សែលកាតចូលរួមសហការជាមួយ ក្រុមហ៊ុន Web Essentials សម្រាប់សន្និសីទ T3CON15 17 ខែសីហា​ ឆ្នាំ 2015 | សែលកាត

សែលកាតចូលរួមសហការជាមួយ ក្រុមហ៊ុន Web Essentials សម្រាប់សន្និសីទ T3CON15 17 ខែសីហា​ ឆ្នាំ 2015

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

Web Essentials ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គេហទំព័រ និងអ្នករៀបចំសន្និសីទ T3CON15 មានក្ដីរំភើបក្នុងការប្រកាសកិច្ចសហការជាដៃគូរបស់ខ្លួនជាមួយ ក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយគឺសែលកាតដែលជា អ្នកឧបត្ថម្ភថ្មីបំផុតសម្រាប់សន្និសីទនេះ។
សន្និសិទី T3CON ដែលនឹងត្រូវដំណើរការនៅថ្ងៃទី 20-21 ខែសីហា គឺជាសន្និសីទអន្តរជាតិ WebDev និង Agile សម្រាប់អ្នកជំនាញបច្ចេកវិទ្យាទូទាំងពិភពលោកប្រមូលផ្តុំគ្នា ចែករំលែកផ្លាស់ប្ដូរគំនិត និងបទពិសោធ។ ព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃក៏បានផ្តល់ការបណ្តុះបណ្តាល និងវិញ្ញាបនប័ត្រ SCRUM ។
នៅថ្ងៃទី23 ខែសីហានេះ Web Essentials  នឹងរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាពិសេសសម្រាប់និស្សិតតាមបណ្ដា សាកលវិទ្យាល័យនានាក្នុងប្រទេស ណែនាំអនាគតអ្នកអភិវឌ្ឍគេហទំព័រអំពីវិធីសាស្ត្រ និង      បច្ចេកវិទ្យាគេហទំព័រត្រៀមសម្រាប់សហគ្រាសទំនើបទាន់សម័យដូចជា TYPO3 CMS Neos CMS លំនាំការងារ ការអភិវឌ្ឍកម្មវិធី Software Agile និងផ្សេងៗជាច្រើនទៀត។ ព្រឹត្តិការណ៍នេះរំពឹងថាមានអ្នកចូលរួមរហូតដល់ទៅ 500នាក់ ។
កិច្ចសហការជាដៃគូជាមួយសែលកាតនេះនឹងជួយជំរុញឱ្យ Web Essentials យល់ដឹងសម្រាប់ ព្រឹត្តិការណ៍ដែលជិតមកដល់តាមរយៈកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម ការជូនដំណឹងតាមសារជាអក្សរ  និងគម្រោងផ្សព្វផ្សាយព័ត៌មានផងដែរ។ តាមរយៈភាពជាដៃគូនេះក៏នឹងផ្តល់ឱ្យអ្នកចូលរួមគ្រប់រូបទទួលបាន ស៊ីមសែលកាតឥតគិតថ្លៃ និងទឹកប្រាក់បន្ថែមផងដែរ បន្ថែមលើនេះក៏ផ្តល់ឱកាសដល់អតិថិជនសែលកាត អាចចូលរួមព្រឹត្តិការណ៍និស្សិតដោយសេរីជាមួយការផ្ដល់ជូនសំបុត្រ មួយចំនួនដោយឥតគិតថ្លៃ តាមរយៈកម្មវិធីពិសេសរបស់សែលកាត។
សែលកាត៖ ភ្ជាប់ទៅកាន់បច្ចេកវិទ្យា
ក្រៅពីការផ្ដល់នូវសេវាបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏ល្អបំផុតរបស់ ខ្លួនក្នុងប្រទេស ក្រុមហ៊ុន សែលកាត មានមោទនភាពក្នុងនាមអ្នកឧបត្ថម្ភព្រឹត្តិការណ៍សហគ្រាសសង្គម និងខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍយុវជនមានទេពកោសល្យផ្នែក បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាផងដែរ។
