Cellcard មោទនភាពជាតិខ្មែរ បង្ហាញពីការផ្តល់សេវាកម្មអស់រយៈពេលជាង 20 ឆ្នាំ នៅឯ​ វិមាន ឈ្នះ ឈ្នះ | សែលកាត

Cellcard មោទនភាពជាតិខ្មែរ បង្ហាញពីការផ្តល់សេវាកម្មអស់រយៈពេលជាង 20 ឆ្នាំ នៅឯ​ វិមាន ឈ្នះ ឈ្នះ

ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃ​អាទិត្យ 30, 2018

ក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនឈានមុខគេ និងបម្រើការយូរជាងគេនៅក្នុងវិស័យទូរគមនាគមន៍ បានចូលរួមអបអរព្រឹត្តិការណ៏បុណ្យជាតិ ពិធីសម្ភោធដាក់ឲប្រើប្រាស់ជាផ្លូវការវិមានអនុស្សាវរីយ៏ នយោបាយ ឈ្នះ ឈ្នះ និងការតាំងពិព័រណ៍សមិទ្ធផលនានា អបអរសារទរខួបលើកទី២០ នៃទិវានយោបាយឈ្នះ ឈ្នះ  នៅថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែធ្នូនេះ។

កម្មវិធីនេះ ត្រូវបានរំពឹងថានឹងទាក់ទាញការចូលរួមពីសំណាក់ភ្ញៀវក្នុងជួររាជរដ្ឋាភិបាល ​មន្ត្រី​យោធា​ជាន់ខ្ពស់​ និងអ្នកជំនួញពីទូទាំងតំបន់ ឯកអគ្គរាជទូត ក៏ដូចជាប្រជាជនកម្ពុជា និងភ្ញៀវទេសចរនានា។

កម្មវិធីនេះ នឹងរៀបចំប្រារព្ធធ្វើឡើងនៅ សង្កាត់ព្រែកតាសេក រាជធានីភ្នំពេញ ក្នុងឱកាសចូលឆ្នាំសកលអមជាមួយការបាញ់កាំជ្រួចអបអរសាទរដ៏ធំ និងយូរជាងគេបំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ក្រុមហ៊ុន Cellcard គឺជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ ក្រុមហ៊ុនរ៉ូយាល់គ្រុប មានមោទនភាពក្នុងការចូលរួមជាមួយការបង្ហាញជាពិសេសអំពីការបំរើសេវាកម្មដល់ប្រជាជនកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនេះ។

វត្តមានដ៏ពិសេសនេះ នឹងបង្ហាញពីប្រវត្តិដែលក្រុមហ៊ុន Cellcard ក្លាយអ្នកនាំមុខនៃការបង្កើតថ្មី រួមទាំងភាពជាអ្នកដឹកនាំក្នុងការណែនាំអំពីបច្ចេកវិទ្យា 5G។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនCellcard បាននិយាយថា កម្មវិធីនេះរៀបចំឡើងស្របពេលដែលក្រុមហ៊ុន Cellcard ទទួលបានជោគជ័យទទួលបានពានរង្វាន់ជាច្រើនក្នុងឆ្នាំជាប្រវត្តិសាស្ត្រ ដោយទទួលបានការ​ទទួលស្គាល់ទាំងក្នុងស្រុក ក្នុងតំបន់ និងទូទាំងសកលលោកលើបណ្តាញទំនាក់ទំនងដ៏អស្ចារ្យនៃបច្ចេកវិទ្យា 4G។

លោកបន្ថែមថា៖ «ក្រុមហ៊ុន Cellcard មានមោទនភាពជាក្រុមហ៊ុនខ្មែរ ផ្តោតចក្ខុវិស័យលើសេដ្ឋកិច្ចឌីជីថលសម្រាប់ប្រទេសកម្ពុជា»។

«ពួកយើងប្តេជ្ញាក្នុងការផ្តល់សេវាអិុនធើណិតទូរស័ព្ទក្នុងតម្លៃសមរម្យបំផុត ហើយបានដំណើរការ សេវាថ្មីៗជាច្រើនដើម្បីពង្រីក និងពង្រឹងសេវារបស់យើង»។

«វិមាន ឈ្នះ ឈ្នះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់បុគ្គលិកក្រុមហ៊ុន Cellcard នឹងដើម្បីរស់នៅជាមួយគ្នាក៏ដូចជាការយកចិត្តទុកដាក់នៅក្នុងបេះដូង ដើម្បីផ្តោតលើឆ្នាំបន្តបន្ទាប់ទៀតដើម្បីបន្តសេវានៅក្នុងប្រទេសកម្ពុជា។»

«ប្រទេសកម្ពុជា អាចបន្តទុកចិត្តលើក្រុមហ៊ុន Cellcard ក្នុងការផ្តល់ជូនគ្រប់តម្រូវការរបស់ប្រជាជន ដើម្បីផ្តល់ឱ្យពួកគេនូវការទទួលបានបច្ចេកវិទ្យា និងឧបករណ៍ដើម្បីរៀបចំសម្រាប់ពេលអនាគត»៕

 

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​ច័ន្ទ 27, 2023

សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ...

មិនា, ថ្ងៃ​សុក្រ 24, 2023

សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានដើមកំណើតរបស់កម្ពុជា បានបង្កើតភាពជាដៃគូ...

មិនា, ថ្ងៃ​ព្រហស្បតិ៍ 23, 2023

ឆ្នាំ២០២២ គឺជាឆ្នាំគម្រប់ខួប ២៥ឆ្នាំរបស់ សែលកាត ហើយវាបានលើកតំណែងរបស់ យើងឱ្យក...

មិនា, ថ្ងៃ​ព្រហស្បតិ៍ 23, 2023

ទីផ្សារទូរគមនាគមន៍របស់កម្ពុជាមានប្រវត្តិដ៏ច្របូកច្របល់ ដែលធ្លាប់ឃើញពីភាពចង្អ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត