កម្មវិធី Cellcard Lab វគ្គដំបូង បានជំរុញក្តីសុបិនរបស់សហគ្រិន និងអ្នកច្នៃប្រឌិត ឲ្យឈានទៅរកការពិត | សែលកាត

កម្មវិធី Cellcard Lab វគ្គដំបូង បានជំរុញក្តីសុបិនរបស់សហគ្រិន និងអ្នកច្នៃប្រឌិត ឲ្យឈានទៅរកការពិត

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​សុក្រ 18, 2016

កម្មវិធីបណ្ដុះគំនិតរបស់ សែលកាត ដែលបានបង្កើតក្នុងបំណងផ្ដល់ឱកាសដល់អ្នកមានទេពកោសល្យច្នៃប្រឌិតវ័យក្មេងដើម្បីប្រែក្លាយគំនិតរបស់ខ្លួនឲ្យក្លាយជាការពិតនោះ បានបញ្ចប់វគ្គជុំទី1 របស់ខ្លួនដោយជោគជ័យដោយមានបេក្ខជនជាង 100នាក់ចូលរួម។

គំនិតអាជីវកម្មទាំងនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់តាមរយះ កម្មវិធីហ្វឹកហ្វឺនការងាររយះពេលខ្លី ការផលិតល្បែងក្មេងលេង និងវេទិការ អប់រំ

ដោយឆ្លងកាត់ការវាយតម្លៃ និងការសម្ភាសទៅលើបេក្ខភាពជាច្រើន។

 

ល្បែងក្មេងលេងផ្គុំរូប 3D ឈ្មោះថា DoyDoy ដែលឈ្នះក្នុងកម្មវិធីហាត់ការ iLink និងជាមធ្យោបាយឈានទៅរកការបង្កើតជាទម្រង់មុខងារអបរំមួយដ៏មានសក្តានុពល បានបង្កប់នូវគំនិតច្នៃប្រឌិតដែលជួយឲ្យគំនិតអាជីវកម្មនេះត្រូវបានជ្រើសរើសចូលរួមកម្មវិធី Cellcard Lab ដែលជាកម្មវិធីបណ្ដុះគំនិតរយៈពេលបីខែរួមមានវគ្គសិក្ខាសាលាបំប៉នជំនាញឯកទេស ការណែនាំជាលក្ខណបុគ្គល និងការផ្ដល់លទ្ធភាពក្នុងការការប្រើប្រាស់ធនធានផ្សេងៗតាមតម្រូវការផងដែរ។

ក្រៅពីទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ទីតាំងសាលសហកិច្ចការរបស់ Impact Hub សម្រាប់ធ្វើការងារ អ្នកឈ្នះទាំងអស់ ក៏នឹងបានរីករាយចូលរួមដំណើរទស្សនកិច្ចចំនួនបីថ្ងៃដែលឧបត្ថម្ភថវិកាដោយ សែលកាត ទៅកាន់ទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងសិក្ខាសាលាបណ្ដុះគំនិត MaGIC (Malaysian Global Innovation & Creativity Centre) និងទស្សនកិច្ចនៅការិយាល័យក្រុមហ៊ុន Microsoft នៅក្នុងរដ្ឋធានីនេះផងដែរ។

លោក ឯម ច័ន្ទរិទ្ធិកុរ ជាអ្នកបង្កើតល្បែង DoyDoy បាននិយាយថា លោកគិតឃើញគំនិតអាជីវកម្មនេះឡើង បន្ទាប់ពីបានស្វែងរកឃើញថាគុណភាពក្នុងការផលិតល្បែងក្មេងលេងរបស់ខ្មែរដែលប្រកបដោយភាពច្នៃប្រឌិត នៅមានកម្រិតនៅឡើយ។ និស្សិតវិទ្យាស្ថានភាសាបរទេស (RUPP) រូបនេះ បានផ្ដោតការយកចិត្តទុកដាក់លើគំនិតមួយដើម្បីផលិតល្បែងក្មេងលេងមួយដែលជាការផ្គុំតម្រៀបបំពង់បឺតចម្រុះពណ៌ឲ្យចេញជារូបរាង 3D ខណៈដែលវាចំណាយទុនតិច ហើយអាចឲ្យកុមារលេងបានយ៉ាងសប្បាយរីករាយផងដែរ។

លោក ឯម ច័ន្ទរិទ្ធិកុរ បាននិយាយថា “ពិតជាមិននឹកស្មានទាល់តែសោះ ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍ថា រំភើបរីករាយណាស់ដែលបានជាប់ក្នុងចំណោមជម្រើសទាំងបី! ។” លោកបន្តថា “ខ្ញុំពិតជាអរគុណខ្លាំងណាស់ដែលបានក្លាយជាសមាជិកមួយរូបនៃកម្មវិធី Cellcard Lab ដែលជាឱកាសពិសេសមួយសម្រាប់ខ្ញុំ ហើយពេលនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែជិតសម្រេចក្ដីសុបិនដ៏វែងឆ្ងាយលើកដំបូងរបស់ខ្ញុំហើយ»។

