Playgame របស់ សែលកាត បានឈ្នះពានរង្វាន់កីឡាអេឡិចត្រូនិកនិងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ | សែលកាត

Playgame របស់ សែលកាត បានឈ្នះពានរង្វាន់កីឡាអេឡិចត្រូនិកនិងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២

ថ្ងៃចេញផ្សាយ: មិថុនា, ថ្ងៃ​សុក្រ 10, 2022

ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២២

ក្រុមហ៊ុនទូរគមនាគមន៍របស់កម្ពុជា ដែលឈ្នះពានរង្វាន់ច្រើនជាងគេបំផុត ទទួលបានពានរង្វាន់អន្តរជាតិមួយទៀតហើយ ដែលលើកនេះជាការឈ្នះរង្វាន់ក្នុងប្រភេទវេទិកាហ្គេមអនឡាញរបស់ខ្លួនគឺ Playgame។

នៅឆ្នាំនេះផងដែរ គម្រោង Playgame Unlimited ត្រូវបានដាក់ពាក្យចុះឈ្មោះក្នុងពានរង្វាន់ប្រភេទហ្គេមអនឡាញ ហើយបានឈ្នះពានរង្វាន់កីឡាអេឡិចត្រូនិកនិងហ្គេមអនឡាញប្រភេទ Arcade ល្អបំផុតប្រចាំឆ្នាំ២០២២ ពីទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។

ការប្រកាសនេះត្រូវបានធ្វើឡើងជាផ្លូវការនៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅការិយាល័យកណ្តាលសែលកាត ស្របពេលជាមួយគ្នានៃការដាក់ដំណើរការផលិតផលថ្មីមួយទៀតគឺ Playgame Cloud ដែលជាវេទិកាហ្គេមអនឡាញដំបូងគេបង្អស់របស់កម្ពុជា។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់ដែល​បាន​ឈ្នះពាន​រង្វាន់មួយ​នេះ។ វាបានបង្ហាញពីសក្ខីភាពក្នុងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីបង្កើតវេទិកាសម្រាប់សហគមន៍ហ្គេមអនឡាញដែលកំពុងតែរីកចម្រើននៅកម្ពុជា។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់យើងទៅលើតម្រូវការរបស់អតិថិជន ហើយយើងនឹងព្យាយាមបំពេញនូវរាល់តម្រូវការជាមួយផលិតផលដែលទើបតែទទួលបានពានរង្វាន់មួយនេះ” ។

សែលកាត បានចូលរួមអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ និងបានបង្កើតកម្មវិធី រួមទាំងភាពជាដៃគូសហការ ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ហ្គេមអនឡាញដែលកំពុងរីកចម្រើននៅកម្ពុជា។

Playgame របស់ សែលកាត គឺជាគំនិតផ្តួចផ្តើមដែលបានដាក់ដំណើរការកាលពីខែមេសា ឆ្នាំ២០២០ ដោយមានគោលបំណងប្រមូលយកនិងទាក់ទាញយុវជនឱ្យកាន់តែច្រើនឡើង តាមរយៈការទាញយកផ្នែកមួយដែលមិនសូវទទួលបានការយកចិត្តទុកដាក់នៅលើទីផ្សារកន្លងមក និងបង្កើតតួនាទីពិសេសៗដែលពាក់ព័ន្ធនឹងតម្រូវការរបស់អតិថិជន។

Playgame បានភ្ជាប់មកជាមួយនូវកញ្ចប់នៃវេទិកាសង្គមអនឡាញ បណ្តាអ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិកជាច្រើនរូប ក្រុមកីឡាករអេឡិចត្រូនិក ក្រុមCasters និង ក្រុមStreamers ដើម្បីផ្គត់ផ្គង់ដល់តម្រូវការនៃមាតិកាដែលមានភាពប្លែកថ្មី លេចធ្លោ និងមានជាកញ្ចប់ទិន្នន័យពីគម្រោង Playgame Unlimited។

វេទិកា Playgame បម្រើតម្រូវការជារួមដល់សហគមន៍ហ្គេមអនឡាញ ហើយបើកឱ្យប្រើប្រាស់ដោយសេរីសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់ដោយមិនគិតពីប្រភេទស៊ីមកាតដែលពួកគាត់កំពុងប្រើប្រាស់។ វេទិកានេះរួមមានកញ្ចប់ទិន្នន័យ Virtual Shop ដែលផ្តល់ជូនសេវាកម្មទាក់ទងនឹងរបៀបរស់នៅ និងផលិតផលសម្រាប់ហ្គេមអនឡាញពីម៉ាកល្បីៗដូចជា Steam Discord Netflix និងម៉ាកជាច្រើនផ្សេងទៀត រួមទាំងរូបិយប័ណ្ណសម្រាប់លេងហ្គេម Playcoins និងការចុះឈ្មោះចូលរួមការប្រកួតកីឡាអេឡិចត្រូនិកផងដែរ។

