ជិះកង់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម | សែលកាត

ជិះកង់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

ជិះកង់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម

ភ្នំពេញ ថ្ងៃទី 08 ខែមករា៖ សែលកាត អំពាវនាវអ្នកនិយមកីឡាជិះកង់ទាំងអស់ឲ្យចូលរួមជិះកង់ដើម្បីចូលរួមសកម្មភាព ធ្វើអំពើល្អ ហើយ ទទួលបានភាពរីករាយពោរពេញភាពសប្បាយ រំភើប និងមិត្តភាព។

កម្មវិធី Ride2School ជាព្រឹត្តិការណ៍ប្រណាំងកង់រយៈពេលមួយថ្ងៃ ដែលត្រូវបានរៀបចំដោយអង្គការដើម្បីភាពញញឹមនៃកុមារ និងក្រុមហ៊ុន សែលកាត នឹងមានអ្នកចូលរួមជិះកង់ពីភ្នំពេញទៅកំពតដើម្បីប្រមូលថវិកាមូលនិធិសម្រាប់កែ លម្អស្ដង់ដារអប់រំកុមារលំបាកក្រខ្សត់។ ថវិកាទទួលបានពីព្រឹត្តិការណ៍នេះ នឹងត្រូវប្រើប្រាស់យកទៅទិញកង់ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់កុមារក្នុង ការធ្វើដំណើរទៅរៀន។

ការប្រណាំងកង់រយៈចម្ងាយ120គីឡូម៉ែត្រ ដែលត្រូវបានរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី23 មករា បើកទូលាយចំពោះអ្នកចូលរួមទាំងអស់ដោយមានក្រុមជម្រើសជាច្រើនសម្រាប់ជ្រើសរើស។ អ្នកជិះកង់ដែលមានអាយុលើសពី45ឆ្នាំ អាចជ្រើសរើសយកក្រុម VIP ឯអ្នកជិះកង់អាជីពអាចចូលរួមក្នុងក្រុម ខ្លារខិន (Leopard) ខណៈដែលអ្នកជិះកង់ពាក់កណ្ដាលអាជីព អាចជិះកង់ក្នុងក្រុម ទន្សាយ (Rabbit)។ ក្នុងនោះក៏មានជម្រើសសម្រាប់ក្រុមអ្នកជិះកង់ជាស្ត្រីផងដែរ។

អ្នកចូលរួមនឹងមិនត្រឹមតែបានចូលរួមជិះកង់ដើម្បីសកម្មភាពធ្វើអំពើល្អនោះទេ ប៉ុន្តែក៏ទទួលការផ្ដល់ជូនពិសេសល្អៗជាច្រើនមានដូចជាអាវយឺតសម្រាប់ជិះកង់មួយ អាហារសម្រន់ ការម៉ាស្សា អាហារសាមគ្គីពេលល្ងាចមួយពេល ការស្នាក់នៅមួយយប់នៅកំពត និងមធ្យោបាយធ្វើដំណើរត្រឡប់មកភ្នំពេញវិញនៅព្រឹកបន្ទាប់។

ក្រៅពីការចូលរួមនេះ អ្នកចូលរួមទាំងអស់អាចរួមចំណែកជួយដល់ Ride2School តាមរយៈមធ្យោបាយផ្សេងៗជាច្រើន។ ទាំងនេះរួមមានប្រភពថវិកាពីអ្នកឧបត្ថម្ភដើម្បីជួយសម្រួលដល់អ្នកជិះកង់នៅ តាមគីឡូម៉ែត្រនីមួយៗដែលបានកំណត់ ការឧបត្ថម្ភដល់សិស្សនៅអង្គការដើម្បីភាពញញឹមនៃកុមារ ដើម្បីជាការរួមចំណែកសង្គម ឬ ជួយលើកស្ទួយព្រឹត្តិការណ៍នេះជាដើម។

អតិថិជនសែលកាត ក៏អាចចូលរួមបរិច្ចាគដោយផ្ញើសារ “Ride2School” ទៅ 9196។ រាល់ផ្ញើសារនីមួយៗ មានតម្លៃ 50សេន ហើយអតិថិជនអាចផ្ញើសារចាប់ពីថ្ងៃទី8 ខែមករា ដល់ថ្ងៃទី8 ខែកុម្ភៈ។

លោក ផុន ណាវុឌ្ឍ ប្រធានផ្នែកទីផ្សារក្រុមហ៊ុនសែលកាត មានប្រសាសន៍ឲ្យដឹងថា “Ride2School មិនត្រឹមតែធានាថាផ្ដល់នូវថ្ងៃមួយពោរពេញដោយភាពរីករាយ និងរំភើបនោះទេ ប៉ុន្តែក៏ធ្វើឲ្យអ្នកពេញចិត្តដោយសារបានចូលរួមសកម្មភាពធ្វើអំពើល្អ។” លោកក៏បានបន្ថែមទៀតថា “យើងសង្ឃឹមថាទទួលបានអ្នកចូលរួមជិះកង់ និងអ្នកចូលរួមសាទរ កាន់តែច្រើនតាមអាចធ្វើបានដើម្បីមកចូលរួមជាមួយយើង និងផ្ដល់ឲ្យកុមារក្រខ្សត់មានឱកាសបានសិក្សាកាន់តែប្រសើរជាងមុនដើម្បីកែប្រែ ជីវិត និងអនាគតរបស់ខ្លួនឲ្យមានភាពភ្លឺស្វាង។”

ព្រឹត្តិការណ៍នេះចាប់ផ្ដើមចេញដំណើរនៅវេលាម៉ោង6ព្រឹក នៅការិយាល័យកណ្ដាល សែលកាត ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុ។ តម្លៃចុះឈ្មោះគឺ 35ដុល្លារសម្រាប់អ្នកចូលរួមម្នាក់។ សម្រាប់ប្រិយមិត្ត អតិថិជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះបាននៅការិយាល័យកណ្ដាល សែលកាត នៅភោជនីយដ្ឋាន Lotus Blanc ឬ នៅហាង Flying Bikes 2 ដែលមានទីតាំងស្ថិតនៅផ្លូវលេខ51 ដូចគ្នា។ ក្រៅពីនេះក៏អាចចុះឈ្មោះតាមរយៈអ៊ីម៉ែលchanratha.sry@pse.ngo ឬ រកមើល Ride2School Cambodia លើទំព័រហ្វេសប៊ុកផងដែរ។

Ride2School ត្រូវបានចូលរួមសហការរៀបចំដោយ សហព័ន្ធកីឡាប្រណាំងកង់កម្ពុជា និងសហការឧបត្ថម្ភដោយហាង Flying Bikes 2 រោងភាពយន្ត Major Cineplex by Cellcard ក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូគូលែន ក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint សារព័ត៌មានកោះសន្តិភាព និងក្លិបកម្សាន្ត Nova។

cc-ride2school-20160113

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!