ក្រុមហ៊ុន សែលកាត ឈ្នះពានរង្វាន់ប្រចាំឆ្នាំ5G Asia People’s Choice Award ពី Operator CxO of the Year  | សែលកាត

ក្រុមហ៊ុន សែលកាត ឈ្នះពានរង្វាន់ប្រចាំឆ្នាំ5G Asia People’s Choice Award ពី Operator CxO of the Year 

ថ្ងៃចេញផ្សាយ: កញ្ញា, ថ្ងៃ​ព្រហស្បតិ៍ 20, 2018

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាត់សុន (Ian Watson) បានទទួលរង្វាន់ប្រចាំឆ្នាំជាផ្លូវការសំរាប់ Operator CxO of the Year  លើពានរង្វាន់ 5G Asia People’s Choice Award នៅឯ TechXLR8 Asia Awards។

កម្មវិធីនេះត្រូវបានធ្វើឡើងនៅឯសន្និសីទ 5G Asia នៃប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី ១៩ កញ្ញា ដោយមានការឡើងធ្វើបទបង្ហាញក្រោមប្រធានបទ៖ «សែលកាតក្នុងដំណើរឆ្ពោះទៅរកបច្ចេកវិទ្យា 5G»។

ពានរង្វាន់នេះ ផ្តល់ជូនបុគ្គលឆ្នើមដែលបានខិតខំចូលរួមឲ្យក្លាយខ្លួនជានាយកប្រតិបត្តិឈានមុខគេនៅទ្វីបអាស៊ី។

ក្នុងការទទួលពានរង្វាន់នេះ លោក វ៉ាត់សុន បានថ្លែងថា៖ ពានរង្វាន់នេះមិនមែនសម្រាប់តែគាត់ម្នាក់នោះទេ ប៉ុន្តែសម្រាប់ក្រុមការងារ សែលកាត ទាំងមូល ដែលខិតខំធ្វើការសាងបណ្តាញទិន្នន័យ ដែលមានថាមពល និងគុណភាពនៅទ្វីបអាស៊ីបាន ហើយទទួលបានការទទួលស្គាល់ពីមិត្តរួមអាជីព។

លោកមានប្រសាសន៍ថា៖ ពានរង្វាន់នេះ ក៏បានផ្តល់នូវ កេរ្តិ៍ឈ្មោះដល់ប្រទេសកម្ពុជាថាជា ម្ចាស់ពានរង្វាន់ឆ្នើមនៅតំបន់អាស៊ី ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងភាពជឿនលឿន ព្រមទាំងចក្ខុវិស័យសម្រាប់អនាគត។

លោកបន្តថា៖ « នេះ គឺជាកិត្តិយសដ៏អស្ចារ្យ និងបង្ហាញថាក្រុមហ៊ុន សែល​កាតនៃប្រទេសកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍ពីថ្នាក់តំបន់លើវិស័យនេះ»។

«ខ្ញុំសូមថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន រ៉ូយ៉ាលគ្រុប អ្នកឧកញ៉ា គិត ម៉េង ក្នុងការជួយជ្រោមជ្រែង លើចក្ខុវិស័យរបស់ក្រុមហ៊ុន សែលកាត ក្នុងការវិវឌ្ឍប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលឿនជាងគេលើវិស័យសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។»

«អ្វីដែលពួកយើងកំពុងយកចិត្តទុកដាក់បច្ចុប្បន្ននេះ គឺការក្សារតំណែងជាអ្នកនាំមុខគេលើបច្ចេកវិទ្យា 5G ទាំងការអភិវឌ្ឍបណ្តាញនិងផ្តល់ទំនុកចិត្តបំផុត»។

ហើយដើម្បីបន្តក្លាយជាជើងឯកសម្រាប់ការផ្លាស់ប្តូរ និង ធានាថាចក្ខុវិស័យ និងបណ្តាញរបស់យើង អភិវឌ្ឍភាពជឿនលឿន ភាពជាក់លាក់ និងភាពសម្បូរបែបនៃវប្បធម៌ជាតិ។

លោក វ៉ាត់សុនបានបង្ហាញពីសម្មិទ្ធផលខាងក្រោមនេះ​  ៖

២០១៧៖

  • ក្រុមហ៊ុន ​សែលកាត បានសម្រេចការដំឡើងបណ្តាញសេវា 4G នៅទូទាំង៣០០០តំបន់ គ្របដណ្តប់ទូទាំងប្រទេសបាន ៨៥ភាគរយ
  • ក្រុមហ៊ុន សែលកាត ឈ្នះពានរង្វាន់ពីស្ថាប័ន IDG ASEAN,Ookla និង OpenSignal

២០១៨៖

  • ក្រុមហ៊ុន សែលកាត ឈ្នះពាន់រង្វាន់ជាលើកទី២ ពីស្ថាប័ន Ookla និង OpenSignal
  • ក្រុមហ៊ុន សែលកាត ជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជា លើសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Value Index)
  • ក្រុមហ៊ុន សែលកាត ដាក់ដំណើរការសេវា ធានាបណ្តាញទំនាក់ទំនងសែលកាត (Cellcard Network Guarantee)

លោកបន្ថែមថា ពានរង្វាន់ People’s Choice Award មកដល់ស្របពេលដែល ក្រុមហ៊ុនសែលកាត​ ​គ្រោង​នឹងដំឡើងការរៀបចំដាក់ដំណើរការសាកល្បងបច្ចេកវិទ្យា 5Gដែលនឹងដាក់ដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី២ នៅឆ្នាំបន្ទាប់៕

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!