សែលកាត ប្រារព្ធពិធីសម្ពោធវីដេអូនៃការជំរុញយុវជនឲ្យសម្រេចក្តីស្រមៃ ( Youth Pledge) ជាផ្លូវការក្រោមយុទ្ធនាការ #LightUpKH ជាមួយការប្រគំតន្រ្តី ការដើរម៉ូត និងសកម្មភាពកំសាន្តសប្បាយៗជាច្រើន ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ធ្វើឲ្យកក្រើកនៅ Urban Beer House នារាត្រីថ្ងៃ 9 មិថុនា។
វីដេអូនៃការជំរុញយុវជនឲ្យសម្រេចក្តីស្រមៃដែលបានដាក់សម្ពោធនេះជា វីដេអូចម្រៀងថ្មី មិនចម្លងគេប្លែក មួយដែលរៀបរាប់អំពីរឿងរ៉ាវយុវវ័យក្នុងការពុះពារគ្រប់ឧបសគ្គដើម្បីសម្រេចនូវក្ដីសុបិន និងភាពជោគជ័យរបស់ខ្លួន។
ការផលិតវីដេអូនេះផលិតឡើងក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍យុវជន ជំរុញពួកគេឲ្យដុះខាត់ជំនាញ ពង្រឹងស្មារតី និងទេពកោសល្យដើម្បីអនាគតរបស់ខ្លួន។
ខ្លឹមសារបទចម្រៀងក្នុងវីដេអូនេះផ្អែកលើ គុណតម្លៃរបស់ក្រុមហ៊ុនដែលក្នុងមានដួចជា ភាពច្នៃប្រឌិត ភាពស្មោះត្រង់ ឆន្ទៈ ជំនឿចិត្ត តម្លាភាព និងភាពរីករាយ។
វីដេអូនេះត្រូវបានផលិតឡើងដោយយុវផលិតករភាពយន្តខ្មែរ លោកសោម ចាន់រិទ្ធ និងក្រុមអ្នកច្រៀមរ៉េប Juvie Lin ជាមួយសមាជិកក្រុមរាំ Polarix របស់គាត់ ។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បានមានប្រសាសន៍ថា វីដេអូនេះ មានភាពទាក់ទាញដោយសារ ទំនុកច្រៀង និងឈុតនីមួយៗដែលបង្ហាញអំពីសកម្មភាពរបស់យុវជនម្នាក់ៗកំពុងស្ថិតលើផ្លូវនៃដំណើរឆ្ពោះទៅមុខ និងភាពអស្ចារ្យរៀងៗខ្លួន។
“ យើងជឿជាក់ថាយើងមានយុវជនជាច្រើន ពោរពេញដោយទេព្យកោសល្យថ្មីៗ ដែលត្រូវការ ការលើកទឹកចិត្ត និងគាំទ្រ។”
“ជាក់ស្តែងយុវទុតរបស់យើង មានដូចជា កញ្ញា រ៉េត ស៊ូហ្សាណា ស៊ន សៀវម៉ី Juvie Lin និង ចាន់រិទ្ធ សុទ្ធតែជាអ្នកមានទេពកោសល្យពីធម្មជាតិ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេឲ្យបានដោយជោគជ័យ។”
លោក វ៉ាតសុន បានថ្លែងបន្តទៀតថា តំណាងទូតសុឆន្ទៈរបស់សែលកាត ជាគំរូដ៏ល្អ ហើយសែលកាត មានមោទនភាពដោយមានពួកគេចូលរួមក្នុងព្រឹត្តិការណ៍នានារបស់យើង ។ សែលកាតក៏បានជ្រើសរើសតំណាងទូតសុឆន្ទៈប្រាំរូបផ្សេងទៀតដែលជានិស្សិតសាកលវិទ្យាល័យផងដែរ។
លោកថ្លែងបញ្ជាក់ថា “សង្ឃឹមថា យុវជនខ្មែរ រីករាយជាមួយវីដេអូទាក់ទងនិងការប្ដេជ្ញាចិត្តររបស់យើង ហើយអាចកំណត់បាននូវអត្តសញ្ញាណ និងស្វែងយល់តាមរយៈវីដេអូនេះថា សែលកាត យល់ច្បាស់អំពីការពុះពារតស៊ូរបស់ពួកគេ និងគាំទ្រពួកគេទាំងនោះដែលបង្ហាញពីការសន្យា និងការតាំងចិត្តខ្ពស់។”
វីដេអូនេះកំពុងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក និង YouTube របស់ សែលកាត ហើយកំពុងចាក់បញ្ចាំងនៅរាល់ពេលប្រកាសសម្ពោធខ្សែភាពយន្តថ្ងៃដំបូងនៅរោងភាពយន្ត Major Cineplex។