ឱកាសឈ្នះកាន់តែច្រើន!
សែលកាត ចែករង្វាន់លុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ។ ច្រើនពេក ពិបាកជឿមែនទេ?
ប៉ុន្តែវាជាការពិត។ ជារៀងរាល់ថ្ងៃ តែងតែមានអតិថិជន អញ្ជើញមកបើករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតអាចផ្លាស់ប្ដូរមុខមាត់ និងជីវភាពគ្រួសាររបស់ពួកគេបាន។
យើងបានសួរដល់អ្នកឈ្នះទាំងនោះថា តើពួកគេនឹងយកប្រាក់នោះទៅធ្វើអ្វី។ អ្នកខ្លះឆ្លើយថា យកទៅសងបំណុល អ្នកខ្លះយកទៅពង្រីកមុខរបរ និងអ្នកខ្លះទុកសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនៗ។
មិនថាអ្នកត្រូវការធ្វើអ្វី ទុកឲ្យរង្វាន់ $10,000 របស់សែលកាត ជាអ្នកជួយ។ ប្រសិនបើមិនមានអតិថិជនណាម្នាក់ឈ្នះក្នុងថ្ងៃនេះ នោះទឹកប្រាក់ $10,000 នឹងត្រូវបញ្ចូលទៅក្នុងការចាប់ឆ្នោតថ្ងៃបន្ទាប់ ធ្វើឲ្យចំនួនទឹកប្រាក់សរុបកើនដល់ $20,000!
ដើម្បីមានឱកាសឈ្នះ គ្រាន់តែតេទៅ 8888 ឬផ្ញើសារ SMS “10K” ទៅកាន់ 8888 ដែលបន្ទាប់មកអ្នកនឹងទទួលបានលេខសំណាង 6 ខ្ទង់។
- តេទៅ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
- 20សេន/ម្តង
- ភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ
- តេទៅ រួចចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ
- 30 សេន/ម្តង
- មិនភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ
ការចាប់រង្វាន់ នឹងត្រូវផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេក CTN TV និង ផ្សាយឡើងវិញលើ YouTube Cellcard ចាប់ពីថ្ងៃទី 8 សីហានេះ តទៅ នៅម៉ោង 7ល្ងាច រៀងរាល់ថ្ងៃ។
ដើម្បីមើលលទ្ធផលប្រចាំថ្ងៃ ចុចទីនេះ! ឬទស្សនាវីដេអូខាងក្រោម!
កម្មវិធីនឹងបន្តផ្តល់ជូន រហូតដល់មានការផ្តល់ជូនដំណឹងជាថ្មី។
សូមជូនពរឲ្យអ្នកមានសំណាងឈ្នះគ្រប់ៗគ្នា!
ចំណាំ៖ ការផ្តល់ជូននេះ នឹងត្រូវភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ ដើម្បីធានបានថា អតិថិជនដែលកំពុងប្រើប្រាស់សេវានេះ គ្មានការរំខានណាមួយ។ ការភ្ជាប់សេវានេះ នឹងត្រូវកាត់លុយពីគណនីគោល។ ការភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ កម្មវិធី $10,000 រៀងរាល់ថ្ងៃ គឺ 20 សេន ក្នុងមួយថ្ងៃ។
បើសិនបើ អ្នកមានលុយគ្រប់គ្រាន់នៅពេល សេវានេះផុតកំណត់ នោះអ្នកនឹងត្រូវកាត់ថ្លៃសេវានេះ នៅពេលដែលអ្នកបានបញ្ចូលលុយឡើងវិញ និងមានលុយគ្រប់គ្រាន់។
- អតិថិជនសែលកាត សេវាបង់ប្រាក់ជាមុន និងសេវាបង់ប្រាក់ប្រចាំខែទាំងអស់ មានសិទ្ធិចូលរួមលេងក្នុងកម្មវិធីនេះ។
- រាល់ការទូរស័ព្ទ ឬផ្ញើសារទៅ 8888 មួយលើក ត្រូវគិតទៅតាមការភ្ជាប់ជារៀងរាល់ថ្ងៃ ឬភ្ជាប់សម្រាប់មួយថ្ងៃ៖
- បន្ទាប់ពី ទូរស័ព្ទ ឬផ្ញើសារទៅ 8888 ថ្លៃសេវាប្រចាំថ្ងៃ 20 សេន/ថ្ងៃសម្រាប់អ្នកភ្ជាប់រាល់ថ្ងៃ និង 30សេន/ថ្ងៃ សម្រាប់អ្នកភ្ជាប់ 1ថ្ងៃ នោះអ្នកនឹងទទួលបានលេខកូដសំណាង 1 ប្រចាំថ្ងៃផងដែរ!
- ដើម្បីផ្តាច់សេវាភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ ចុច #8888#0#
- សារក្នុងថ្ងៃនីមួយៗមានឱកាសឈ្នះ10 000ដុល្លារសម្រាប់ថ្ងៃនីមួយៗ។
- អ្នកមិនអាចចូលរួម ទូរស័ព្ទ ឬផ្ញើសារបានទេ ពីម៉ោង 5:00 នាទីល្ងាច ដល់ 7:00 នាទីល្ងាច! ហើយនឹងមិនមានការកាត់លុយនោះឡើយ!
- ប្រសិនបើថ្ងៃចាប់រង្វាន់មិនមានអ្នកឈ្នះរង្វាន់ ទឹកប្រាក់សុទ្ធ 10 000ដុល្លារនឹងបូកបញ្ចូលទៅថ្ងៃបន្ទាប់រហូតដល់មានអ្នកឈ្នះ។
- អ្នកឈ្នះនឹងទទួលបានការជូនដំណឹងតាមរយៈទូរស័ព្ទផ្ទាល់ពីក្រុមហ៊ុនតាមរយៈលេខ 077 999 197 ។
- រាល់រង្វាន់ទាំងអស់ត្រូវតែតែមកបើក ក្នុងរយៈពេលសាមសិប (30) ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹង។ ប្រសិនបើរង្វាន់មិនត្រូវបានបើក ក្នុងរយៈពេលដែលបានកំនត់នោះ រង្វាន់នឹងត្រូវទុកជាមោឃៈ។
- បុគ្គលិកក្រុមហ៊ុន សែលកាត និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមលេងក្នុងកម្មវិធីនេះឡើយ។
តើកម្មវិធីឈ្នះ10000ដុល្លាររៀងរាល់ថ្ងៃជាអ្វី?
អតិថិជនដែលប្រើប្រព័ន្ធសែលកាត នឹងមានឱកាសទទួលបានរង្វាន់លុយសុទ្ធ $10,000 ជារៀងរាល់ថ្ងៃ ដើម្បីផ្លាស់ប្ដូរជីវភាពគ្រួសារ ដូចជាយកទៅសងបំណុល យកទៅពង្រីកមុខរបរ ឬទុកសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនៗ។
តើធ្វើយ៉ាងណាដើម្បីចូលរួមកម្មវិធីនេះ?
ងាយស្រួលបំផុត លោកអ្នកគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅ 8888
តើការផ្ញើសារឬទូរស័ព្ទទៅ 8888 មួយលើក គិតថ្លៃប៉ុន្មាន?
រាល់ការផ្ញើសារ ឬទូរស័ព្ទទៅ 8888 មួយលើក គិតថ្លៃ 20 សេន។
តើការចាប់រង្វាន់ប្រព្រឹត្តទៅនៅពេលណា? កន្លែងណា?
ការចាប់រង្វាន់ នឹងត្រូវផ្សាយផ្ទាល់តាមកញ្ចក់ទូរសទស្សន៍ CTN ចាប់ពីថ្ងៃទី 7 កក្កដានេះតទៅ ចាប់ម៉ោង 7ល្ងាច រៀងរាល់ថ្ងៃ។ ដើម្បីមើលលទ្ធផលប្រចាំថ្ងៃ ចុចទីនេះ!
តើខ្ញុំអាចដឹងថាខ្ញុំឈ្នះរង្វាន់ដោយរបៀបណា?
លោកអ្នកអាចតាមដាន និងទស្សនាផ្ទាល់ ការចាប់រង្វាន់ តាមរយៈវីដេអូផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត វេលាម៉ោង 6ល្ងាច ជារៀងរាល់ថ្ងៃ ។ ប្រសិនបើលោកអ្នកមិនបានតាមដានទស្សនាផ្ទាល់នៅម៉ោងកំណត់ទេ អ្នកអាចទទួលការជូនដំណឹងពីសែលកាត ដោយក្រុមហ៊ុនសែលកាតនឹងទូរស័ព្ទទៅអ្នកឈ្នះផ្ទាល់នៅថ្ងៃបន្ទាប់តាមរយៈទូរស័ព្ទលេខ 077 999 197 ឬ អ្នកអាចទូរស័ព្ទមកលេខ 812។