អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាមួយពិព័រណ៍លក់បញ្ចុះតម្លៃទូរស័ព្ទអស់ស្ទះរបស់សែលកាត! | សែលកាត

អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាមួយពិព័រណ៍លក់បញ្ចុះតម្លៃទូរស័ព្ទអស់ស្ទះរបស់សែលកាត!

ថ្ងៃចេញផ្សាយ: មេសា, ថ្ងៃ​ច័ន្ទ 03, 2017

ភ្នំពេញ​ ​ថ្ងៃទី6 មេសា៖ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ស្របពេលនេះដែល សែលកាតក៏បានប្រារព្ធខួបគម្រប់20ឆ្នាំរបស់ខ្លួនផង។សែលកាតនឹងរៀបចំពិព័រណ៍លក់ បញ្ចុះតម្លៃទូរស័ព្ទអស់ស្ទះ ដែលផ្ដល់ជូននូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់អតិថិជន។

អតិថិជនអាចរកមើលទូរស័ព្ទទំនើបៗជំនាន់ចុងក្រោយបំផុតដែលមានការលក់បញ្ចុះតម្លៃជូនរហូតដល់50%​ក៏ដូចជាមានថែមជូនកាដូរ មានការចាប់រង្វាន់​ និងមានការចែកស៊ីមកាតពិសេសដែលមានទឹកប្រាក់100ដុល្លារួចជាស្រេច។

ចាប់ផ្ដើមពីថ្ងៃទី6 ដល់ថ្ងៃទី10 មេសា នៅមុខផ្សារហេងលី ស្ថិតនៅផ្លូវលេខ271​ ពិព័រណ៍នេះនឹងធ្វើការប្រមូលផ្ដុំក្រុមហ៊ុនទូរស័ព្ទទាំងប្រាំបួនជាដៃគូរបស់ក្រុមហ៊ុនសែលកាតដើម្បីផ្ដល់ជូននូវកម្មវិធីពិសេសៗជូនអតិថិជនមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលជិតចូលមកដល់។ ក្រុមហ៊ុនដៃគូរបស់សែលកាតរួមមានដូចជា​ Huawei, LG, Camfone, Meizu, Oukitel, InFocus, Philips, Blackview, Xiaomi, ASUS និងធនាគារឯកទេស វីង ដែលផ្ដល់សេវាធនាគារចល័តផងដែរ។

ក្រៅពីនេះទៀត សែលកាត បានផ្ដល់ជូនដល់អតិថិជនទាំងអស់នូវគម្រោងទូរស័ព្ទដ៏អស្ចារ្យបំផុត​មានដូចជាគម្រោង​​ Big Love ($1 =​​ $250 + ទូរស័ព្ទ​និងផ្ញើសារឥតកំណត់)​ គម្រោងដូរលុយអស្ចារ្យ​ និង​គម្រោង Riel Deal​ (1,000​រៀល​ = 1GB)​ ក៏ដូចជាការចែកជូនស៊ីមកាតឥតគិតថ្លៃ សម្រាប់រាល់ការជាវទូរស័ព្ទផងដែរ។ ​សែលកាត ក៏មានការចាប់រង្វាន់ស្មាតហ្វូន កាតកោសបញ្ចូលលុយ អាវយឺត មួក និងកាដូដ៏អស្ចារ្យដទៃទៀតផងដែរ ដោយគ្រាន់តែបញ្ចូលលុយចាប់ពី2ដុល្លារឡើងទៅនាកំឡុងពេលពិព័រណ៍នេះ។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានន័យថាជាការជួបជុំរវាងគ្នានិងគ្នាពីគ្រប់ទីកន្លែង ដើម្បីឲ្យយើងកាន់តែជិតស្និទ្ធ ហើយសែលកាតក៏ កំពុងដើរតួនាទីជាផ្នែកមួយក្នុងការធានាជូនដល់អតិថិជនទាំងអស់ក្នុងការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយគ្រួសារ មិត្តភក្ដិ បានរាល់ថ្ងៃពេញ24ម៉ោង តាមរយៈការផ្ដល់ជូននូវអត្ថប្រយោជន៍ពិសេសៗជាច្រើន។” លោកបានបន្តទៀតថា “យើងធានាថាគ្រប់គ្នានឹងស្វែងរកបានទូរស័ព្ទ គម្រោងទូរស័ព្ទ  និងកាដូផ្ដល់ជូនជាច្រើនក្នុងពិព័រណ៍លក់ដ៏អស់ស្ទះរបស់យើង ដែលនឹងធ្វើឲ្យបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាន់តែរីករាយថែមទៀត។”

“នេះជាមធ្យោបាយមួយផ្សេងទៀតដែលយើងជំរុញទស្សនវិស័យរបស់យើងក្នុងការផ្ដល់ជូននូវសេវាអ៊ីនធើណិតតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា ហើយការជួយឲ្យប្រជាជនយើងមានលទ្ធភាពប្ដូរទៅប្រើទូរស័ព្ទបច្ចេកវិទ្យា 3G និង4G ជាចំណែកដ៏ធំមួយនៃទស្សនវិស័យនេះ។”

ពិព័រណ៍លក់បញ្ចុះតម្លៃទូរស័ព្ទនាឱកាសឆ្នាំថ្មីដ៏ធំសម្បើមរបស់សែលកាត ចាប់ផ្ដើមពីម៉ោង8.30នាទីព្រឹករហូតដល់ម៉ោង7.30នាទីយប់សម្រាប់រយៈពេលទាំង5 ថ្ងៃ។ សំរាប់ពត៌មានបន្ថែម​អំពីការពិព័រណ៍នេះ​ សូមហៅមកលេខ​ 812 ​រឺ​ 012 812812។

 

 

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!