EPL Vote & Win | សែលកាត

ទស្សន៍ទាយការប្រកួតដើម្បីឈ្នះ!

រដូវកាលប្រកួតបាល់ទាត់ Premier League កំពុងចាប់ផ្តើមហើយ! ដើម្បីឱ្យការប្រកួតកាន់តែអស្ចារ្យ យើងមិនត្រឹមតែនាំមកនូវការផ្សាយផ្ទាល់លើទូរស័ព្ទដៃតែប៉ុណ្ណោះទេ អ្នកថែមទាំងអាចចូលរួមបោះឆ្នោតទស្សន៍ទាយ និងមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន អ៊ីនធើណិតឥតគិតថ្លៃរហូតដល់ 1GB រង្វាន់ជាសាច់ប្រាក់រហូតដល់ 250 ដុល្លារ និងដំណើរកម្សាន្តទៅកាន់ ចក្រភពអង់គ្លេសដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Premier League 2021!

ដើម្បីចូលរួមបោះឆ្នោតទស្សន៍ទាយ អ្នកគ្រាន់តែចូលទស្សនាការប្រកួត Premier League រៀងរាល់ចុងសប្តាហ៍ តាមរយៈការផ្សាយផ្ទាល់តាមទូរស័ព្ទដែលមាននៅលើ Cellcard App។

កុំភ្លេចធ្វើបច្ចុប្បន្នភាព Cellcard App របស់អ្នកទៅកំណែ 7.7 ដើម្បីអាចចូលរួមបោះឆ្នោតទស្សន៍ទាយបាន។ ចូលទៅកាន់ App Store ឬ Google Play Store (អាស្រ័យលើទូរស័ព្ទរបស់អ្នក) វាយ “Cellcard App” នៅលើរបារស្វែងរកហើយចុច “Update”។

Cellcard App ដែលធ្វើបច្ចុប្បន្នភាពរួចសូមចូលទៅកាន់ ‘Entertainment & Lifestyle’> ‘TV’> ‘Premier League LIVE by CBS’ ហើយរើសយកប្រភេទបោះឆ្នោតដែលអ្នកចង់ទស្សន៍ទាយ។

1. ទស្សន៍ទាយក្រុមប្រកួត

រៀងរាល់ការប្រកួតចុងសប្តាហ៍ ចូលរួមទស្សន៍ទាយបោះឆ្នោតទៅកាន់ក្រុមដែលអ្នកគិតថានឹងឈ្នះ ឬស្មើ។
តម្លៃ 50 សេន រាល់ការបោះឆ្នោតម្តង។

2. ទស្សន៍ទាយគ្រាប់បាល់ 

រៀងរាល់ការប្រកួតចុងសប្តាហ៍ អ្នកអាចសាកល្បងជំនាញបាល់ទាត់របស់អ្នកបានដោយទស្សន៍ទាយ “ចំនួនគ្រាប់បាល់” រវាងក្រុមម្ចាស់ផ្ទះ និងក្រុមដែលចូលរួម។
តម្លៃ 50 សេន រាល់ការបោះឆ្នោតម្តង។

3. ទស្សន៍ទាយក្រុមស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំសប្តាហ៍ 

រៀងរាល់ការប្រកួតចុងសប្តាហ៍ ព្យាយាមមើលថាតើការទស្សន៍ទាយរបស់អ្នកបានភាពប្រាកដប្រជាដល់កម្រិតណាចំពោះក្រុមដែលអាចស៊ុតបញ្ចូលទីច្រើនជាងគេរៀងរាល់សប្តាហ៍? ជ្រើសរើសក្រុមដែលអ្នកជឿជាក់ថានឹងរកបានគ្រាប់បាល់ច្រើនជាងគេប្រចាំសប្តាហ៍។

តម្លៃ 50 សេន រាល់ការបោះឆ្នោតម្តង។

រង្វាន់ 

• អ៊ីនធើណិត 1GB

ឈ្នះភ្លាមៗ រាល់ពេលអ្នកផ្ញើសារបោះឆ្នោតបានត្រឹមត្រូវ ទាំង 2 ប្រភេទ។ រង្វាន់នឹងត្រូវផ្តល់ជូនរៀងរាល់ថ្ងៃចន្ទ រយៈការផ្ញើសារជូនដំណឹង។ ចូលរួមបោះឆ្នោតទស្សន៍ទាយកាន់តែច្រើន អ្នកនឹងមានឱកាសឈ្នះរង្វាន់បានកាន់តែច្រើន!
ឧ៖ អ្នកបានបោះឆ្នោតទស្សន៍ទាយត្រឹមត្រូវចំនួន 3 ដង នោះអ្នកនឹងទទួលបាន 3GB។

