ដើម្បីអបអរមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) សែលកាត បានសម្ពោធកម្មវិធីប្រកួតថតរឿងខ្លី Film it ដើម្បីឲ្យផលិតករ ភាពយន្តបង្ហាញស្នាដៃ របស់ខ្លួនដែលផលិតឡើង តាមរយះការថតដោយប្រើទូរស័ព្ទដៃ។
សែលកាត ជាអ្នកឧបត្ថម្ភធំសម្រាប់ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នេះដែលនឹងធ្វើការបើកកម្មវិធីជាផ្លូវការនៅរាត្រីថ្ងៃសោរ៍ចុងសប្ដាហ៍នេះ។
កម្មវិធីប្រកួតថតរឿងខ្លី Film it! មានការអញ្ជើញចូលរួមពីអ្នកមានទេពកោសល្យច្នៃប្រឌិតដែលអាចផលិតរឿងខ្លីដោយប្រើទូរស័ព្ទដៃ ឬថេប្លេត។ បេក្ខជនដែលចូលរួមអាច ថតរឿងខ្លីគ្រប់ប្រធានបទចាប់ពី10នាទីឡើង។
នាយកទីផ្សារសែលកាត អ្នកស្រី Evelyn Jimenez បានថ្លែងថា វាសំខាន់ណាស់ក្នុងការបន្តលើកទឹកចិត្តដល់យុវជនមានទេពកោសល្យដើម្បីបង្ហាញសក្ដានុពលផ្ទាល់ខ្លួន និងអាចឲ្យពួកគេបង្ហាញពីអារម្មណ៍សញ្ចេតនាផ្ទាល់ខ្លួនប្រកបដោយភាពច្នៃប្រឌិត។
អ្នកស្រីបានមានប្រសាសន៍ថា ការផលិតភាពយន្តអាចត្រូវចំណាយច្រើនលើសម្ភារឧបករណ៍ តួសម្ដែង និងពេលវេលាក្នុងស្ទូឌីយ៉ូ។ ប៉ុន្តែជាមួយទូរស័ព្ទដៃ និងកម្មវិធីផ្សេងៗដែលមានស្រាប់ អាចជាមធ្យោបាយដ៏ល្អក្នុង ការចាប់ផ្ដើមផលិតភាពយន្តខ្លី និងជួយបង្ហាញនូវទេពកោសល្យផងដែរ។
មានផលិតករភាពយន្តអាជីពច្រើនណាស់ដែលផ្ដោតលើការផលិតភាពយន្តតាមទូរស័ព្ទដៃ ហើយមហោស្រពនេះនឹងប្រារព្ធឡើងទូទាំងពិភពលោកដើម្បីបង្កើតការផ្សារភ្ជាប់និងបច្ចេកវិទ្យា ព្រមទាំងបច្ចេកទេសដែលពាក់ព័ន្ធផងដែរ។
យើងសង្ឃឹមថាបេក្ខជនដែលចូលរួមនិងបង្ហាញពីទិដ្ឋភាពចម្រុះនៃជីវិត វប្បធម៌ទាំងបែបទំនើប និងបែបប្រពៃណី ភាពច្នៃប្រឌិត និងភាពសប្បាយរីករាយពីខ្លួនឯង។
ក្នុងការវាយតម្លៃដាក់ពិន្ទុក្នុងកម្មវិធីនេះ នឹងមានការចូលរួមពីទូតសុឆន្ទៈតំណាងសែលកាត ដែលជាម្ចាស់ជ័យលាភីផលិតករភាពយន្ត វ័យ25ឆ្នាំ គឺលោក ចាប សោមច័ន្ទរិទ្ធ។
យុវជនកម្ពុជាដែលមានទេពកោសល្យ បានផលិតភាពយន្ត ជាច្រើនដែលបានដាក់ បញ្ចាំងនៅក្នុងមហោស្រពភាពយន្តសាកល។ដូចច្នេះចូលរួមប្រកួត កម្មវិធី Film it ទាំងអស់គ្នា! កម្មវិធីនេះនឹងបញ្ចប់ឈប់ទទួលនៅថ្ងៃទី16 មីនា វេលាថ្ងៃត្រង់។
គណៈកម្មការ វាយតម្លៃរួមមាន លោក ចាប សោមច័ន្ទរិទ្ធ និងតំណាង CIFF ព្រមទាំង អ្នកតំណាងក្រុមហ៊ុន សែលកាត ហើយនឹងប្រកាស ជ័យលាភីតាមរយៈ លិខិតអញ្ជើញពិសេស ចូលរួមព្រឹត្តិការណ៏ នៅថ្ងៃទី18 មីនា។ ជ័យលាភីក៏នឹងទទួលបានថ្មីមួយ គ្រឿង iPhone 7 Plus រួមជាមួយរង្វាន់ជាច្រើនទៀត។
ដើម្បីចូលរួម សូមផ្ញើស្នាដៃរបស់អ្នក តាមរយៈ contest.cellcard@gmail.com ហើយករណីស្នាដៃមានទំហំធំពេកអ្នកអាចផ្ញើ File transfersតាមរយៈអាសយដ្ឋានអ៊ីម៉ែលខាងលើនេះផងដែរ។