សែលកាត និង SabaiCode បានចុះអនុស្សារណៈយោគយល់បន្តកម្មវិធី Full Stack Developer Bootcamp ឆ្នាំសិក្សា 2022-2023 | សែលកាត

សែលកាត និង SabaiCode បានចុះអនុស្សារណៈយោគយល់បន្តកម្មវិធី Full Stack Developer Bootcamp ឆ្នាំសិក្សា 2022-2023

ថ្ងៃចេញផ្សាយ: សីហា, ថ្ងៃ​ច័ន្ទ 15, 2022

ក្រុមហ៊ុន សែលកាត និង SabaiCode បានចុះកិច្ចព្រមព្រៀងចាប់ផ្ដើមការគាំទ្រជាលើកទៅពីរបន្តពីកម្មវិធីនៅឆ្នាំ២០២១គឺកម្មវិធី Full Stack Developer Bootcamp ។ Bootcamp ថ្មីនេះនឹងចាប់ផ្ដើមទទួលពាក្យនៅខែកញ្ញាក្នុងឆ្នាំនេះ។ កម្មវិធីមានរយៈពេល 6ខែ ដែលសិស្សដែលត្រូវបានចាត់ឲ្យបង្កើតកម្មវិធីនៃដំណោះស្រាយឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្ដែងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដូចជា JavaScript/Nodejs/ES6, ReactJS/NextJS, Express JS និងប្រើប្រាស់កម្មវិធីពង្រឹងការគ្រប់គ្រងមានដូចជា Scrum ជាមួយ Jira/Trello, Git & GitHub, Bitbucket pipeline និង UX/UI។

ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោយការបញ្ចប់ពិធីប្រគល់សញ្ញាបត្រ័ដែលប្រព្រឹត្តឡើងនៅការិយាល័យកណ្ដាលរបស់ សែលកាត សម្រាប់បញ្ចប់ការសិក្សារបស់សិស្សជំនាន់ទីមួយ ហើយវាត្រូវបានធ្វើឡើងគោរពតាមគោលបំណងបង្កើនឱកាសដល់សិស្សដែលមានសមត្ថភាពដទៃទៀត ព្រមទាំងស្របជាមួយបំណងនិងចក្ខុវិស័យរបស់ដៃគូសហការណ៍ក្នុងការបញ្ជ្រាបជំនាញសំខាន់ៗដល់យុវជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចបែបឌីជីថលនៅក្នុងប្រទេសកម្ពុជា។
កម្មវិធី Bootcamp ជំនាន់ទីមួយ ជាកម្មវិធីសិក្សាដែលមានរយៈពេល១២ខែ ត្រូវបានបញ្ចប់កាលពីម្សិលមិញជាមួយនឹងបទបង្ហាញស្ដីពីគំនិតថ្នៃប្រឌិតដំណោះស្រាយបែបឌីជីថលចំនួនបួន ដើម្បីដោះស្រាយបញ្ហាសង្គមផ្សេងៗ។ បទបង្ហាញទាំងនេះត្រូវបានធ្វើឡើងនៅចំពោះមុខ សហស្ថាបនិករបស់ SabaiCode គឺលោក ឡេង ពិសដ្ឋ និង លោក ស៊ុំ សារឿន ព្រមជាមួយនឹង នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins, CCO Johnny Wong, CDO Yoshi និងសមាជិកថ្នាក់ដឹកនាំដទៃទៀតរបស់ សែលកាត ផងដែរ។ ជាមួយគ្នានេះផងដែរ លិខិតបញ្ចប់ការសិក្សារក៏ត្រូវបានប្រគល់ជូនសិស្សម្នាក់ៗផងដែរនៅចុងបញ្ចប់នៃកម្មវិធី។

សហស្ថាបនិករបស់ SabaiCode លោក ឡេង ពិសិដ្ឋ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ក៏មានវត្តមានតាមរយៈវីដេអូខលអនឡាញ ដើម្បីចូលរួមលើកទឹកចិត្តដល់សិស្សទាំងឡាយ។ គាត់មានប្រសាសន៍ថា នេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ នៅពេលដែលប្អូនឈានជើងចូលទៅក្នុងពិភពការងារពិតប្រាកដ ប្អូននឹងជួបនូវឧបសគ្គថ្មីៗផ្សេងទៀត ប៉ុន្តែឧបសគ្គទាំងនេះប្អូនអាចឆ្លងកាត់បានគឺដូចការដែលប្អូនបានខណៈពេលដែលអ្នកបានជួបប្រទះនៅ Bootcamp ដូច្នេះដែរ។ មិត្តរួមថ្នាក់របស់ប្អូននឹងត្រូវបានជំនួសដោយមិត្តរួមការងារ កាលកំណត់នឹងមានសភាពពិត តែនៅពេលណាដែលប្អូនជួបប្រទះនឹងការលំបាកទាំងនេះ ចូររឭកដល់ពេលដែលប្អូននៅទីនេះ និងអ្វីដែលប្អូនបានសម្រេច។ យ៉ាងណាក៏មិនត្រូវចុះចាញ់នោះឡើយ!

