអាហារ ភេសជ្ជៈ គ្រឿងទេស ផ្កា និងសូម្បីតែស៊ីមសែលកាត ក៏អ្នកអាចបញ្ជាទិញបានផងដែរ ពោលគឺនឹងយកទៅប្រគល់ជូនដល់អ្នកនៅគេហដ្ឋានផ្ទាល់តែម្តង។

សេវាកម្មចុះឈ្មោះដោយខ្លួនឯង ដ៏ងាយស្រួលប្រើប្រាស់បំផុតរបស់យើង នឹងអនុញ្ញាតឱ្យអ្នកអាចបើកដំណើរស៊ីមកាតរបស់អ្នក នៅផ្ទះបានយ៉ាងងាយស្រួល ដោយពុំចាំបាច់អញ្ជើញមកកាន់ហាង ឬកន្លែងចែកចាយស៊ីមផ្ទាល់នោះឡើយ។

សូមអនុវត្តតាមជំហានខាងក្រោមនេះ ដើម្បីអាចរីករាយជាមួយការប្រើប្រាស់គម្រោងទិន្នន័យល្អជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដោយចំណាយពេលមិនដល់ ២០នាទីនោះឡើយ!

(សេវាកម្មនេះ មានផ្តល់ជូននៅតែរាជធានីភ្នំពេញប៉ុណ្ណោះក្នុងពេលបច្ចុប្បន្ននេះ) ។

ជំហានដ៏ងាយស្រួលទាំង 5៖

  1. ដំឡើងកម្មវិធីណាមួយ ឱ្យបានរួចរាល់នៅលើទូរស័ព្ទរបស់អ្នក
  2. បញ្ជាទិញ Cellcard 4U ដោយដឹកជញ្ជូនផ្ទាល់ទៅដល់គេហដ្ឋានរបស់អ្នក
  3. ដាក់ស៊ីមកាតថ្មីរបស់អ្នកទៅក្នុងទូរស័ព្ទ (ភ្ជាប់ទៅកាន់ WIFI)
  4. ទាញយក Cellcard App ហើយចុះឈ្មោះដោយផ្តល់នូវព័ត៌មានលម្អិត និងលេខទូរស័ព្ទថ្មីរបស់អ្នក
  5. បញ្ចូលរូបថតនៃអត្តសញ្ញាណប័ណ្ណរបស់អ្នក (ទៅក្នុង SIM Profile នៅក្នុង Cellcard App)។

* ប្រសិនបើអ្នកមិនបានធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណរបស់អ្នកបន្ទាប់ពី ៤៨ ម៉ោងនោះទេ លេខទូរស័ព្ទរបស់អ្នក អាចនឹងត្រូវផ្អាកដំណើរការ។ អ្នកត្រូវបញ្ចូលរូបថតនៃអត្តសញ្ញាណប័ណ្ណរបស់អ្នក ទៅក្នុង SIM Profile នៅក្នុង Cellcard App។

ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម អ្នកអាចប្រើប៊ូតុងជជែកតាមអនឡាញ  ដើម្បីទទួលបាននូវសេវាបម្រើដោយផ្ទាល់ពីភ្នាក់ងារបម្រើសេវាកម្មរបស់យើង។

ហើយសូមកុំភ្លេចចូលរួមជាមួយ Cellcard Club ដើម្បីកុំឱ្យខកខានទទួលបាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់ការក្លាយជាអតិថិជនសែលកាត!

 

ធ្វើដាក់ដំណើរការស៊ីមរបស់អ្នកដោយខ្លួនឯងបានយ៉ាងងាយស្រួល ដោយគ្រាន់តែធ្វើការស្កែន ឬ ថត អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែនរបស់អ្នក។

ទាយយក Cellcard App នៅទីនេះ
ដើម្បីឆែកមើលលើការភ្ជាប់គម្រោងឬសេវា និង គណនីសែលកាតរបស់អ្នក។

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត