ក្រុមហ៊ុន សែលកាត ទទួលបានពានរង្វាន់ ក្រុមហ៊ុននវានុវត្តន៍សេវាកម្មឌីជីថលល្អបំផុត ពីទស្សនាវដ្តី Global Brands Magazine | សែលកាត

ក្រុមហ៊ុន សែលកាត ទទួលបានពានរង្វាន់ ក្រុមហ៊ុននវានុវត្តន៍សេវាកម្មឌីជីថលល្អបំផុត ពីទស្សនាវដ្តី Global Brands Magazine

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​អង្គារ 25, 2023

ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកមួយបានទទួលពានរង្វាន់ និងលិខិតសរសើរដ៏មានកិត្យនុភាពជាបន្តបន្ទាប់ ក្រោយជោគជ័យលើសមិទ្ធិផលថ្មីមួយចំនួនរបស់ខ្លួន។

នៅការចេញផ្សាយព័ត៌មានកន្លងមក នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins មានប្រសាសន៍ថា៖ «គំនិតផ្ដួចផ្ដើមរបស់យើងលើកការផ្ដោតឡើងជាថ្មីលើគ្រឹះនៃអ្វីដែលយើងធ្វើ ពោលគឺភ្ជាប់ទំនាក់ទំនងមនុស្ស ស្នូលនៃការងារនោះគឺបណ្ដាញរបស់យើង ធ្វើឱ្យបា្រកដថាអាជីវកម្មនឹងបន្តរីកចម្រើនទាំងសមត្ថភាព និងតម្រូវការរបស់អតិថិជនរបស់យើង និងបង្ហាញពីតម្រូវការនៃអនាគតឌីជីថលរបស់ប្រទេសកម្ពុជា»។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សែលកាត បានបើកដំណើរការនវានុវត្តន៍នៃផលិផល និងសេវាកម្ម ដែលដើរទន្ទឹមគ្នាជាមួយនឹងគំនិតផ្តួចផ្ដើមពង្រឹងបណ្ដាញ។ ទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការជម្រុញភាពរីកចម្រើនរបស់អាជីវកម្មតាមរយៈបណ្ដាញដ៏ល្អឥតខ្ចោះ ខណៈពេលដែលផ្ដល់ជូនអតិថិជនរបស់ខ្លួននូវការរស់នៅបែបឌីជីថល។

ជ័យលាភីច្រុងក្រោយបង្អស់ទើបតែត្រូវបានប្រកាស ផ្ដល់ចេញពីទស្សនាវដ្តី Global Brands Magazineដែលបានផ្ដល់នាមឱ្យ សែលកាត ជា «ក្រុមហ៊ុននវានុវត្តន៍សេវាកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជា ឬ Cambodia’s Best Digital Services Innovator» ក្រោយពីបានណែនាំសេវាកម្មរបស់ខ្លួនដើម្បីបង្កើនការតភ្ជាប់ តន្រ្តី និងបទពិសោធន៍ហ្គេម របស់អតិថិជន។

ឧស្សាហកម្មទូរគមនាគមន៍របស់ប្រទេសកម្ពុជាគឺមានភាពប្រកួតប្រជែង ចំណែកឯនវានុវត្តន៍ផលិតផលអាចមានចន្លោះខ្វះខាត។ សមត្ថភាពរបស់ សែលកាត ក្នុងការបើកដំណើរការផលិតផលដំបូងទៅកាន់ទីផ្សារគឺជាសមិទ្ធផលមួយ។ ផលិតផលទាំងនេះទទួលស្គាល់នូវឱកាសថ្មីដោយដោះស្រាយនូវតម្រូវការដែលមិនត្រូវបានបំពេញនៅក្នុងផ្នែកជាក់លាក់ទាំងឡាយ ធ្វើឱ្យសេវាកម្មក្រុមហ៊ុនទូរគមនាគមន៍កាន់តែរួមបញ្ចូល និងនាំយកនូវវិធីថ្មីដើម្បីធ្វើឱ្យការរស់នៅកាន់តែមានភាពប្រសើរឡើង។

ទាំងនេះហើយគឺជាផ្នែកមួយនៃលក្ខណៈសម្បត្តិទាំងឡាយដែលនាំឱ្យ សែលកាត ត្រូវបានផ្ដល់ពានដោយទស្សនាវដ្តី Global Brands Magazine ក្នុងនាមជា « ក្រុមហ៊ុននវានុវត្តន៍សេវាកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជា ឬ Cambodia’s Best Digital Services Innovator»។

សម្រាប់បញ្ជីពានរង្វាន់ពេញលេញ សូមចូលទៅកាន់៖ ចុចទីនេះ

Global Brand Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលធ្វើឡើងដោយទស្សាវដ្តី Global Brands Magazine (GBM) ដែលជាការបោះផ្សាយអន្តរជាតិមួយ មានទីស្នាក់ការនៅចក្រភពអង់គ្លេស។ គោលបំណងនៃពានរង្វាន់នេះគឺធ្វើឡើងដើម្បីទទួលស្គាល់ម៉ាកយីហោសកលដែលសម្រេចបាននូវភាពល្អឥតខ្ចោះក្នុងការអនុវត្តនៅទូទាំងវិស័យទាំងឡាយ ព្រមទាំងធ្វើឡើងដើម្បីបង្កើតការដឹងឮដល់ក្រុមគោលដៅក្នុងទីផ្សារតាមរយៈវេទិកាដែលទទួលស្គាល់សមិទ្ធផលរបស់ពួកគេ។

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!