គម្រោង សេរី+ $1=8GB កំពុងស្ថិតក្នុងធ្វើតេស្តគុណភាព ខណៈពេលដែលដណើរការធ្វើឱ្យប្រសើរឡើងវិញដ៏ធំរបស់ Cellcard នឹងត្រូវបានបើកដំណើរការឡើងវិញនៅចុងខែមិថុនា។
ថ្ងៃចេញផ្សាយ: មិថុនា, ថ្ងៃអង្គារ 20, 2023
ជាផ្នែកមួយនៃយុទ្ធសាស្ត្រវិលជុំរបស់ Cellcard ក្រុមហ៊ុនបានចាប់ផ្ដើមដំណើរការជួសជុសឡើងវិញនូវម៉ាស៊ីនប្រតិបត្តិការ រួមទាំងកាធ្វើឱ្យប្រសើរលើប្រព័ន្ធបង់ប្រាក់របស់ខ្លួន ដើម្បីរៀបចំម៉ាកយីហោក្នុងការផ្ដល់ជូននូវនវានុវត្តន៍ជំនាន់ក្រោយ ស្របពេលដែលធានានូវសេវាកម្មអតិថិជនលំដាប់កំពូល និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
គម្រោង $1=8GB របស់ Cellcard ធ្លាប់បានដាក់ដំណើរការសាកល្បងកន្លងមក។ បច្ចុប្បន្នការផ្ដល់ជូននេះនៅមិនទាន់ប្រើប្រាស់បានសម្រាប់អតិថិជនថ្មីឡើយដោយសារតែការរួមបញ្ចូលប្រព័ន្ធបង់ប្រាក់ និងការធ្វើតេស្តគុណភាពជាបន្តបន្ទាប់។ យើងទន្ទឹងរង់ចាំមើលការចុះបញ្ជីនេះសម្រាប់អតិថិជនទាំងអស់របស់យើងនៅបំណាច់ខែមិថុនា ឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ អតិថិជនដែលបានភ្ជាប់គម្រោងសេរី+ $1=8GB រួចហើយ នៅតែអាចរីករាយប្រើប្រាស់គម្រោងដោយគ្មានការរំខាន។
ទន្ទឹមនឹងនេះផងដែរ យើងសូមអញ្ជើញអតិថិជនឱ្យសាកល្បងប្រើប្រាស់គម្រោង សេរី៎+ $1.5 របស់យើង ដែលត្រូវបានច្នៃឡើងដើម្បីផ្ដល់គុណតម្លៃអតិបរមាជាមួយនឹងទិន្នន័យទ្វេឡើងដោយបន្ថែមឡើង 50c/សប្តាហ៍ ជាមួយនឹងមុខងារបូកទិន្នន័យដែលនៅសល់ទៅគម្រោងបន្ទាប់ ដើម្បីធានាឱ្យអតិថិជនអាចរក្សាបាននូវទិន្នន័យមិនបានប្រើប្រាស់របស់ពួកគេរហូតដល់រយៈពេល១ឆ្នាំ៕