“យើងមានជំនឿថាការច្នៃប្រឌិតថ្មីដើរតួនាទីយ៉ាងសំខាន់ក្នុងការ ធ្វើឲ្យមានភាពរីកចម្រើនសម្រាប់ប្រទេសកម្ពុជានិងការរស់នៅរបស់ ប្រជាជនខ្មែរ។ យើងមានមោទនភាពក្នុងចូលរួមការឧបត្ថម្ភសន្និសីទ T3CON15 តំបន់អាស៊ីដែលជាព្រឹត្តិការណ៍មួយមានគោលបំណងដើម្បីបង្កើតការយល់ ដឹង និងផ្តល់នូវកន្លែងមួយសម្រាប់កិច្ចសហការ និងសិក្សារៀនសូត្រឈានទៅរកស្តង់ដារក្នុងការអភិវឌ្ឍគេហទំព័រ។ តាមរយៈការឧបត្ថម្ភនេះ យើងមានបំណងជួយ Web Essentials នាំយកបច្ចេកវិទ្យាថ្មីដល់ប្រជាជនខ្មែរ ក៏ដូចជាការផ្តល់ជូនអតិថិជនរបស់យើងនូវឱកាសចូលរួមនៅក្នុង ព្រឹត្តិការណ៍នេះផងដែរ។ “លោក នីក វ៉ានវីន នាយកទីផ្សាររបស់ក្រុមហ៊ុន សែលកាត។
អំពី Web Essentials Essentials
Web Essentials Essentials កើតឡើងដោយសារជំនាញឯកទេសបច្ចេកវិទ្យាពីប្រទេសស្វ៊ីស កម្ពុជា សហរដ្ឋអាមេរិក និង នីហ្សេរីយ៉ា ដែលជាគម្រោងអន្ដរជាតិ។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួនក្នុងឆ្នាំ 2010មក Web Essentials បានធ្វើការងារទាក់ទងជាមួយអតិថិជនជាង 150 ក្រុមហ៊ុន មកពីជុំវិញពិភពលោកនិងបានផ្តល់ការងារដល់សមាជិកបុគ្គលិកចំនួន 50រូប ផងដែរ។
ក្រមសីលធម៌សង្គម គឺជាកម្លាំងជំរុញក្រុមហ៊ុនដែលត្រូវបានផ្តោតជាសំខាន់លើការ អភិវឌ្ឍបង្កើតគេហទំព័រដែលមានសមត្ថភាពខ្ពស់ដោយធ្វើការជាមួយ ក្រុមហ៊ុនដៃគូនៅអឺរ៉ុបនិងនៅកន្លែងផ្សេង។ ប្រាក់ចំណេញមិនបានឱ្យម្ចាស់វិញនោះទេ ប៉ុន្តែដាក់ចូលទៅក្នុងសហគ្រាស និងការបណ្ដុះបណ្ដាលបច្ចេកវិទ្យាគ្រប់គ្រង ភាសា និងបច្ចេកវិទ្យា ក៏ដូចជាផ្ដល់ជាផលប្រយោជន៍សង្គមសម្រាប់បុគ្គលិក។
«ក្នុងនាមអាជីវកម្មសង្គមក្នុងវិស័យបច្ចេកវិទ្យានេះ យើងប្តេជ្ញាចិត្តថាមិនធ្វើឱ្យប៉ះពាល់សង្គមតាមរយៈការចែករំលែក ចំណេះដឹងរបស់យើងជាមួយនឹងអ្នកដទៃទៀតនៅក្នុងសហគមន៍ដែលយើងកំពុង បម្រើការងារ និងរស់នៅ។ តាមរយៈការរៀបចំសន្និសីទ T3CON15 តំបន់អាស៊ីនេះ យើងបានកត់សម្គាល់លើកិច្ចខិតខំប្រឹងប្រែងនេះដោយនាំជូននូវ សន្និសីទបណ្ដាញបច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវតែមួយគត់ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ SCRUM ដល់ប្រទេសកម្ពុជា។ យើងជឿជាក់ថាគំនិតផ្តួចផ្តើមនេះនឹងមានប្រសិទ្ធភាពបំផុត និងស្ថេរភាពតាមរយៈការសហការរួមគ្នារវាងក្រុមហ៊ុនវិស័យឯកជន ហើយយើងស្វាគមន៍យ៉ាងកក់ក្តៅដែលមានក្រុមហ៊ុន សែលកាត ជាដៃគូសម្រាប់ព្រឹត្តិការណ៍នេះ “។  លោក Dominik Stankowski នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Web Essentials ។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!