សែលកាតនឹងប្រារព្ធកម្មវិធី Super Data Race នៅខេត្តស្វាយរៀងបន្ទាប់ពីឈ្នះរង្វាន់យុទ្ធនាការផ្សព្វផ្សាយប្រចាំឆ្នាំនាពេលថ្មីៗនេះ | សែលកាត

សែលកាតនឹងប្រារព្ធកម្មវិធី Super Data Race នៅខេត្តស្វាយរៀងបន្ទាប់ពីឈ្នះរង្វាន់យុទ្ធនាការផ្សព្វផ្សាយប្រចាំឆ្នាំនាពេលថ្មីៗនេះ

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​សុក្រ 22, 2019

សែលកាត បានប្រកាស​ថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត​ Super Data Race លើកទី7ខ្លួន​ នឹងធ្វើឡើងនៅក្នុង វិទ្យាល័យស្វាយរៀង នៅថ្ងៃទីអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង​៤រសៀល តទៅ។

 

យុវជន យុវនារី រាប់រយនាក់បានធ្វើការចុះឈ្មោះចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាតគឺជាបណ្តាញអ៊ីនធើណេតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាសឲ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើនផងដែរ។​

មិនខុសពីកម្មវីធីប្រកួតរបស់សែលកាតដែលបានរៀបចំកន្លងមកនោះទេកម្មវីធីប្រកួតលើកនេះនឹងបញ្ចប់ទៅ​ ដោយមាន ការប្រគ៉ំតន្ត្រីពិសេសខ្នាតតូច​ ដែលនឹងមានការអញ្ជើញចូលរួមពី​ អ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និង តារាតំណាងរបស់សែលកាតគឺ​ កញ្ញា​​ រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធើណេត (NetIdols) ដូចជាលោក​ រ៉េននី ដារា (Rainie Dara) និង លោក ប៊ុន ឡេង (Bunleng)។

ជាមួយនឹងសន្ទុះនៃការចុះឈ្មោះចូលរួមបច្ចុប្បន្ននេះ សែលកាត រំពឹងថាកម្មវិធី Super Data Race លើកនេះនឹងទទួល បានអ្នកចូលរួមច្រើនជាងកម្មវិធីលើកមុនដែលធ្វើឡើងនៅក្នុងខេត្តកំពង់ចាមទៅទៀត។​

 

រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i,​ កាស AirPod និង ឈ្នះកាតកោសសែលកាតដែលមានទឹកប្រាក់ ១០០ដុល្លារ។

 

កម្មវិធីជំនួបតារាពិសេសនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ចាប់ពី​ម៉ោង​១១ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់​ នៅហាង Coffee Today ក្នុងក្រុងស្វាយរៀង ដែលក្នុងអំឡុងពេលនោះ  អ្នកគាំទ្រនឹងមានឱកាសថតរូប selfies ជាមួយ​ លោក ថេ ណា និងកញ្ញា រ៉េត សូហ្សាណា លោក​ រ៉េននី ដារា និង លោក ប៊ុន ឡេង។​ ក្នុងពេលជាមួយគ្នានេះ សែលកាតនឹងធ្វើ ការចែកអាវយឺតមួយចំនួនដែលមាន​ហត្ថលេខារបស់ពួកគាត់ផងដែរ។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតមានប្រសាសន៍ថា៖ “Super Data Race ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំងពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះនៅតាមខេត្តផ្សេងៗនៅកម្ពុជា។ នេះគឺជា វិធីសាស្រ្តមួយដែលធ្វើឲ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើននៅក្នុងកម្មវិធីរាល់លើក”។

 

លោក​ អៀន វ៉ាត់សុន បានបន្ថែមទៀតថា៖​ “កម្មវិធី Super Data Race នេះ គឺជាយុទ្ធសាស្ត្ររបស់ សែលកាត ដើម្បី ទាក់ទាញអតិថិជនឲ្យបានស្គាល់ពីបណ្តាញ 4G LTEរបស់សែលកាត ដែលជាបណ្តាញអ៊ីនធើណេតលឿនបំផុត នៅ កម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធីនេះនៅខេត្តស្វាយរៀង ហើយក៏សូមថ្លែង អំណរគុណដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅវិទ្យាល័យស្វាយរៀងទាំងអស់គ្នា។ យើងជឿជាក់ថាពួកគាត់ ក៏រីករាយដូចសែលកាត​ ក្នុងការដែលសាលារបស់គាត់ត្រូវបានជ្រើសរើសសម្រាប់រៀបចំកម្មវិធីនេះ។

 

ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOS App។ បន្ទាប់មក បេក្ខជនទាំងអស់ ត្រូវចុះឈ្មោះជាមួយ​លេខទូរស័ព្ទរបស់ប្រព័ន្ធសែលកាត ហើយចុងក្រោយ ទៅយកសម្ភារៈប្រកួតនៅស្តង់សែលកាតនៅក្នុងវិទ្យាល័យស្វាយរៀង។

 

សែលកាត លើកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់អញ្ជើញមកដល់ទីតាំងប្រកួតឲ្យបានមុនគេ ដើម្បីធ្វើការចុះឈ្មោះ និងយកសម្ភារៈសម្រាប់ការប្រកួតមុនពេលដែលកម្មវិធីចាប់ផ្តើម។

 

អ្នកអាចតាមដានសកម្មភាពនេះ​បាន នៅលើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play ៖​​ https://www.facebook.com/CellcardPlay/

អ្នកក៏អាចអានផងដែរ

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

មិនា, ថ្ងៃ​សុក្រ 15, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទ...

មិនា, ថ្ងៃ​អង្គារ 12, 2024

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានបោះជំហានលើក​ដំបូង ​លើ...

កុម្ភៈ, ថ្ងៃ​សៅរ៍ 17, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅថា “ សែលកាត ” ជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុ...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!