ម្យ៉ាងវិញទៀត វិធីដ៏មានសក្តានុពលមួយទៀត ឃើញថា និស្សិត ម៉ី សម្ផស្ស និង ថុក ច័ន្ទនីតា និងជា សហគ្រិនហាងបច្ចេកវិទ្យាកុំព្យូទ័រ Dongjin Moon បានរួមគ្នាបង្កើតនូវកម្មវិធីអប់រំមួយ។ ទម្រង់កម្មវិធីនេះ ផ្តល់នូវការធ្វើតេស្តផ្ទាល់ខ្លួន និងកម្មវិធីដទៃទៀតដែលអាចជួយសិស្ស និស្សិតដែលមិនទាន់មិនប្រាកដក្ុងការការជ្រើសរើសជំនាញសិក្សារបស់ខ្លួន ឬអាជីពការងារសម្រាប់អនាគត អាច ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។

និស្សិត ម៉ី សម្ផស្ស ដែលកំពុងសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានឱ្យដឹងថា “កម្មវិធី Cellcard Lab បានផ្តល់ឱ្យយើងនូវឱកាសដើម្បីជំរុញគម្រោងរបស់យើងឲ្យឈានទៅកម្រិតខ្ពស់។ សែលកាត និង Impact Hub បានគាំទ្រពួកយើងយ៉ាងអស់ពីចិត្តតាមរយៈការផ្ដល់នូវការណែនាំប្រឹក្សាដ៏មានតម្លៃ គ្រូបណ្តុះបណ្ដាល បណ្ដាញការងារ ធនធាន និងឱកាសផងដែរ។ ”

ភឿន សុខផាន់, ផុន សូផាត, អូន វាសនា និង ប៉ុក ឡុងហេង ដែលជាក្រុមនៅពីក្រោយការបង្កើតគេហទំព័រ iLink នេះ បានមករួមគ្នាបង្កើតគម្រោងរបស់ខ្លួនមួយក្នុងគោលបំណងដើម្បីផ្តល់ឲ្យនិស្សិតដែលចេះជំនាញ ច្រើនអាចរកទីផ្សារការងារបាន។ កត្តានេះហើយបាននាំឱ្យគេហទំព័រ iLink ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូននិស្សិតកម្ពុជានូវឱកាសធ្វើកម្មសិក្សា ហាត់ការក្នុងតំបន់អាស៊ាន។

សុផាត ដែលចូលចិត្តធ្វើការពេញម៉ោងដូចមិត្តរួមក្រុមរបស់ខ្លួន បាននិយាយថា ” អរគុណសម្រាប់ឱកាសនេះ យើងសង្ឃឹមចំពោះការពង្រីកបណ្តាញការងាររបស់យើង និងអាចមានលទ្ធភាពភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិននានាដែលចាប់អារម្មណ៍ក្នុងការគាំទ្រដល់ការចាប់ផ្ដើមគម្រោងរបស់យើង។” លោកបន្តថា “ហើយដោយសារអ្នករៀបចំកម្មវិធីនេះផងដែរ យើងទាំងអស់គ្នានឹងចូលរួមដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងមានឱកាសក្នុងការភ្ជាប់បណ្តាញការងារ និងស្វែងរកដៃគូដ៏មានសក្តានុពលសម្រាប់គម្រោងកម្មវិធីរបស់យើងផងដែរ។”

ក្នុងចំណោមសំណើពាក្យចូលរួមសរុបទាំង 100ច្បាប់ ដែលកម្មវិធី Cellcard Lab បានទទួល នឹងត្រូវផ្ដល់ជូនសម្រាប់អ្នកឈ្នះចំនួនបីរូបរៀងរាល់ត្រីមាសនីមួយៗ នូវឱកាសប្រែក្លាយគំនិតរបស់ខ្លួនឲ្យទៅជាអាជីវកម្មសង្គមពិតប្រាកដមួយ។ គំនិតផ្តួចផ្តើមនេះផងដែរ ក៏មានគោលបំណង ផ្ដល់ឱកាសដល់សិក្ខាកាមដើម្បីកំណត់មូលហេតុនៃបញ្ហាសង្គម និងបរិស្ថាន និងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ពង្រឹងតួនាទីដ៏រឹងមាំប្រកបដោយគុណតម្លៃ ដែលបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ព្រមទាំងបង្កើតផែនទីបង្ហាញផ្លូវយុទ្ធសាស្រ្តសម្រាប់បណ្តាក់ទុននាពេលអនាគត។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងនូវការកោតសរសើរថា “សូមអបអរសាទរដល់អ្នកឈ្នះទាំងបីរូបរបស់យើង

ដែលពួកគាត់ពិតជាខិតខំជំរុញខ្លួនឯងក្នុងដំណើរស្វែងរកស

ម្រេចក្តីសុបិនអាជីវកម្មរបស់ខ្លួន។ សម្រាប់ត្រីមាសដំបូងនៃកម្មវិធី Cellcard Lab ទទួលនូវការគាំទ្រចូលរួមក្នុងចំនួនមួយដ៏ច្រើនលើសលប់ ដែលបានបង្ហាញពីគំនិតច្នៃប្រឌិត មហិច្ឆតា និងគំនិតអាជីវកម្មដែលអាចដំណើរការទៅបាន ហើយទីបំផុតនេះជាសញ្ញាណល្អមួយសម្រាប់ការអភិវឌ្ឍ និងភាពរីកចម្រើន សម្រាប់វិស័យសហគ្រាស និងអាជីវកម្មនៅកម្ពុជានាពេលអនាគត។”

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!