ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ទទួលបានការឯកភាព លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុល ក្នុងផ្សារមូលបត្រកម្ពុជា ការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា | សែលកាត

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ទទួលបានការឯកភាព លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុល ក្នុងផ្សារមូលបត្រកម្ពុជា ការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា

ថ្ងៃចេញផ្សាយ: តុលា, ថ្ងៃ​សុក្រ 06, 2023

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ទទួលបានការឯកភាព ជាគោលការណ៍ពីផ្សារមូលបត្រកម្ពុជា លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព) នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ និងការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៣។ ការឯកភាព និងអនុញ្ញាតនេះ ធ្វើឱ្យក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ក្លាយជាក្រុមហ៊ុនដំបូងគេ ដែលទទួលលបានការឯកភាព និងអនុញ្ញាតជាគោលការណ៍ សម្រាប់ការបោះផ្សាយមូលបត្របំណុល សញ្ញាបណ្ណនិរន្តរភាព នៅក្នុងប្រទេសកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រវត្តសាស្រ្ត សម្រាប់ក្រុមហ៊ុនសែលកាត និងទីផ្សារប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក កំពុងរៀបចុះបញ្ជី និងជួញដូរនៅផ្សារមូលបត្រកម្ពុជា CSX ដើម្បីបោះផ្សាយលក់មូលបត្របំណុល និងត្រូវបំពេញលក្ខខណ្ឌផ្សេងៗ មួយចំនួនទៀតពាក់ព័ន្ធនឹងការចុះបញ្ជីនៅ CSX នេះ។ ក្រុមហ៊ុនគ្រោងបោះផ្សាយលក់ មូលបត្របំណុល(សញ្ញាបណ្ណនិរន្តរភាព) ដែលមានទំហំទឹកប្រាក់រហូតដល់ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល១០ឆ្នាំ ដែលរំពឹងថា អាចបោះផ្សាយលក់មូលបត្របំណុល(សញ្ញាបណ្ណនិរន្តរភាព)នេះ នៅដើមខែវិច្ឆិកាខាងមុខនេះ ចំណែកឥណទានទាយក (ម្ចាស់បំណុល) និងអាត្រាការប្រាក់កម្ចី កំពុងស្ថិតក្នុងការចរចា ដែលនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ ទឹកប្រាក់ដែលទទួលបានមកពីការបោះផ្សាយលក់ មូលបត្របំណុលនេះ នឹងយកទៅប្រើប្រាស់ក្នុងការពង្រីកបណ្តាញសេវាទូរគមនាគមន៍ ហើយនឹងសងបំណុលដែលនៅសេសសល់។ ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក និងត្រូវបំពេញលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត តាមលក្ខខណ្ឌតម្រូវមុនពេលចាប់ផ្តើមការជួញដូរជាផ្លូវការនៅលើទីផ្សារ។

ក្រុមហ៊ុន រ៉ូយាល់ គ្រុប ស៊ីឃ្យូរីធី (Royal Group Securities) ដែលជាក្រុមហ៊ុនធានាទិញ និងជាទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខេម ជ្ជីអេសអេម ម.ក បានបង្ហាញទំនុកចិត្តវិជ្ជមាន ក្នុងការចុះបញ្ជីសម្រាប់ទីផ្សារមូលធនរបស់កម្ពុជា។ ពួកគេបានលើកឡើងពីតួនាទីរបស់ CAMGSM PLC ដែលបានឈានមុកក្នុងការជំរុញស្តង់ដារបរិស្ថានសង្គម (ESG) និងពាណិជ្ជកម្មដោយនិរន្តភាព និងដោយទទួលខុសត្រូវខ្ពស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះក្រុមហ៊ុន បានចូលរួមយ៉ាងសកម្ម ជាមួយផ្សារមូលបត្រកម្ពុជា ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល លើផ្នែកសង្គម និងដើម្បីឱ្យមានសេដ្ឋកិច្ចរីកចម្រើនផងដែរ។

កាលពេលថ្មីៗនេះ ក្រុមហ៊ុនបានចេញផ្សាយ របាយការណ៍ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់ខ្លួន ដែលបង្ហាញថា ក្រុមហ៊ុនមានប្រាក់ចំណូលកើនឡើងគួរអោយកត់សម្គាល់ បើប្រៀបធៀបពេលវេលាដូចគ្នា ទៅឆ្នាំមុន ទោះបីជាក្រុមហ៊ុនបានបញ្ឈប់ គម្រោងសេវាកម្មពេញនិយមមួយចំនួន ដូចជាគម្រោងសេវាកម្មខ្ចីសិនក៏ដោយ។ ប្រាក់ចំណូលមានកើនឡើងនេះ គឺដោយសារ ភាពជោគជ័យ ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ជាលើកដំបូងនៅ CSX កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៣។

សម្រាប់ការបោះផ្សាយលក់មូលបត្របំណុល(សញ្ញាបណ្ណនិរន្តរភាព) ដែលមានទំហំទឹកប្រាក់ ២០លានដុល្លារអាមេរិកនេះ គឺបានទទួលការអនុម័តពីក្រុមប្រឹក្សាភិបាល កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលបានអនុញ្ញាតិឱ្យបោះផ្សាយលក់មូលបត្របំណុល (សញ្ញាបណ្ណនិរន្តរភាព)នេះ រហូតដល់ ៧០លានដុល្លារអាមេរិក ដើម្បីទទួលយកថវិកា (មូលនិធិ) សម្រាប់ពង្រីកអាជីវកម្ម លើវិស័យទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា ដែលនេះគឺជាការបោះជំហានទៅមុខមួយជំហានថ្មីទៀត។

លោក Simon Perkins នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ សែលកាត ដែលជាតួអង្គអភិវឌ្ឍន៍កម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់សេវាកម្មទូរស័ព្ទដ៏មានទំទុកចិត្ត និងមានតម្លៃសមរម្យដល់អតិថិជនរាប់លាននាក់។ ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុន ដែលបានផ្តោតលើគុណភាពសេវា ការបង្កើតអ្វីៗថ្មីៗ និងមានទំនួលខុសត្រូវក្នុងសង្គម។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មទូរស័ព្ទ ក្រុមហ៊ុនសែលកាត ផ្តល់ជូននូវជម្រើសសេវាកម្មនិងគម្រោងជាច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារ។ គិតមកដល់ឆ្នាំនេះ យើងបានផ្តល់សេវាកម្មទូរស័ព្ទជូនអតិថិជនអស់រយៈពេល ២៦ឆ្នាំមកហើយ ហើយយើងនឹងបន្តខិតខំរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាបន្តទៀត និងគាំទ្រដល់ទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញលើផ្នែកសេដ្ឋកិច្ចឌីជីថលផងដែរ។ យើងប្តេជ្ញាផ្តល់ជូននូវគុណតម្លៃរយៈពេលវែង ដោយយកចិត្តទុកដាក់ លើគុណភាពទូរស័ព្ទ និងបណ្តាញ និងជម្រុញបង្កើតអ្វីដែលថ្មីៗ ឱ្យល្អបំផុតដល់អតិថិជន។

ពត៌មានបន្ថែម៖ investor_relations@cellcard.com.kh

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 24, 2023

ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2023 – ក្រុមហ៊ុន ខេម ជ្ជីអេ...

វិច្ឆិកា, ថ្ងៃ​ពុធ 15, 2023

CAMGSM PLC, a leading mobile operator in Cambodia, has disclosed its Q3 Repo...

តុលា, ថ្ងៃ​សុក្រ 20, 2023

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – នៅរសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមហ៊ុន ...

តុលា, ថ្ងៃ​អាទិត្យ 01, 2023

Cellcard គឺជាក្រុមហ៊ុនទូរស័ព្ទចល័តដែលមានល្បឿនលឿនជាងគេក្នុងប្រទេសកម្ពុជា កំពុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!