ម៉្យាងវិញ ទៀតគម្រោង Playgame Unlimited ក៏ផ្តល់នូវទិន្នន័យឥតកំណត់ក្នុងការប្រកួតកីឡាអេឡិចត្រូនិកដ៏ពេញនិយមដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់ រួមមានវិញ្ញាសារ Mobile Legends Bang Bang PUBG Free Fire Rules of Survival និង Bullet Angel ដែលមាននៅក្នុងគម្រោងទិន្នន័យឥតដែនកំណត់ 5-in-1។

ការអភិវឌ្ឍន៍បន្ថែមទៀតរួមមានកិច្ចសន្យាផ្តាច់មុខជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលនាំមកនូវការប្រកួតកីឡាអេឡិចត្រូនិកជាបន្តបន្ទាប់ ទាំងការជូបជុំដោយផ្ទាល់ និងតាមរៀបចំតាមប្រព័ន្ធអនឡាញ ថែមទាំងផ្តល់ឱកាសសម្រាប់ក្រុមកីឡាករអេឡិចត្រូនិកក្នុងស្រុកអាចចូលរួមការប្រកួត ជាតំណាងឲ្យប្រទេស និងបានការទទួលស្គាល់ទាំងក្នុងស្រុកនិងក្រៅស្រុក។ ភាពជាដៃគូសហការនេះបានធ្វើឱ្យវិស័យកីឡាអេឡិចត្រូនិករបស់កម្ពុជាទទួលបានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការប្រកួតដែលរៀបចំជាប្រចាំ និងការប្រកួតរង្វាន់ជើងឯកដែលរៀបចំរួមគ្នាដោយ សែលកាត និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានបន្ថែមថា “សែលកាត ជឿជាក់លើការបង្កើតភាពជាដៃគូសហការដ៏រឹងមាំនេះ ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផលដែលមានលក្ខណៈពិសេស និងគុណភាពមានកម្រិតខ្ពស់។ យើងមានមោទនភាពដែលបានដើរតួនាទីយ៉ាងសំខាន់នេះក្នុងការបង្កើតវេទិកាសម្រាប់សហគមន៍ហ្គេមអនឡាញដែលកំពុងតែរីកចម្រើនរបស់ប្រទេសកម្ពុជាឱ្យកាត់តែប្រសើរឡើង។ នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​បន្ត​របស់​យើង​ក្នុង​ការ​គាំទ្រ​ដល់វិស័យឌីជីថលរូបនីយកម្មរបស់​កម្ពុជា»។

ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហពន្ធ័កីឡាអេឡិចត្រូនិកបានអបអរសាទរដល់ក្រុមហ៊ុន សែលកាត ចំពោះសមិទ្ធិផលនេះ និងសម្រាប់ការជួយគាំទ្រដល់ការរីកចម្រើនកីឡាអេឡិចត្រូនិករបស់កម្ពុជា។ “ពានរង្វាន់នេះបង្ហាញពីតួនាទីដ៏សំខាន់របស់សែលកាត ដែលជោគជ័យក្នុងការប្រកួតប្រជែង និងបន្តគាំទ្រសហគមន៍ហ្គេមអនឡាញនៅកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ”។

អ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិក​ គឺលោក Ream Angkor បានចូលរួមអបអរសាទរដល់សែលកាត ថា “នេះ​ជា​ពាន​រង្វាន់​ដ៏​ស័ក្តិសម​ព្រោះថា ​សែលកាត​ បានដើរតួនាទីដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​កីឡាអេឡិចត្រូនិកនៅ​ទូទាំង​ប្រទេស​កម្ពុជា។ អរគុណចំពោះការច្នៃប្រឌិតរបស់ សែលកាត ដែលសហគមន៍ហ្គេមអនឡាញរបស់យើងអាចពង្រីកបានយ៉ាងឆាប់រហ័ស និងទទួលបានឱកាសក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ”។

នេះ​ជា​លើក​ទី​៣​ ហើយដែល ​សែលកាត បាន​ឈ្នះ​ពាន​រង្វាន់ពី​ទស្សនាវដ្ដី​ពាណិជ្ជកម្មអន្តរជាតិ ។ សែលកាត បានឈ្នះរង្វាន់ បណ្តាញ​ទូរស័ព្ទ​ចល័ត​ល្អបំផុត​​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា ​​ក្នុង​ ឆ្នាំ​​២០១៩ និងពានរង្វាន់ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២០ ។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ https://intlbm.com/award-winners-2022/#Asia2022

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 18, 2022

  ប្រតិបត្តិករសេវាកម្មទូរគមនាគមន៍ដែលបំរើសេវាកម្មយូជាងគេបំផុតនៅកម្ពុជា​ ...

វិច្ឆិកា, ថ្ងៃ​អង្គារ 15, 2022

ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២៖ ការរួមគ្នាឧបត្ថម្ភកម្មវិធី ពិពរណ៍បច្ចេកវ...

តុលា, ថ្ងៃ​អង្គារ 18, 2022

កាលពីខែសីហាកន្លងទៅ សែលកាត  និង​ SabaiCode បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ថ្មី...

កញ្ញា, ថ្ងៃ​អង្គារ 13, 2022

ក្រុម​ហ៊ុន សែលកាត សហការជាមួយនឹង​ ក្រសួងអប់រំយុជន និងកីឡា​ ក្នុងការលើកម្ពស់​កា...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត