ការសហការឧបត្ថម្ភជាមួយ KAMWORKS | សែលកាត

ការសហការឧបត្ថម្ភជាមួយ KAMWORKS

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

KAMWORKS SPONSORSHIP
PRESS RELEASE

As of April 20, 2015

ក្រុមហ៊ុន Kamworks ជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះថាមពលពន្លឺព្រះអាទិត្យមានបទពិសោធយូរឆ្នាំនៅ កម្ពុជា បានសហការជាដៃគូជាមួយក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យដែលអាចភ្ជាប់ទៅទូរស័ព្ទចល័តដល់សហគមន៍ ជនបទនៅកម្ពុជាដែលមិនទាន់មានប្រព័ន្ធអគ្គិសនីប្រើប្រាស់ ក្រោមកិច្ចសហការជាមួយសមាគម GSM សំរាប់ការអភិវឌ្ឍ។

គម្រោងនេះមានបំណងលើកស្ទួយគុណភាពការរស់នៅរបស់ប្រជាជនដែលខ្វះខាតថាមពល ប្រើប្រាស់ដែលមានតម្លៃសមរម្យ និងជឿទុកចិត្ត តាមរយៈបច្ចេកវិទ្យាច្នៃប្រឌិតថ្មី។ ចាប់ផ្ដើមពីឆ្នាំមុននៅខេត្តក្រចេះ ក្រុមហ៊ុន Kamworks បច្ចុប្បន្នអនុវត្តកម្មវិធីនេះក្នុងបណ្ដាស្រុកនានាក្នុងខេត្តក្រចេះ កំពង់ធំ កំពង់ឆ្នាំង និងកណ្ដាល ហើយក៏មានគោលបំណងផ្ដល់សេវាកម្មជូនតាមខ្នងផ្ទះតំបន់ជនបទជាង 10 000ខ្នង ក្នុងរយៈពេល30ខែខាងមុខ។ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន សែលកាត នឹងអាចជួយជំរុញគម្រោងឲ្យបានដល់តាមគោលដៅ អាចឲ្យធ្វើការត្រួតពិនិត្យ គ្រប់គ្រង និងផ្ដល់សេវាកម្មប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យពីចម្ងាយ ក៏ដូចជាការបញ្ជូនទិន្នន័យតាមរយៈបណ្ដាញទូរស័ព្ទចល័តដ៏ជឿទុកចិត្តនិងទូលំទូលាយ របស់ក្រុមហ៊ុន សែលកាត ផងដែរ។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “ប្រព័ន្ធទំនាក់ទំនង M2M នឹងកាន់តែមានសារៈសំខាន់ខ្លាំងឡើងថែមទៀតនៅកម្ពុជា។ ក្រុមហ៊ុន សែលកាត មានបំណងឲ្យក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ហើយសេវាកម្ម និងមុខងារ M2M របស់យើង អាចអនុញ្ញាតឲ្យក្រុមហ៊ុន Kamworks កាន់តែមានទំនុកចិត្តខ្ពស់ក្នុងការផ្ដល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មដែល អាចជឿទុកចិត្តបាន។ ការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Kamworks យើងអាចសម្រេចបានគោលដៅរួមចំពោះគ្នាទៅវិញទៅមកក្នុងការផ្ដល់នូវដំណោះស្រាយដែល រួមទាំងការលើកស្ទួយ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនខ្មែរបានប្រសើរឡើង។ ក្នុងបរិបទនេះគឺសំដៅដល់ការផ្ដល់ជូននូវថាមពលអគ្គិសនីទៅកាន់បណ្ដាខ្នងផ្ទះនៅ កម្ពុជាគ្រប់ទីកន្លែង។”

 

លោក អាជេន លុច្សវ៉ុលដា នាយកប្រតិបត្តិក្រុមហ៊ុន Kamworks ក៏បានមានប្រសាសន៍ផងដែរថា “យើងមានក្ដីសោមនស្សរីករាយដែលបានសហការធ្វើការងារជាមួយក្រុមហ៊ុន សែលកាត ក្នុងការផ្ដល់ប្រព័ន្ធអគ្គិសនីប្រើថាមពលពន្លឺព្រះអាទិត្យភ្ជាប់ទៅ ទូរស័ព្ទចល័តក្នុងតម្លៃសមរម្យ។ បច្ចេកវិទ្យាទូរគមនាគមន៍ចល័ត អាចអនុញ្ញាតឲ្យយើងធ្វើការត្រួតពិនិត្យផលិតផលបន្ទះថាមពលពន្លឺព្រះអាទិត្យពី ការិយាល័យរបស់យើងនៅរាជធានីភ្នំពេញបានយ៉ាងឆាប់រហ័ស និងចំណាយក្នុងតម្លៃសមរម្យ។ យើងជ្រើសរើសយកក្រុមហ៊ុន សែលកាត ជាដៃគូ ព្រោះយើងជឿជាក់ថា ភាពអាចទុកចិត្តបាន សុវត្ថិភាព និងភាពងាយស្រួល ទាំងអស់នេះ ចាំបាច់បំផុតក្នុងការធានាចំពោះការផ្ដល់ជូននូវប្រព័ន្ធអគ្គិសនីប្រើថាមពល ពន្លឺព្រះអាទិត្យប្រកបដោយគុណភាពខ្ពស់។ យើងសង្ឃឹមថាក្រុមហ៊ុនទាំងពីរ បន្ត និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀត។”

អំពី Kamworks

ក្រុមហ៊ុន Kamworks ដែលបានបង្កើតឡើងដោយវិស្វករបច្ចេកទេសថាមពលពន្លឺព្រះអាទិត្យមកពីប្រទេសហូឡង់ ឆ្នាំ2006 បានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះជាង 12 500ខ្នង នៅកម្ពុជា និងឈ្នះជ័យលាភីមួយចំនួនសម្រាប់គុណភាពផលិតផលបន្ទះពន្លឺព្រះអាទិត្យរបស់ខ្លួន។ បន្ថែមលើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ ក្រុមហ៊ុន Kamworks បានផ្ដល់នូវប្រព័ន្ធបន្ទះថាមពលពន្លឺព្រះអាទិត្យសម្រាប់ម៉ាស៊ីនបូមទឹក បណ្ដាញទូរគមនាគមន៍ និងទូទឹកកកនៅទីជនបទនានា និងមានកត់ត្រាពីការប្រើប្រាស់ថាមពលបន្ទះពន្លឺព្រះអាទិត្យលើដំបូលអគារធំៗ កាត់បន្ថយចំណាយលើការប្រើប្រាស់អគ្គិសនី និងផ្ដល់ការរក្សាទិន្នន័យនៅតំបន់ជាយក្រុងផងដែរ។

សម្រាប់ព័ត៌មានបន្ថែម http://www.kamworks.com/

អំពី សែលកាត

សែលកាត ជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ប្ដេជ្ញាលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនដោយការផ្ដល់នូវសេវាទូរស័ព្ទចល័ត កម្រិតខ្ពស់ រួមទាំងសេវានិយាយ ផ្ញើសារ និងទូរស័ព្ទទៅក្រៅប្រទេស ប្រព័ន្ធភ្ជាប់អ៊ីនធើណិតចល័តឥតខ្សែ សេវាកម្មដែលមានអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។ តាំងពីបើកដំណើរការក្នុងឆ្នាំ1998 មកទល់ពេលនេះ ក្រុមហ៊ុន សែលកាត ក្លាយជាក្រុហ៊ុនកម្រិតស្ដង់ដាខ្ពស់ទាំងលើគុណភាព តម្លៃ និងការផ្ដល់សេវាកម្មជូនអតិថិជន ហើយនៅតែបន្តអភិវឌ្ឍគំនិតមធ្យោបាយច្នៃប្រឌិតថ្មីៗដើម្បីគាំទ្រ និងលើកស្ទួយមធ្យោបាយទំនាក់ទំនងរបស់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែម http://www.cellcard.com.kh/

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ...

មិនា, ថ្ងៃ​អង្គារ 12, 2024

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើក​ដំបូង ​លើ...

កុម្ភៈ, ថ្ងៃ​សៅរ៍ 17, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “ សែលកាត ” ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!