នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបើកទំព័រប្រវត្តិសាស្ត្រថ្មីតាមរយៈការបើកសម្ពោធរួមគ្នានូវ «មជ្ឈមណ្ឌលបទ ពិសោធន៍ឌីជីថលនៃក្រុមហ៊ុនសែលកាតនិងអ៊ីហ្ស៊ីខម»ដែលនេះជាលើកទីមួយហើយដែលអតិថិជនអាចទទួល បានផលិតផលនិងសេវាកម្ម ទាំងទូរស័ព្ទចល័ត និងអ៊ីនធឺណិតរបស់ក្រុមហ៊ុនទាំងពីរនៅ ទីតាំងតែមួយ!
មជ្ឈមណ្ឌលទាំងពីរទីតាំង ដែលបានបើកសម្ពោធឱ្យដំណើរការនៅថ្ងៃនេះ ស្ថិតនៅក្នុងទីប្រជុំជននៃក្រុងតាខ្មៅ ខេត្តកណ្តាល និងស្ថិតនៅកណ្តាលក្រុងសៀមរាម ទីរួមខេត្តសៀមរាប។ មជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលនៃក្រុមហ៊ុនសែលកាត និងអ៊ីហ្ស៊ីខម ទាំងពីរទីតាំង មានការរចនាយ៉ាងទំនើប សោភ័ណភាពប្រកបដោយភាព ថ្លៃថ្នូរ កន្លែងចតយានយន្តធំទូលាយ កន្លែងរង់ចាំប្រកបដោយផាសុកភាព និងបញ្ជរ សេវាកម្មដ៏ប្រណិត។ ការតុបតែងខាងក្នុងមានសភាពភ្លឺ ស្អាត ធំទូលាយល្អ ដែលរចនាឡើងដើម្បីបំពេញតម្រូវការអតិថិជន ជួយ អោយអតិថិជនមានភាពងាយស្រួល និងរីករាយ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព ផងដែរ។
ជាមួយនឹងបុគ្គលិកពេញម៉ោងច្រើនជាង២០នាក់ដែលរង់ចាំបម្រើអតិថិជនមជ្ឈមណ្ឌលថ្មីទាំងពីរ ទីតាំងត្រូវបាន បំពាក់ដោយបរិក្ខារទំនើបដែលអាចផ្តល់ជូនអតិថិជនគ្រប់សេវាកម្មដោយមានការរំពឹងទុកយ៉ាងមុតមាំពីសាខាក្រុមហ៊ុនអ៊ីហ្ស៊ីខមនិងក្រុមហ៊ុនសែលកាតដែលរួមមានដូចជាសេវាគាំទ្រអតិថិជនទូទៅការទូទាត់វិក្កយបត្រ ការចុះឈ្មោះអតិថិជនថ្មី ការដោះស្រាយបញ្ហាបច្ចេកទេស និងសេវាកម្មពិសេសផ្សេងៗទៀត។ ជាមួយនឹង ការរៀបចំឱ្យមានបុគ្គលិកសេវាអតិថិជនពីក្រុមហ៊ុនទូរស័ព្ទចល័តនិងក្រុមហ៊ុនអ៊ីនធឺណិតក្នុងទីតាំងតែមួយបែបនេះ រាល់បញ្ហារបស់អតិថិជនពាក់ព័ន្ធនឹងការតភ្ជាប់ គឺអាចដោះស្រាយបានប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធខ្ពស់ជាងមុន។
លោក Simon Perkins អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា «កិច្ចសហការរវាង ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខម គឺជាឱកាសដ៏ល្អសម្រាប់អតិថិជនស្វែងយល់បន្ថែមអំពីសេវាកម្ម ពាក់ព័ន្ធនឹងការតភ្ជាប់ ដែលផ្តល់ជូនដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទាំងមូល។ មជ្ឈមណ្ឌលបទពិសោធន៍ អតិថិជនថ្មី នៅក្រុងតាខ្មៅ និងខេត្តសៀមរាប នឹងដើរតួជាកន្លែងផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្ម ក៏ដូចជា ផ្តល់ដំណោះស្រាយនានា សម្រាប់តម្រូវការពាក់ព័ន្ធនឹងសេវាទូរស័ព្ទចល័តនិងសេវាអ៊ីនធឺណិតសម្រាប់ការ ប្រើប្រាស់ផ្ទាល់ខ្លួនប្រើប្រាស់ក្នុងគេហដ្ឋាននិងសម្រាប់អាជីវកម្មក្នុងកន្លែងតែមួយ។ប្រាកដណាស់មជ្ឈមណ្ឌល ថ្មីទាំងពីរនឹងផ្តល់ជូនអតិថិជនរបស់យើងទាំងអស់នូវភាពងាយស្រួល និងបទពិសោធន៍ជាមួយប្រេនពីរក្នុង ពេលតែមួយគឺសែលកាតនិងអ៊ីហ្ស៊ីខម។ យើងពិតជាមានក្តីរំភើបរីករាយក្នុងការសម្ពោធមជ្ឈមណ្ឌលទាំងពីរ ទីតាំងហើយយើងរង់ចាំស្វាគមន៍ និងបម្រើអតិថិជនចាប់ពីថ្ងៃនេះតទៅ។»
លោក Asitha De Costa នាយកផ្នែកព័ត៌មានវិទ្យា(CIO)នៃក្រុមហ៊ុនអ៊ីហ្ស៊ីខម ក៏បានសម្តែងក្តីរំភើបរីករាយ ចំពោះពិធីសម្ពោធមជ្ឈមណ្ឌលទាំងពីរនេះដូចគ្នា ហើយលោកបានលើកឡើងអំពីតួនាទីដ៏សំខាន់របស់វា ក៏ដូចជាអត្ថប្រយោជន៍សម្រាប់អតិថិជន និងក្រុមហ៊ុនទាំងពីរ។
