សែលកាត ឈ្នះពានរង្វាន់ ជាបណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា Ookla Speedtest Award | សែលកាត

សែលកាត ឈ្នះពានរង្វាន់ ជាបណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា Ookla Speedtest Award

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ព្រហស្បតិ៍ 27, 2017

បន្ទាប់ពីទទួលបានតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា ក្នុងសន្និសីទ IDG 4G នាពេលថ្មីៗនេះ  ថ្ងៃនេះ សែលកាតបានប្រកាសពី ការឈ្នះពានរង្វាន់ Ookla Speedtest Award របស់ខ្លួន ដែលជាពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា។

 Ookla ជាស្ថាប័នពិភពលោកឈានមុខគេ លើការតេស្ដល្បឿនអ៊ីនធើណិតដែលរៀបចំការធ្វើតេស្តប្រចាំឆ្នាំលើបណ្ដាញសេវារបស់ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទូទាំងពិភពលោក។

សែលកាត បានក្លាយជា បណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតក្នុងការធ្វើតេស្តល្បឿនអ៊ីនធើណិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ 2017 ដោយល្បឿនអ៊ីនធើណិតជាមធ្យម 13.81 Mbps (ល្បឿនអាប់ឡូតជាមធ្យម 11.91Mbps និងល្បឿនដោនឡូត 14.77 Mbps)។

សមិទ្ធផលនេះគឺដោយសារការប្រឹងប្រែងក្នុងការកែលម្អគុណភាពសេវារបស់ក្រុមហ៊ុនដោយ បង្កើនចំនួនទីតាំងអង់តែន 4G ពី200អង់តែន ក្នុងឆ្នាំ2016 កើនរហូតដល់ 2000 អង់តែន នាពេលបច្ចុប្បន្ន និងគ្រោងបង្កើនរហូតដល់ 3000 អង់តែនក្នុងដំណាច់ឆ្នាំនេះ។ បណ្ដាញសេវានេះ អាចត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការសាកល្បងសេវា 5G នៅដើមខែធ្នូនេះ។

ការឈ្នះពានរង្វាន់ Ookla ជាការឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការប្ដេជ្ញាចិត្តរបស់យើងចំពោះអតិថិជនក្នុងការផ្ដល់នូវបទពិសោធន៏អ៊ីនធើណិតល្អបំផុត ហើយក៏ជាកិត្តិយសបំផុតសម្រាប់បេសកកម្មរបស់យើងក្នុងការផ្ដល់នូវសេវាអ៊ីនធើណិតក្នុងតម្លៃសមរម្យបំផុតដល់ប្រជាជនកម្ពុជា។” នេះជាប្រសាសន៍លើកឡើងរបស់លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត។

លោកបានបន្តទៀតថា “យើងបានប្រកាសក្នុងខែមករា ថា យើងចង់កសាងបណ្ដាញសេវាអ៊ីនធើណិតលឿនបំផុតនិង វិសាលភាពគ្របដណ្ដប់ធំទូលាយបំផុតនៅកម្ពុជា ហើយពានរង្វាន់នេះក៏បង្ហាញយ៉ាងច្បាស់ថាយើងកំពុងបំពេញតាមការសន្យារបស់យើង។”

“ទោះបីជាយ៉ាងណាក៏ដោយ បេសកកម្មរបស់យើង នៅតែបន្តក្នុងការកែលម្អគុណភាពសេវា ដើម្បីបង្ហាញថាយើងនៅតែជាក្រុមហ៊ុនឈានមុខលើគំនិតច្នៃប្រឌិត ក្នុងការជំរុញភាពរីកចម្រើនរបស់សង្គមជាតិតាមរយៈវិស័យទូរគមនាគមន៍ ។”

ដើម្បីបង្ហាញពីល្បឿនសេវាអ៊ីនធើណិតលឿនបំផុតនៅកម្ពុជា Ookla បានធ្វើការប្រៀបធៀប ល្បឿនពីអ្នកប្រើប្រាស់លើកម្មវិធីតេស្តល្បឿន Speedtest លើប្រតិបត្តិការ iOS និង Android ពីគ្រប់សេវាក្រុមហ៊ុនទូរស័ព្ទទាំងអស់នៅកម្ពុជា ។

ក្នុងខែមិថុនា ឆ្នាំនេះ សែលកាត ទទួលបានពានរង្វាន់ជា ក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជាក្នុងសន្និសីទ IDG ASEAN 4G ចំណាត់ថ្នាក់លេខមួយសម្រាប់បណ្ដាញសេវាគ្របដណ្ដប់ និងគុណភាពសំឡេងល្អបំផុត ហើយឈ្នះជាក្រុមហ៊ុនសេវា 4G ទទួលការពេញចិត្ត រួមមាន៖

  • រលកសេវា
  • សេវាល្អមិនរអាក់រអួល
  • ល្បឿននៃការភ្ជាប់អ៊ីនធើណិត
  • ល្បឿននៃការអាប់ឡូត
  • សេវាខ្លាំង

លោក វ៉ាតសុន បានថ្លែងថា ការទទួលស្គាល់លើបណ្ដាញសេវាពី IDG ASEAN និង Ookla ជាការបង្ហាញថាសែលកាតនៅតែខ្លាំងហើយអតិថិជននៅតែអាចទុកចិត្តបានក្នុងការប្រើប្រាស់​ហើយយើងនិងមានព័ត៍មានល្អជាច្រើនទៀតនៅពេលអនាគត!

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!