នៅកម្មវិធីយប់នេះCellcard មានមោទនភាពក្នុងការជួយគាំទ្រដល់ក្រុមតន្រ្តីយុវយ័ខ្មែរ Mustache Bandដែលពួកគេរៀបចំការប្រគុំតន្រ្តីនេះឡើង នៅ ផ្សារទំនើបអីអនម៉លសែនសុខ ថ្ងៃ23 កុម្ភៈចាប់ពីម៉ោង 5 ល្ងាចតទៅ។
ការប្រគំតន្ត្រីនេះបានចេញលក់បន្ទាប់ពីក្រុមMustache Band បានចេញបទចម្រៀងថ្មីរបស់ពួកគេគឺបទ “អាក្របី” ដែលមានចំនួនអ្នកទស្សនាចូលមើលជាង 5 លាននាក់នៅក្នុងYouTube។
សែលកាតក៏មានបញ្ចូលបទចម្រៀងនេះ និងបទភ្លេងផ្សេងៗទៀតដែរ នៅលើសេវា Calltunesរបស់ខ្លួនដែលមានចំនួនការភ្ជាប់យក កើនឡើងជារៀងរាល់ថ្ងៃ។
អ្នកគាំទ្រនិងសមាជិករាប់រយនាក់របស់Cellcard នឹងចូលរួម គាំទ្រក្នុងនាមជាអ្នកស្រលាញ់តន្ត្រី មកពីទូទាំងខេត្ត ដើម្បីអបអរសាទរការចេញអាល់ប៊ុមថ្មីរបស់ពួកគាត់ ដែលនឹងត្រូវបានបង្ហាញនៅក្នុងការប្រគុំតន្ត្រីផ្ទាល់។
Mustache Band គឺជាក្រុមតន្រ្តីដែលមាន ទេពកោសល្យខ្ពស់ក្នុងចំណោមក្រុមផ្សេងៗទៀតជាច្រើននៅកម្ពុជា ដែលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុនCellcard ។
លោក Ian Watson អគ្គនាយកក្រុមហ៊ុន Cellcardបានមានប្រសាសន៍ថាភាពជាដៃគូនេះគឺជាសមាសភាគមួយក្នុងចំណោមកម្មវិធីជាច្រើនរបស់កម្មវិធីយុវជនដែលដឹកនាំដោយក្រុមការងារផ្នែកទីផ្សារ។
“យើងផ្តោតខ្លាំងលើការចូលរួមជាមួយអតិថិជនរបស់យើងជាមួយនឹងបទពិសោធន៍ដែលរំភើប និងរីករាយជាពិសេសសម្រាប់យុវជននៅពេលយើងបន្តកសាងប្រេនរបស់យើងនៅឆ្នាំនេះ។
“យើងក៏ ជាអ្នកគាំទ្ររបស់ក្រុមតន្ត្រី Mustache Band អស់រយៈពេលជាច្រើនខែដែរ វាពិតជាមានភាព រីករាយណាស់ក្នុងការធ្វើការជាមួយពួកគេ។ ”
លោក ចេន ដែលជាមេក្រុម Mustache Band បានថ្លែងថា លោករីករាយក្នុងការធ្វើការជាមួយក្រុមហ៊ុនCellcard ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍កម្ពុជា ដែលផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្កើតកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពនៅទូទាំងប្រទេស។លោកចេនបានបន្តថា “ការធ្វើការជាមួយក្រុមការងារសែលកាត គឺវាហាក់បីដូចជា គ្រួសារនិងគ្នាអញ្ចឹង ហើយខ្ញុំមាន អារម្មណ៍ថា នេះគឺជាផ្នែកមួយនៃគុណតម្លៃរបស់ក្រុមហ៊ុន” ។
បទចម្រៀងដើមរបស់ Mustache Band អាចរកបាននៅក្នុងបទចំរៀង Cellcard Calltunes:
1. បទ អាក្របី – លេខកូដបទចម្រៀងបទចំរៀង 729311
2. មិនអាចទៅរួច – កូដបទចម្រៀងលេខ 729312
3. មកក្រោយគេ – លេខកូដបទចម្រៀង 729313
4. ប្រុសម្នាក់នេះសំខាន់នៅពេលណា – លេខកូដបទចម្រៀង 904876
សម្រាប់ព័ត៌មានបន្ថែមនៃកម្មវិធីពិសេសៗចែករង្វាន់ជាច្រើន និងវិធីសាស្ត្រដើម្បីឈ្នះ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh និងចូលមើល page របស់Cellcard ទាំងក្នុងFacebookនិង Instagram អតិថិជនអាចស្វែងរកការណែនាំបន្ថែមតាមរយៈសេវាបម្រើអតិថិជនរបស់Cellcard ២៤ម៉ោងក្នុងមួយសប្តាហ៍ ទូរស័ព្ទ៖ 812 ឬ 012 812 812៕