ភ្នំពេញ 8 មេសា 2019:
Cellcard ចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅដើមឆ្នាំថ្មីដោយមានពិធីប្រគល់រង្វាន់ថ្ងៃនេះ ដែលមានការរៀបចំជាលក្ខណៈរដូវកាលបុណ្យ។
ពិធីប្រគល់ពានរង្វាន់លើកទី 3 សម្រាប់ឆ្នាំនេះគឺជាពិធីពិសេសមួយជាមួយនឹង រង្វាន់ទឹកប្រាក់ 9ម៉ឺនដុល្លារក្នុងកម្មវិធីឈ្នះ1 ម៉ឺនដុល្លាររៀងរាល់ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និង 5ម៉ឺនដុល្លារកាលពីម្សិលមិញ។

អ្នកឈ្នះផ្សេងទៀតគឺមកពីកម្មវិធីប្រម៉ូសិនសំរាប់ខែមីនា កម្មវិធី iKnow iKnow និង កម្មវិធីស្ទូចយកម៉ូតូ។
ក្នុងនោះដែរ ក៏មានមានការលក់បញ្ចុះតំលៃទូរសព្ទ័ដៃ ជាច្រើនមានដូចជាទូរសព្ទ័ដៃម៉ាក Samsung LG និង Zopo ដែលសុទ្ធសឹងតែជាម៉ាកល្បីៗ។
អ្វីដែលពិសេសមួយទៀតនោះ Cellcard និង Wing បានសហការគ្នាផ្តល់រង្វាន់ជាទឹកបរិសុទ្ធម៉ាក Aruna ដោយឥតគិតថ្លៃនៅក្នុងកម្មវិធីរបស់ខ្លួន ។ អតិថិជនគ្រាន់តែបង្ហាញប្រតិបត្តិការ ចំនួន 3 ដុល្លារ ឬក៏ច្រើនជាងនេះ ក្នុងគណនយ្យWing ឬបញ្ចូលទឹកប្រាក់ 2ដុល្លារ ឬក៏5 ដុល្លារជាមួយស៊ីមថ្មី។ កម្មវិធីផ្តល់ទឹកសុទ្ធដោយឥតគិតថ្លៃ នឹងប្រព្រឹត្តទៅនៅការិយាល័យកណ្តាលWing និងការិយាល័យកណ្តាលរបស់ Cellcard នៅរាជធានីភ្នំពេញរហូតដល់ថ្ងៃសុក្រទី 12 ខែមេសា។
រង្វាន់ថ្ងៃនេះនឹងផ្តល់ឱ្យអ្នកឈ្នះរង្វាន់ចំនួន 20 នាក់ដូចខាងក្រោម:
• ម៉ូតូ Yamaha Janus 2018: អ្នកឈ្នះ 8 នាក់ (កម្មវិធី iKnow iKnow)
• ម៉ូតូ Yamaha Janus 2018: អ្នកឈ្នះរង្វាន់ចំនួន 13 នាក់ (កម្មវិធីស្ទូចយកម៉ូតូ)
• សាច់ប្រាក់ $ 90,000: អ្នកឈ្នះ 1 នាក់ (កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ)
កម្មវិធីប្រគល់រង្វាន់នេះរៀបចំធ្វើនៅការរិយាល័យសែលកាតទួលគោក នៅម៉ោង ៤ ល្ងាច ហើយនៅតែមានការបន្តផ្តល់ជូនអតិថិជននូវឱកាសក្នុងការឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ។
ដើម្បីស្វែងយល់បន្ថែមពីកម្មវិធីរបស់ក្រុមហ៊ុន Cellcard ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់និងរបៀបនៃការឈ្នះរង្វាន់ សូមចូលទៅកាន់ www.cellcard.com.kh ឬចុច like លើpage Facebook របស់ Cellcard ៕