• លុយសុទ្ធ $100 និង $250

អ្នកដែលចូលរួមបោះឆ្នោតទស្សន៍ទាយទាំងអស់នឹងមានឱកាសឈ្នះលុយសុទ្ធ $100 និង $250 ដោយការចាប់រង្វាន់ផ្សងសំណាងជារៀងរាល់ខែ។
អ្នកឈ្នះលុយសុទ្ធ $100 ចំនួន 4 រង្វាន់ និងអ្នកឈ្នះ លុយសុទ្ធ $250 ចំនួន 1 រង្វាន់។
អ្នកឈ្នះរង្វាន់ជាសាច់ប្រាក់នឹងត្រូវបានជូនដំណឹងតាមរយៈការផ្ញើសារ ឬហៅតាមរយៈលេខទូរស័ព្ទ 012 812 812 និងអាចមកទទួលយករង្វាន់បាននៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត ឬតាមរយៈការផ្ទេរចូលគនណនី Wing។ ឬអាចតាមដានការប្រកាសលទ្ធផលលើទំព័រហ្វេសប៊ុកសែលកាត។

• ដំណើរកម្សាន្តទៅចក្រភពអង់គ្លេស 

រង្វាន់រួមជាមួយនឹងដំណើរកម្សាន្តរួមមាន៖
– សំបុត្រយន្តហោះទៅមក
– សំបុត្រចូលរួមទស្សនាការប្រកួត Premier League វគ្គផ្តាច់ព្រ័ត្រ 2 សន្លឹក
– ការស្នាក់នៅ 2 យប់ 3 ថ្ងៃ

សម្រាប់អ្នកដែលចូលរួមបោះឆ្នោតទស្សន៍ទាយបានត្រឹមត្រូវច្រើនជាងគេក្នុងអំឡុងពេលប្រ៉ូម៉ូសិនភ្លាមៗនឹងឈ្នះនូវដំណើរកម្សាន្តនេះ។ អ្នកឈ្នះរង្វាន់ធំនឹងត្រូវបានជូនដំណឹងតាមរយៈការផ្ញើសារ ឬហៅតាមរយៈលេខទូរស័ព្ទ 012 812 812 រួមជាមួយនឹងការណែនាំលម្អិត។ អាចមកទទួលយករង្វាន់បាននៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត។

លក្ខខណ្ឌ៖

• អាចចូលរួមបានសម្រាប់តែអ្នកប្រើប្រាស់ប្រព័ន្ធសែលកាត។
• អ្នកអាចបោះឆ្នោតទស្សន៍ទាយបានរហូតដល់នាទីទី 60 នៃការប្រកួតនីមួយៗ។

• ថ្ងៃបើកដំណើរការបោះឆ្នោតចាប់ពីថ្ងៃ 11 កញ្ញា 2021 ដល់ 31 ឧសភា 2022។
• អ្នកដែលចូលរួមបោះឆ្នោតទស្សន៍ទាយបានត្រឹមត្រូវនឹងទទួលបានរង្វាន់អ៊ីនធើណិត 1GB ដែលនឹងផ្តល់ជូនរៀងរាល់ថ្ងៃចន្ទបន្ទាប់ពីបញ្ចប់ការប្រកួត។
• អ្នកដែលបានចូលរួមទាំងអស់មានសិទ្ធចូលរួមចាប់រង្វាន់ប្រចាំខែដែលកំណត់ដោយប្រព័ន្ធ ជាមួយនឹងឱកាសឈ្នះលុយសុទ្ធ $100 និង $250 និងអាចមកទទួលយករង្វាន់បាននៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត។
• អ្នកចូលរួមដែលបោះឆ្នោតទស្សន៍ទាយបានត្រឹមត្រូវច្រើនជាងគេនឹងឈ្នះនូវរង្វាន់ធំ។ ប្រសិនបើមានអ្នកដែលបោះឆ្នោតទស្សន៍ទាយបានត្រឹមត្រូវច្រើនជាងគេស្ទួនគ្នា ក្រុមហ៊ុននឹងធ្វើការចាប់ដោយចៃដន្យដើម្បីសម្រេចយកអ្នកឈ្នះ។ ថ្លៃលិខិតឆ្លងដែន ការស្នើសុំទិដ្ឋាការទៅកាន់ចក្រភពអង់គ្លេស និងថ្លៃចំនាយដែលពាក់ព័ន្ធគឺជាបន្ទុករបស់អ្នកឈ្នះ។
• ក្រុមហ៊ុនសុំរក្សាសិទ្ធក្នុងការកែប្រែចំពោះរង្វាន់ធំ ដោយសារតែស្ថានភាពវិបត្តិកូវីដ-19។
• រង្វាន់ប្រចាំខែ និងរង្វាន់ធំត្រូវមកទទួលយកក្នុងអំឡុងពេល 30 ថ្ងៃ បន្ទាប់ពីធ្វើការចាប់រង្វាន់។ ការខកខានមកទទួលរង្វាន់ក្នុងពេលកំណត់នឹងត្រូវចាត់ទុកជាអសារបង់។

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត