Cellcard Virtual Concert | សែលកាត

ការប្រគំតន្រ្តីសប្បុរសធម៍តាមប្រព័ន្ធអនឡាញ រយៈពេលមួយម៉ោងពេញ

នៅថ្ងៃ 28 ឧសភា យើងនឹងរៀបចំ ការប្រគំតន្រ្តីសប្បុរសធម៍តាមប្រព័ន្ធអនឡាញ រយៈពេលមួយម៉ោងពេញ ដើម្បីជួយដល់ក​ម្មករ កម្មការនីរោងចក្រដែលស្ថិតក្នុងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច ដោយសារវីរុសកូវីដ ១៩។ 

ការប្រគំតន្ត្រីនេះមានការចូលរួមពីតារាល្បីៗនៅប្រទេសកម្ពុជាជាច្រើនដូចជា​​ អ្នកនាង មាស​ សុខសោភា ព្រះនាងនរោត្តម ជណា កញ្ញា រ៉េត សូហ្សាណា លោក នូ ឧសភា លោក​​ Chen និង Tempo Tris 

តាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN និង MYTV និង Facebook pageរបស់ CellcardCellcard Play, CTN និង MYTV​​​​​​ នៅថ្ងៃ 28 ឧសភា ចាប់ពីម៉ោង 8-9 យប់។ មើលទីនេះ

អតិថិជនសែលកាតអាចធ្វើការបរិច្ចាគ 25 សេន ក្នុង​មួយដង​ ដោយគ្រាន់តែតេឬផ្ញើសារទៅ 1270​។ ការបរិច្ចាគនឹងចា​ប់ផ្តើមពីថ្ងៃ 28 ឧសភា រហូតដល់ថ្ងៃ 11 មិថុនា។  

យើងសហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលទឹកប្រាក់ដែលប្រមូលបាន​ នឹងធ្វើការផ្ទេរប្រាក់ទៅកម្មករ កម្មការនីរោងចក្រដែលពិការ ស្ត្រីមានផ្ទៃពោះ តាមរយះធនាគារឯកទេសវីង 

 

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត