ល្បឿនរបស់Cellcard បានទទួលស្គាល់តាមរយៈពានរង្វាន់ថ្មីមួយទៀតពី Opensignal | សែលកាត

ល្បឿនរបស់Cellcard បានទទួលស្គាល់តាមរយៈពានរង្វាន់ថ្មីមួយទៀតពី Opensignal

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​សុក្រ 01, 2019

ក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់មួយទៀតលើល្បឿនរបស់បច្ចេកវិទ្យា 4G LTE ពីស្ថាប័ន​ Opensignalដែលបានប្រកាសថាCellcardជាម្ចាស់ពានផ្នែកបទពិសោធន៍នាំមុខគេ​លើល្បឿនដោនឡូត និងអាប់ឡូត ។

សេចក្តីប្រកាស ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីស្ថាប័ន Ookla បានប្រកាសថាក្រុមហ៊ុនCellcard ជាម្ចាស់ជ័យ​លាភី លើផ្នែក Speedtestនៅប្រទេសកម្ពុជាជាផ្លូវការ។ នេះជាឆ្នាំទី២ ដែលក្រុមហ៊ុន Cellcardបាន​ឈ្នះពានរង្វាន់ពី Opengsignal។

ពិធីប្រគល់ពានរង្វាន់ ត្រូវបានប្រកាសនៅក្នុងសន្និសីទMobile World Congress នៅទីក្រុងបាសេឡូណា​ ហើយត្រូវបានឡើងទទួលដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group លោក Ian Watson នាយកប្រតិបត្តិ និង លោក Jonjon Naval នាយកផ្នែកបច្ចេកវិទ្យា។

លោក Watson បានមានប្រសាសន៍ថា ពានរង្វាន់ដែលក្រុមហ៊ុន Cellcardឈ្នះផ្ទួនៗគ្នានេះជាភស្តុតាងបញ្ជាក់ពីគុណភាពនៃអីុនធើណិតទូរស័ព្ទដែលបានដំណើរការតាំងពីខែមករា ឆ្នាំ២០១៧។

លោកបានបន្តថា៖ «ពានរង្វាន់ឯករាជ្យទាំងនេះ ត្រូវបានផ្តល់ជូនពីអ្នកជំនាញនៅក្នុងការពិនិត្យមើលលើភាពពិតប្រាកដនៃបណ្តាញទំនាក់ទំនងដោយផ្អែកលើការវិភាគពីបទពិសោធន៍អ្នកប្រើប្រាស់ពិតប្រាកដ ដោយពុំមានភាព​ផ្ទុយពីការពិតនោះទេ»។

លោកថា៖ «ក្រុមហ៊ុន Cellcardជាក្រុមហ៊ុនដែលមានបណ្តាញអីុនធើណិតទូរស័ព្ទលឿនជាងគេនៅកម្ពុជា ហើយពួកយើងបានធ្វើការយ៉ាងស្វិតស្វាញ និងវិនិយោគយ៉ាងច្រើនដើម្បីផ្តល់នូវសេវាល្អបំផុតជូនអតិថិជន»។

លោកបានបន្ថែមថា៖ «បច្ចេកវិទ្យា 4G របស់ Cellcard គឺជាជម្រើសដ៏ល្អដែលប្រទេសកម្ពុជាត្រូវការ ហើយប្រសិនបើពួកគេមិនបានសាកប្រើប្រាស់ Cellcard នៅក្នុងតំបន់របស់ពួកគេឱ្យបានលើសពី១ឆ្នាំនោះទេ ពួកគេគួរសាក​ប្រើប្រាស់យើងឡើងវិញដើម្បីមើលថាតើមានការពង្រឹងយ៉ាងម៉េចខ្លះ»។

លោក Watsonបន្តថា៖ «ពួកយើងបន្តដឹកនាំកម្ពុជាទៅរកពិភពឌីជីថល និងពង្រឹងភាពរឹងមុំារបស់យើងនូវទូទាំងក្រុមហ៊ុន Royal Group ដើម្បីផ្តល់ជូនបេសកកម្មដ៏សំខាន់នេះ»។

អំពីពានរង្វាន់

ពានរង្វាន់ពី Opensignalសម្រាប់ «បទពិសោធន៍ល្បឿនដោនឡូត» និង «បទពិសោធន៍ល្បឿនអាប់ឡូត»

បទពិសោធន៍នៃល្បឿនដោនឡូតរបស់ Cellcardគឺ 8.3 (ដែលវាស់ទៅលើបទពិសោធន៍ល្បឿនដោនឡូតជាមធ្យម ដោយអ្នកប្រើប្រាស់ Opensignalនូវទូទាំងប្រតិបត្តិករគ្រប់បច្ចេកវិទ្យា 4G និង 3G) ធៀបនឹងគូប្រកួតប្រជែង៖​

  • Smart: 7.1 Mbps
  • Metfone: 2.4 Mbps

សម្រាប់បច្ចេកវិទ្យា 4G ល្បឿនដោនឡូតរបស់ Cellcardគឺ 12.2 ធៀបនឹង 9.2 របស់ Smartនិង 2.9 របស់Metfone។

បទពិសោធន៍ល្បឿនបង្ហោះរបស់ Cellcard គឺ 2.4 (ដែលវាស់ទៅលើបទពិសោធន៍ល្បឿនទាញយកជាមធ្យម ដោយអ្នកប្រើប្រាស់ Opensignal នូវទូទាំងប្រតិបត្តិករលើបច្ចេកវិទ្យា 4G និង 3G) ធៀបនឹងគូប្រកួតប្រជែង៖

