ក្រុមហ៊ុនបច្ចេកវិទ្យានៃប្រទេសហូឡង់ដែលមានឈ្មោះថាPhilipsបានសហការជាមួយសែលកាត ក្នុងការលក់ និងចែកចាយទូរស័ព្ទ smartphone | សែលកាត

ក្រុមហ៊ុនបច្ចេកវិទ្យានៃប្រទេសហូឡង់ដែលមានឈ្មោះថាPhilipsបានសហការជាមួយសែលកាត ក្នុងការលក់ និងចែកចាយទូរស័ព្ទ smartphone

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

ក្រុមហ៊ុនបច្ចេកវិទ្យានៃប្រទេសហូឡង់ដែលមានឈ្មោះថាPhilipsបាន សហការជាមួយសែលកាត ក្នុងការលក់ និងចែកចាយទូរស័ព្ទ smartphone

Philips បានចូលរួមសហការជាមួយសែលកាតក្នុងការលក់ទូរស័ព្ទជាមួយគំនិតចាប់ផ្តើម ហាងក្នុងហាង។

Philips មានវត្តមានក្នុងសារព័ត៌មានពិភពលោកក្នុងពេលថ្មីៗ ជាមួយការចេញលក់ទូរស័ព្ទ Android ថ្មី 2 ម៉ូដែលនៅក្នុងប្រទេសឥណ្ឌា ដើម្បីឆ្លើយតបទៅនឹងអតិថិជនដែលត្រូវការទូរស័ព្ទដែលមានសមត្ថភាព ខ្ពស់ (s358) និងមធ្យមដែលមានមុខងារគួរជាទីទុកចិត្ត (s309) ។ ខណៈពេលដែល  ម៉ូដែល(s358)  មិនទាន់មានលក់នៅក្នុងប្រទេសកម្ពុជា ម៉ូដែល(s309) ដែលមានប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat-based ជាមួយល្បឿន 1GHz Dual-core  ដំណើរការ រួមជាមួយ RAM ទំហំ 512MB មានលក់នៅការិយាល័យកណ្តាល របស់សែលកាតដែលជាមួយការផ្តល់ជូនពិសេស ។

កិច្ចព្រមព្រៀងរវាង Philips និង ក្រុមហ៊ុន Cellcard នឹងអនុញ្ញាតឱ្យ ការិយាល័យសែលកាត មានលក់នូវទូរស័ព្ទទំនើប Philips ភ្ជាប់មកជាមួយការផ្តល់ជូនជាពិសេសហើយមាននៅតែនៅក្នុងការិយាល័យ សែលកាតតែប៉ុណ្ណោះ។

លោក ជា មុនី នាយកប្រតិបត្តិក្រុមហ៊ុន Polaris Mobile និងអ្នកចែកចាយ Philips Mobile ក្នុងប្រទេស  កម្ពុជា ៖ ” ក្រុមហ៊ុន Cellcard និង Philips មានទស្សនវិស័យដូចគ្នាក្នុងការផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យា បង្កើតថ្មី ដែលជះឥទ្ធិពលវិជ្ជមានទៅនឹងជីវិតប្រចាំថ្ងៃរបស់អតិថិជន។ យើងជឿជាក់ថា ភាពជាដៃគូ ដែលមានទស្សនវិស័យដូចគ្នាមួយអាចទទួលបានលទ្ធផលជាវិជ្ជមាន។ យើងមានក្ដីរំភើបបំផុត ដោយបានធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Cellcard មិនត្រឹមតែធ្វើឱ្យអតិថិជនយើងកាន់តែច្រើនអាចរកជាវ ទូរស័ព្ទរបស់យើងនោះទេ ប៉ុន្តែបានកំណត់ និងណែនាំ ទូរស័ព្ទដែលសក្ដិសមតាមតម្រូវការនៅក្នុងទីផ្សារកម្ពុជា ជាមួយលក្ខណៈមុខងារពិសេសរបស់ទូរស័ព្ទទំនើបដែលជាទីទុកចិត្ត កញ្ចប់គម្រោងពិសេស និងសេវាទូរស័ព្ទចល័ត ដែលផ្តល់ជូនក្នុងតម្លៃសមរម្យសម្រាប់អតិថិជន។ យើងមានក្ដីសង្ឃឹមជឿជាក់ និងគាំទ្រគោលគំនិតផ្ដួចផ្ដើម SIS(ហាងក្នុងហាង)  របស់សែលកាត ហើយរំពឹងថាកិច្ចសហការនេះនឹងរួមចំណែកឆ្ពោះទៅរកភាពជោគជ័យ។»

គំនិតផ្ដួចផ្ដើម SIS របស់សែលកាត ជាផ្នែកមួយនៃការកែលម្អការលក់ក្នុងហាងរបស់ខ្លួនដែលនឹងធ្វើ ឲ្យសាខាក្រុមហ៊ុន សែលកាត ទាំងអស់ក្លាយជាហាងទិញលក់តែមួយ ដែលមានលក់របស់របរដ៍សំបូរបែប ដើម្បីផ្តល់នូវតម្រូវការទូរគមនាគមន៍របស់អតិថិជន និង ចង់ឱ្យមានមានភាពងាយស្រួលទាំងសងខាង។ ការិយាល័យកណ្តាលសែលកាត នៅមហាវិថីព្រះសីហនុ នឹងក្លាយជាហាង SIS លើកដំបូងក្នុងការបម្រើនៃគម្រោង នេះ។ ការលក់នេះនឹងបន្តទៅហាងទាំងអស់ នៅក្នុងទីក្រុង សំខាន់ៗក្នុង រយៈពេលប៉ុន្មានខែ ខាងមុខនេះ។

“គម្រោង SIS មានបំណង ឆ្ពោះទៅរក ការផ្តល់ជូននូវ អតិថិជនរបស់យើងដែលជាសេវាកម្មរួម និងការកើនឡើងនូវភាពងាយស្រួល។ គោលបំណងរបស់យើងគឺបម្រើរាល់អតិថិជនក្នុង វិស័យទូរគមនាគមន៍ចល័តដែលត្រូវការ ឬចង់បានដំណោះស្រាយ នៅពេលណាពួកគេឈានជើង ចូលទៅក្នុងហាង ក្រុមហ៊ុន Cellcard ។ ភាពជាដៃគូ របស់យើងជាមួយនឹង ស្មាតហ្វូន របស់ក្រុមហ៊ុន Philips និង ក្រុមហ៊ុនផ្សេងៗទៀតដែលបានរួមចំណែកដល់គោលបំណងនេះ ហើយយើងក៏បានសរសើរនូវ មតិឆ្លើយតប ជាវិជ្ជមាន និងសហប្រតិបត្តិការពី ដៃគូរបស់យើង សម្រាប់គម្រោងនេះ ហើយយើងនឹង ខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យគម្រោងនេះ និងដៃគូសហការទាំងអស់ទទួលបានជោគជ័យ។ “- Laszlo Bartas,  CCO, នៃក្រុមហ៊ុនសែលកាត

អតិថិជនដែលបានទៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនសែលកាត អាចទទួលបានបម្រើជូនយ៉ាងពិសេសនេះចាប់ពី ថ្ងៃទី៧ ខែតុលា នេះតទៅ។

ម៉ូដែល តម្លៃលក់ ផ្តល់ឥតគិតថ្លៃ កាដូឥតគិតថ្លៃ
E130 $22.00

លេខពិសេស(មានតម្លៃស្មើ $60)

លុយទូរស័ព្ទក្នុងប្រព័ន្ធ $225

($2.5/ថ្ងៃ សម្រាប់រយៈពេល ៣ខែ)

– អង្គចងចាំទំហំ4GB

– អាវយឺត

E180 $45.00
E310 $71.00
S309 $92.00

– លេខពិសេស(មានតម្លៃស្មើ $60)

លុយទូរស័ព្ទក្នុងប្រព័ន្ធ $275

– ($2.5/ថ្ងៃ សម្រាប់រយៈពេល ៣ខែ)

-អង្គចងចាំទំហំ 8GB

– អាវយឺត

V387 $270.00

-អង្គចងចាំទំហំ

-អាចយឺត

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!