សែលកាតសហការជាមួយ Cake Experiential Communications Asia លើកកំពស់វិស័យកំសាន្តបែបឌីជីថលនៅកម្ពុជា | សែលកាត

សែលកាតសហការជាមួយ Cake Experiential Communications Asia លើកកំពស់វិស័យកំសាន្តបែបឌីជីថលនៅកម្ពុជា

ថ្ងៃចេញផ្សាយ: កញ្ញា, ថ្ងៃ​សុក្រ 08, 2017

សន្និសិទសារព័ត៌មាននៃពិធីសម្ពោធជាផ្លូវការ កម្មវិធីបែបជីវិតពិតតាមបណ្តាញសង្គមដំបូងគេនៅប្រទេសកម្ពុជា គឺកម្មវិធី Cambodian Net Idol ដែលសរុបមានចំនួន 9 វគ្គ ដែលនឹងចាក់ផ្សាយរៀងរាល់សប្តាហ៍។ កម្មវិធីបែបជីវិតពិតនេះ ធ្វើឡើងដើម្បីស្វែងរកយុវជនជំនាន់ក្រោយដែលពោរពេញទៅដោយសមត្ថភាព និងភាពក្លាហាន ដើម្បីក្លាយជាគំរូល្អក្នុងសង្គមក៏ដូចជាតារាល្បីនៅលើបណ្តាញអ៊ីនធើណិត។

ការបង្កើតកម្មវិធីនេះបង្កើតឡើង​ ដោយសារតែនាពេលបច្ចុប្បន្ន ប្រព័ន្ធឌីជីថលមានការរីកចម្រើនយ៉ាងខ្លាំង ហើយក្រុមហ៊ុនជាច្រើនបានប្រើប្រាស់ប្រព័ន្ធនេះសម្រាប់ការផ្សព្វផ្សាយ​និងទំនាក់ទំនងជាមួយអតិថិជន ហើយយើងត្រូវការអ្នកដែលមានសក្តានុពល នៅក្នុងប្រព័ន្ធឌីជីថល​​ចូលរួមក្នុងកម្មវិធីនេះ។​

លោក Andy Ong នាយកប្រត្តិបត្តិក្រុមហ៊ុន Cake Experiential Cambodia បានមានប្រសាសន៍ថា
“Cambodian Net Idol ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រទីផ្សារ នាពេលបច្ចុប្បន្ន ​ដែលក្រុមហ៊ុន ផលិតផលម៉ាកល្បីៗជាច្រើន និងអ្នកជំនាញទីផ្សារ ​​អាច​​ផ្សព្វផ្សាយ​និងទំនាក់ទំនងជាមួយអតិថិជនគោលដៅរបស់ពួកគេបានប្រសើរជាងមុន។​

នាយកផ្នែកទីផ្សារបស់ក្រុមហ៊ុនសែលកាត លោក Rolando Casamalhuapa Calderon បានបន្ថែមថា “យើងកាន់តែវិវត្តន៍ខ្លួនទៅរកប្រព័ន្ធឌីជីថលក្នុងការទំនាក់ទំនង និងការធ្វើអាជីវកម្ម​​ ដូច្នេះ យើងត្រូវប្រាកដថា យើងផ្តល់ព័ត៌មានច្បាស់លាស់ និងមានការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនិងភាពច្នៃប្រឌិតលើប្រព័ន្ធឌីជីថល។”

នេះជាកម្មវិធីស្វែងរកតារាល្បីក្នុងប្រព័ន្ធអ៊ីនធើណិតធំជាងគេនិងដំបូងគេបំផុត ដែលនឹងធ្វើការជ្រើសរើសអ្នកដែលមានឥទ្ធិពលជាងគេនៅក្នុងប្រទេសកម្ពុជាចំនួន 10 រូប ហើយពួកគេនឹងត្រូវឆ្លងកាត់វិញ្ញាសារផ្សេងៗជាច្រើនដើម្បីជ្រើសរើសយកអ្នកដែលសាកសមបំផុតជា “First Cambodian Net Idol”។ អ្នកទទួលបានជ័យលាភី នឹងទទួលបានរង្វាន់សរុបជាទឹកប្រាក់រហូតដល់ 35,000$ ។

ជាមួយនិងវគ្គថ្មីជារៀងរាល់សប្តាហ៍ ព្រមទាំងវិញ្ញាសារប្លែកៗគ្នាដែល កញ្ញា សារីតា ដែលមានFacebook ឈ្មោះ  Sarita Reth នឹងធ្វើជាពិធីករប្រចាំកម្មវិធីនេះ ក៏ដូចជាមានការចូលរួមពីតារា Facebook ល្បីៗ ចំនួន 3រូប គឺ លោក ZK ដែលមានFacebookឈ្មោះ Frost ZK Britannia កញ្ញារ៉ូលីន ដែលមាន Facebookឈ្មោះ Rolin Miss PhotoCity  និង កញ្ញា Cath ដែលមានFacebook ឈ្មោះ A Dose of Cath ពួកគាត់គឺជាគណៈកម្មការប្រចាំកម្មវិធីនេះ។ កម្មវិធីនេះនឹងផ្តល់ជូននូវអារម្មណ៍រំភើបថ្មីដល់ទស្សនិកជននៅគ្រប់ទីកន្លែង។ អ្នកគាំទ្រនឹងមានឱកាសក្នុងការគាំទ្រដល់បេក្ខជនដែលពួកគេពេញចិត្ត ដើម្បីអាចឲ្យពួកគេឈានទៅកាន់វគ្គបន្តបានតាមរយៈការតាមដាននូវការប្រកួតនៅលើបណ្តាញសង្គម និងធ្វើការបោះឆោ្នតឲ្យពួកគេជារៀងរាល់សប្តាហ៍។

កម្មវិធីនេះនឹងត្រូវរៀបចំ នឹងធ្វើការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ Cellcard ដោយការបោះឆ្នោតជាសាធារណៈធ្វើឡើងតាមរយៈ Facebook App។ យើងនឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី 7 ខែកញ្ញានេះហើយដើម្បីកំណត់ថាតើអ្នកណានឹងអាចក្លាយទៅជាជម្រើស Idol ទាំង 10 រូប  ។

លោក Andy  Ong បានបន្តទៀតថា​ “Cambodian Net Idol អាចជុំរុញនិងគាំទ្រដល់អ្នកដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។ យើងចង់ក្លាយជាអ្នកផ្តួចផ្តើមគំនិតបង្កើតកម្មវិធី Cambodian Net Idol ក្នុងការបង្ហាញពីសមត្ថភាព និងអ្នកទេពកោសល្យនៅប្រទេសកម្ពុជា​ ដើម្បីឲ្យពួកគេអភិវឌ្ឍន៍ខ្លួនឯងបានកាន់តែប្រសើរជាងមុន​។”

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ដាក់ពាក្យចូលរួមដើម្បីអាចក្លាយខ្លួនជា Cambodian Net Idol កំពូលទាំង10នាក់ ៖

  1. ថតវីដេអូរយៈពេល 1នាទី ហើយពន្យល់ និងបង្ហាញពួកយើងថាហេតុអ្វីទើបអ្នកគិតថា អ្នកនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោម 10 រូប ដែលនឹងត្រូវជ្រើសរើសសម្រាប់ការប្រកួតនេះ?
  2. Tag Cambodian Net Idol Facebook page ក្នុងវីដេអូដែលអ្នកបានបង្ហោះនៅក្នុងហ្វេសប៊ុករបស់អ្នក និនឹងដាក់ hashtag #NetidolKH។

សម្គាល់​​៖ត្រូវដាក់វីដេអូដែលអ្នកបានបង្ហោះជា Public ទើបអាចឲ្យក្រុមការងារយើងរកវីឌីអូអ្នកឃើញ។

ការដាក់ពាក្យនឹងត្រូវបញ្ចប់នៅថ្ងៃ​ 22 ខែកញ្ញា ឆ្នាំ 2017 ម៉ោង23:59! សូមចូលទៅកាន់ទំព័រ Cambodian  Net Idol សម្រាប់ព័ត៌មានលំអិត។

ចូលរូមសហការឧបត្ថម្ភដោយ៖ Cellcard Finance  ធនាគារឯកទេសវីង ឆ្នោតមហាលាភ Broadcasting Services (CBS) និង i-Qlick Cambodia។

អំពីក្រុមហ៊ុន Cake Experiential Communications

“សាកបិទភ្នែករបស់អ្នកមួយភ្លែត និងស្រមៃថាមានប្រអប់ពណ៌ខៀវតូចមួយនៅក្នុងដៃរបស់អ្នក។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? ឥឡូវស្រមៃថាវាជាប្រអប់ពណ៌ក្រហមដែលមានស្រទាប់មាស។ តើអ្នកមានអារម្មណ៍ខុសគ្នាទេ? តែប្រសិនបើរបស់ទាំងពីរគឺជាចិញ្ចៀនពេជ្រវិញ ហេតុអ្វីបានជាមនុស្សម្នាក់នោះមានភាពស្រមៃច្រើនជាងអ្នកដទៃ?”

ជាក្រុមអ្នកជំនាញក្នុងវិស័យនេះ Cake Experiential Communications បានចាត់ទុកខ្លួនគេថាគឺជាអ្នកដែលមានគំនិតច្នៃប្រឌិតចំរុះ ទាំងការរៀបចំគ្រប់គ្រងកម្មវីធី ជាអ្នកគ្រប់គ្រងផ្នែកឌីជីថលដែលរួមផ្សំនូវជំនាញផ្សេងៗគ្នា ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការផ្សព្វផ្សាយផលិតផល។ បង្កើតឡើងនៅក្នុងឆ្នាំ2008 ក្រុមហ៊ុននេះបានវិវត្តន៍ខ្លួនជាបន្តរបន្ទាប់រហូតទទួលបានមេដាយប្រាក់ សម្រាប់ការគ្រប់គ្រង់ពិព័រណ៍ល្អជាងគេប្រចាំឆ្នាំ និងមេដាយប្រាក់សម្រាប់ការគ្រប់គ្រងកម្មវិធីនៃសហគមន៍គោលដៅល្អជាងគេប្រចាំឆ្នាំ បង្ហាញដោយ Enfagrow A + នៅក្នុងកម្មវិធីពានរង្វាន់ព្រឹត្តិការណ៍ទីផ្សារឆ្នាំ 2015 ដែលផ្តល់រង្វាន់ដល់អ្នកចូលរួមក្នុងតំបន់សម្រាប់យុទ្ធនានៃការព្រឹត្តិការណ៍ល្អបំផុត។ បច្ចុប្បន្នក្រុមហ៊ុននេះមានទាំងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាដោយមានគម្រោងក្នុងការពង្រីកខ្លួនទូទាំងតំបន់អាស៊ីអាគ្នេយ៍។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!