  • Smart: 1.8 Mbps
  • Metfone: 1.5 Mbps

ល្បឿនអាប់ឡូតរបស់ Cellcardសម្រាប់បច្ចេកវិទ្យា 4G មានចន្លោះប្រហោងធំរវាង Cellcard3.4 និង Smart 2.3 និង Metfone 2.1។

របាយការណ៍ពេញនឹងចេញជាផ្លូវការនៅថ្ងៃទី 28 ខែកុម្ភៈ លើគេហទំព័រ OpenSignal

https://www.opensignal.com/reports/2019/02/cambodia/mobile-network-experience

 

តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 4G LTE ពីឆ្នាំ 2017 រួមមាន:

ខែកុម្ភៈ 2019    បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ooklaសម្រាប់រយៈពេលពីខែកក្កដាដល់ខែធ្នូឆ្នាំ 2018

ពានរង្វាន់ពី OpenSignalសម្រាប់ «បទពិសោធន៍ល្បឿនទាញយក» និង «បទពិសោធន៍ល្បឿនបង្ហោះ» រយៈពេលពីខែតុលាដល់ខែធ្នូឆ្នាំ 2018

ខែមករា 2019   ពានរង្វាន់ក្រុមហ៊ុនល្អបំផុតរបស់កម្ពុជាពីCMO អាស៊ី

ខែធ្នូ 2018        ក្រុមហ៊ុនទូរគមនាគមន៍ដែលរីកលូតលាស់លឿនបំផុតពីGlobal Banking & Finance Review

ខែវិច្ឆិកា 2018   ទូរគមនាគមន៍ដ៏ទុកចិត្តបំផុតឆ្នាំ 2018 ក្នុង ប្រទេសកម្ពុជាដោយ Global Brands Magazine

ខែកញ្ញា 2018   People’s Choice Award by 5G Asia (CXO Operator of the Year)

ខែកក្កដា 2018  បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ooklaសម្រាប់អំឡុងខែមករាដល់ខែមិថុនាឆ្នាំ 2018

ខែមេសា 2018  បណ្តាញទូរស័ព្ទចល័តលឿនបំផុតពីOokla សម្រាប់ខែកក្កដាដល់ធ្នូឆ្នាំ 2017 

ខែកុម្ភៈ 2018    4G ល្បឿនទាញយក 3Gល្បឿនទាញយក ល្បឿនទាញយកសរុបនិង 3G Latency ពីOpenSignal សម្រាប់អំឡុងពេលខែតុលាដល់ធ្នូ 2017

ខែកក្កដា 2017  ប្រតិបត្តិករទូរគមនាគមន៍ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយIDG ASEAN

ខែមេសា 2017  បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ooklaសម្រាប់អំឡុងខែមករាដល់មិថុនា 2017

 

 

About Opensignal:

ក្រុមហ៊ុន OpenSignal (www.opensignal.com) ដែលជាក្រុមហ៊ុនវិភាគទូរស័ព្ទ គឺជាក្រុមហ៊ុនស្តង់ដារពិភពលោកស​ម្រាប់វាស់ស្ទង់នូវបទពិ​សោធន៍នៃបណ្តាញទូរស័ព្ទចល័តពិត។ ដោយប្រើការវាស់វែងរាប់ពាន់លានដែលប្រ​មូល​​បានក្នុងរយៈពេល 24 ម៉ោង​ក្នុងរយៈពេល7ថ្ងៃពីស្មាតហ្វូនរាប់សិបលានគ្រឿង ក្រុមហ៊ុនបានវិភាគបទពិ​សោធន៍នៃបណ្តាញទូរស័ព្ទច​ល័ត​​ពិតនៅតាមទំហំនិងប្រេកង់ធំបំផុតនៅក្នុងឧស្សាហកម្មឥតខ្សែតាមរយៈប្រតិបត្តិករ និង​ ប្រទេសតាមតំបន់និងទូទាំង​ពិភពលោក។ OpenSignal ជឿថាការវាស់ស្ទង់ពីលើបណ្តាញប្រតិបត្តិការដោយផ្ទាល់​តាមរយៈអ្នកប្រើគឺជាគន្លឹះ​ក្នុងការកសាងបណ្តាញឥតខ្សែដ៏ល្អ។OpenSignal ត្រូវបានប្រើប្រាស់នៅទូទាំងឧ​ស្សាហកម្មដោយប្រតិបត្តិករ​ចល័ត និយតករទូរគមនាគមន៍ អ្នកផលិតឧបករណ៍ និងអ្នកវិភាគ។

Opensignal Awards: របាយការណ៍Mobile Network Experience: Cambodia ខែកុម្ភៈ ឆ្នាំ2019 ផ្អែកលើការវិភាគឯករាជ្យលើកំណត់ត្រាប្រើប្រាស់លើទូរស័ព្ទដៃអំឡុង ថ្ងៃទី១ ខែតុលា ដល់ថ្ងៃ29 ខែធ្នូ ឆ្នាំ2018  © 2019 Opensignal Inc

Opensignal Awards: របាយការណ៍Mobile Network Experience: Cambodia ខែកុម្ភៈ ឆ្នាំ2018 ផ្អែកលើការវិភាគឯករាជ្យលើកំណត់ត្រាប្រើប្រាស់លើទូរស័ព្ទដៃអំឡុង ថ្ងៃទី2 ខែតុលា ដល់ថ្ងៃ31 ខែធ្នូ ឆ្នាំ2017  © 2019 Opensignal Inc

 

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!