លោក Asitha De Costa បានមានប្រសាសន៍យ៉ាងនេះថា «យើងមានក្តីរំភើបរីករាយ ដោយបានចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងសារដ៏រឹងមាំជូនអតិថិជនតាមរយៈការសម្ពោធមជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលថ្មីនៃក្រុមហ៊ុន សែលកាតនិងអ៊ីហ្ស៊ីខមចំនួនពីរទីតាំងស្ថិតក្រុងតាខ្មៅ និងខេត្តសៀមរាប។ នេះគ្រាន់តែជាដំណាក់កាលចាប់ ផ្តើមនៃការរៀបចំមជ្ឈមណ្ឌលដ៏ពិសេសទាំងនេះ ដែលមានគោលបំណងផ្តល់ជូនអតិថិជននូវបទពិសោធន៍ ដ៏អស្ចារ្យជាមួយក្រុមហ៊ុនទាំងពីរ។ មជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលថ្មីទាំងនេះ ត្រូវបានរចនាឡើងដើម្បី បង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសែលកាតនិងក្រុមហ៊ុនអ៊ីហ្ស៊ីខមនៅក្នុងគ្រួសារ រ៉ូយាល់គ្រុបដែលជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរបន្ថែមទៀតស្របពេលដែល យើងពួតដៃគ្នាសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដ៏ទៃទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើងក្នុងការពន្លឿនសេដ្ឋកិច្ច និងសង្គមឌីជីថលដែលរឹងមាំ និងប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា។»
ចាប់ពីថ្ងៃទី០៦ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ រាល់អតិថិជនថ្មីដែលចុះឈ្មោះប្រើប្រាស់សេវាកម្មអ៊ីនធឺណិត ណាមួយក៏បានរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខមនៅទីតាំងថ្មីទាំងពីរកន្លែងនឹងមានឱកាសចូលរួមចាប់រង្វាន់ក្នុងកម្មវិធីដ៏ពិសេសរបស់យើងដែលអាចឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន!ដូច្នេះសូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះ!
ចាប់តាំងពីឆ្នាំ ២០១៩ មក ក្រុមហ៊ុនអ៊ីហ្ស៊ីខម និងក្រុមហ៊ុនសែលកាត បានសហការគ្នាយ៉ាងជិតស្និទ្ធលើ គម្រោងជាច្រើន ដែលបង្កើតឱកាសនិងលទ្ធផលជាវិជ្ជមានថ្មីៗ នៅក្នុងវិស័យសេវាកម្មឌីជីថល ក៏ដូចជាបាន លើកកម្ពស់សហគមន៍និងដៃគូជាច្រើនផងដែរ។
កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខម បានរួមគ្នាសហការឧបត្ថម្ភ និងចូលរួមក្នុងសន្និសីទស្តីពីការធ្វើកោសល្យវិច័យឌីជីថល ដែលរៀបចំឡើងដោយអង្គភាពការពារកុមារនិង នគរបាលជាតិកម្ពុជាដើម្បីលើកកម្ពស់សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតនិងអក្ខរកម្មឌីជីថល។ក្រុមហ៊ុនទាំងពីរ ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតនៃគ្រួសាររ៉ូយ៉ាល់គ្រុបនឹងបង្កើតគំនិតផ្តួចផ្តើមនិងកិច្ចសហការរួមគ្នាជា ច្រើនបន្ថែមទៀតក្នុងទស្សនវិស័យជំរុញសេដ្ឋកិច្ចឌីជីថលនិងពន្លឿនការអភិវឌ្ឍឧស្សាហកម្ម ៤.០ នៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលថ្មីទាំងពីរទីតាំង សេវាកម្មផ្តល់ជូន និងប្រូម៉ូសិនចាប់រង្វាន់ជាដើមសូមអតិថិជនអញ្ជើញមកកាន់ទីតាំងមជ្ឈមណ្ឌលក្នុងក្រុងតាខ្មៅ ស្ថិតនៅផ្ទះលេខ៤៥ ផ្លូវលេខ ១០៧ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទីតាំងមជ្ឈមណ្ឌលក្នុងក្រុងសៀមរាប ស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៦អា ភូមិបន្ទាយចាស់ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។ អតិថិជនក៏អាចហៅទូរស័ព្ទមកលេខ ០១២ ៨១២ ៨១២ (ក្រុមហ៊ុនសែលកាត) ឬចូលទៅកាន់គេហទំព័រ www.cellcard.com.kh ក៏ដូចជាហៅទូរស័ព្ទទៅលេខ ០៨៥ ៨៨៨ ១៨១ (ក្រុមហ៊ុនអ៊ីហ្ស៊ីខម) ឬចូលទៅកាន់គេហទំព័រ www.ezecom.com.kh សម្រាប់ព័ត៌មានលម្អិត។