សាលាតម្រង់ទិសកីឡាបាល់ទាត់ ដោយ សែលកាត | សែលកាត

កីឡាបាល់ទាត់ជាកីឡាដែលពេញនិយមមួយនៅប្រទេសកម្ពុជា ដែលកីឡាករជាច្រើនបាន ចាប់យកកីឡានេះជាអាជីព និងសកម្មភាពកំសាន្តរបស់ពួកគេ។

សម្រាប់យុវជនជាច្រើន ពួកគេតែងតែចាត់ទុក កីឡាបាល់ទាត់អាជីពជា គំរូដ៏ល្អរបស់ពួកគេ និងជុំរុញទឹកចិត្តពួកគេឲ្យក្លាយជាតារាបាល់ទាត់។

កិច្ចសហប្រតិបត្តិការរវាងសែលកាត​​ និង​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាប់ផ្តើមតាំងពី ខែ ឧសភា ឆ្នាំ 2017 ជាមួយនិងគោលដៅរួមដើម្បីពង្រឹងសមត្ថភាពអនាគតកីឡាករឆ្នើម សម្រាប់ការប្រកួតកីឡាស៊ីហ្គេម​ ឆ្នាំ​ 2023។ មិនតែប៉ុណ្ណោះ គម្រោងនៃកិច្ចសហប្រតិបត្តិការនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយពី សុខភាព និងការរស់នៅដែលផ្តល់​ជាវិជ្ជមាន។​

តោះលេងបាល់ទាត់ទាំងអស់គ្នា!

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !