ភ្នំពេញ ថ្ងៃទី០៩ ខែមករា៖ ប្អូនៗកុមារនៅសាលាបឋមសិក្សាកែវផុស ក្នុងស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ នឹងអាចបង្កើនការស្វែងរកភាពសប្បាយរីករាយតាមរយៈការអានដើម្បីបង្កើនចំណេះដឹង របស់ខ្លួន។ សូមអរគុណសម្រាប់ការប្រគំតន្ត្រីសប្បុរសធម៌ ពន្លឺនៃក្ដីសង្ឃឹម2 ដោយទទួលបានជោគជ័យដ៏ធំធេងនេះ។
កម្មវិធីអភិវឌ្ឍន៍យុវជន (YDP) និង សែលកាត ដែលអ្នកផ្ដួចផ្ដើមរៀបចំការប្រគុំតន្ត្រីនេះ នឹងយកថវិកាមូលនិធិដែលប្រមូលបានពីការប្រគំតន្ត្រីទៅសាងសង់បណ្ណាល័យមួយសម្រាប់ សាលាបឋមសិក្សាមួយនេះ។ ភាគីទាំងពីរថ្មីៗនេះកំពុងបញ្ចប់គម្រោងសាងសង់អគារថ្មី ដែលគ្រោងនឹងបញ្ចប់នៅមុនចុងខែកុម្ភៈ។
អតិថិជនសែលកាតបានចូលរួមវិភាគទានកសាងបណ្ណាល័យនេះដោយធ្វើការបរិច្ចាគ ថវិកាចំនួន១.៨៩១,៥០ដុល្លារ តាមរយៈការផ្ញើសារ។
ថ្លែងឲ្យដឹងអំពីកម្មវិធីនេះ លោក កែវ ពិទូរ្យ តំណាងកម្មវិធីអភិវឌ្ឍន៍យុវជន បានបញ្ជាក់ថា “តន្ត្រីសប្បុរសធម៌ គឺជាការប្រមូលមូលនិធិលើកទីពីររបស់យើងសម្រាប់បុព្វហេតុសប្បុរសធម៌ ហើយយើងមានមោទនភាពដែលកម្មវិធីនេះទទួលបានការស្វាគមន៍គាំទ្រយ៉ាងខ្លាំងក្លា។ សូមថ្លែងអំណរគុណចំពោះវត្តមានអ្នកចូលរួមក្នុងការប្រគំតន្ត្រី ក៏ដូចជាដៃគូទាំងអស់ផងដែរ យើងបានគ្រប់គ្រងដើម្បីផ្ដល់វិភាគទានដល់កុមារនៅសាលាបឋមសិក្សាកែវផុស និងសង្ឃឹមជះឥទ្ធិពលល្អដល់អនាគតពួកគេ។”
លោក ផុន ណាវុឌ្ឍ ប្រធានផ្នែកទីផ្សារក្រុមហ៊ុន សែលកាត មានផ្ដល់កិត្តិយសដោយក្នុងនាមក្រុមហ៊ុនទូរគមនាគមន៍អាចមានលទ្ធភាពធ្វើ កិច្ចការតបស្នងដ៏មានអត្ថន័យដល់សហគមន៍។
លោកបានថ្លែងបញ្ជាក់ថា យើងជឿថាការអប់រំគឺជាផ្នែកដ៏សំខាន់មួយដែលយើងអាចផ្ដល់សម្រាប់
ក្មេងៗក្នុងសហគមន៍យើង ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ដំបូងពួកគេត្រូវមានសៀវភៅអាន និងសិក្សាស្រាវជ្រាវជាមុនសិន។ លោកបានបន្តថា យើងជឿថាបណ្ណាល័យថ្មីរបស់សាលានេះ នឹងជួយសម្របសម្រួលនាំឲ្យមានការផ្លាស់ប្ដូរចំណេះដឹងកាន់តែស្រួចស្រាវ ធ្វើឲ្យស្រឡាញ់ការអានកាន់តែជ្រាលជ្រៅ និងរៀបចំកុមារឲ្យដើរក្នុងផ្លូវដ៏ត្រឹមត្រូវដើម្បីឆ្ពោះទៅរកភាពជោគជ័យ។
ការប្រគំតន្ត្រីកាលពីថ្ងៃទី7 វិច្ឆិកា ឆ្នាំមុន មានដូចជាការចូលរួមសម្ដែងពីសំណាក់ក្រុមតន្ត្រី និងអ្នកចម្រៀងពេញនិយម ការបង្ហាញម៉ូតស្លៀកពាក់ cosplay និងការសម្ដែងសៀកជាដើម។