សិស្សទាំងអស់នៃកម្មវិធី Bootcamp ជំនាន់ទីមួយនះ ត្រូវបានផ្ដល់នូវការងារជាប់លាប់រួចទៅហើយ ខណៈដែលអ្នកខ្លះត្រូវបានទទួលចូលទៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលត្រូវបានសួរថាអ្វីជាដំណាក់កាលបន្ទាប់នៃគម្រោងរបស់ពួកគេ សិស្សទាំងនោះបានបញ្ចេញនូវជំហរយ៉ាងមុតមាំថានឹងបន្តធ្វើការលើការបង្កើតថ្មីដែល Bootcamp បានជ្រោមជ្រែងពួកគេតាំងពីដំបូងមក និងបន្តខំប្រឹងដើម្បីឈានដល់ការសម្ភោធផលិតផលកម្មវិធីទាំងនោះក្នុងការប្រើប្រាស់ក្នុងទីផ្សារជាក់ស្ដែងនាពេលអនាគត។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា “ខ្ញុំពិតជាចាប់អារម្មណ៍លើបទបង្ហាញទាំងនោះ និងរីករាយណាស់ដែលបានឃើញគម្រោងនីមួយៗរបស់ពួកគេសង្កត់លើដំណោះស្រាយនៃបញ្ហានានាក្នុងសហគមន៍របស់គេ។ ភាពប៉ិនប្រសប់ និងចំណេះដឹងពីបច្ចេករបស់ពួកគេគឺជាក់ស្ដែង ក៏ដូចគោលបំណងរបស់ពួកគេក្នុងការប្រើប្រាស់ចំណេះដឹង ជំនាញ និងផលិតផលថ្មីទាំងនេះ ដើម្បីសម្រួលការរស់នៅ បង្កើតភាពងាយស្រួល និងដោះស្រាយបញ្ហាផ្សេងៗ។ ខណៈពេលដែលគេនៅមានផ្លូវវែងឆ្ងាយទៅមុខទៀត យើងមានជំនឿចិត្តយ៉ាងមុតមាំថាសិស្សនៅជំនាន់នេះនឹងធ្វើបានល្អ ហើយយើងនឹងស្វាគមន៍ពួកគេចូលមកក្នុងក្រុមគ្រួសារសែលកាតនៅពេលដែលគេគិតថារួចរាល់នឹងចាប់ផ្ដើម ”

ជំនួសមុខឲ្យក្រុមការងារ SabaiCode សហស្ថាបនិក លោក ស៊ុំ សារឿន បានថ្លែងអំណរគុណដល់សែលកាត សម្រាប់ជំនួយគាំទ្រក្នុងរយៈពេល១២ខែកន្លងមក ហើយក៏ទន្ទឹងចាំដើម្បីដំណើរការ Bootcamp ជំនាន់ទីពីរ ដែលនឹងត្រូវបានចាប់ផ្ដើមក្នុងរយៈពេលឆាប់ៗ។

SabaiCode Bootcamp នាឆ្នាំសិក្សា 2022-2023 នឹងមានរយៈពេល 6ខែ នៃការសិក្សាសរសេរកូដ។ ការទទួលពាក្យនឹងបើកនៅក្នុងខែកញ្ញា និងស្វាគមន៍បេក្ខភាពជោគជ័យចំនួន 15រូប ដែលនឹងត្រូវបានឧបត្ថម្ភការសិក្សាដោយសែលកាត។ ព័ត៌មានលម្អិតនៃកម្មវិធីសិក្សា និងកាលវិភាគនៃថ្នាក់រៀន នឹងត្រូវបានផ្សាយនៅក្នុង គេហទំព័ររបស់ SabaiCode ៕

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​អង្គារ 13, 2022

ក្រុម​ហ៊ុន សែលកាត សហការជាមួយនឹង​ ក្រសួងអប់រំយុជន និងកីឡា​ ក្នុងការលើកម្ពស់​កា...

សីហា, ថ្ងៃ​សុក្រ 26, 2022

Time To Rise ទទួលបានទទួលពានរង្វាន់ថ្មីដែលបំពេញបន្ថែមជាង 30 នៃពានរង្វាន់ម៉ាកយ...

សីហា, ថ្ងៃ​ពុធ 10, 2022

  សែលកាតដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ...

សីហា, ថ្ងៃ​ច័ន្ទ 01, 2022

ក្រុមហ៊ុន សែលកាត ពិតជាមានមោទកភាពដ៏ក្រៃលែងបំផុត ដែលបានក្លាយជាដៃគូទូរគមនាគមន៍ជ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត