សែ​ល​កាត គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ប្រើ​ក្ដារ​ចុច​ឆ្លាត​វៃ​ខ្មែរ | សែលកាត

សែ​ល​កាត គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការ​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អាច​ប្រើ​ក្ដារ​ចុច​ឆ្លាត​វៃ​ខ្មែរ

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

សែលកាត គាំទ្រគំនិតផ្ដួចផ្ដើមក្នុងការជួយឲ្យពលរដ្ឋខ្មែរអាចប្រើក្ដារចុចឆ្លាតវៃខ្មែរ

21 ខែឧសភា ឆ្នាំ 2015

សែលកាត មានឈ្មោះស្ថិតក្នុងបញ្ជីអ្នកឧបត្ថម្ភសម្រាប់កម្មវិធីក្ដារចុច ឆ្លាតវៃខ្មែររបស់ Alien Dev’s ។ ការឧបត្ថម្ភនេះជាការផ្ដល់កិច្ចគាំទ្រក្នុងការលើកបង្ហាញស្មារតី ចូលរួមសម្រាប់មូលនិធិ និងសេវាកម្មដើម្បីធានានិរន្តរភាពនៃគម្រោង។
ថ្មីៗនេះកម្មវិធីក្ដារចុចឆ្លាតវៃខ្មែរ មានដាក់ជូនឲ្យទាញយកដោយឥតគិតថ្លៃនៅលើ Google Play Store សម្រាប់ Android និងនៅលើ App Store សម្រាប់ iOS។ ដើម្បីគាំទ្រកម្មវិធីក្ដារចុចនេះ លោកអ្នកអាចចូលរួមបរិច្ចាគវិភាគទានបានតាមរយៈគេហទំព័រ www.khmersmartkeyboard.com ដែលជាគេហទំព័រសម្រាប់ទទួលការឧបត្ថម្ភនានាចាប់ពី1ដុល្លារទៅ ហើយក៏លើកទឹកចិត្តដល់សប្បុរសជនវិញជាមួយរង្វាន់ពិសេសពីអ្នក ឧបត្ថម្ភ ឬ លក្ខណៈពិសេសបន្ថែមលើកម្មវិធីក្ដារចុចនេះ។
សែលកាត ឧបត្ថម្ភលើការផ្ញើសារជាអក្សរទៅកាន់អតិថិជនសែលកាតគ្រប់រូប ដើម្បីអំពាវនាវឲ្យចូលរួមឧបត្ថម្ភដល់គម្រោងនេះតាមរយៈការផ្ញើសារ ឆ្លើយជាអក្សរ។ រាល់ការឆ្លើយតបសារជាអក្សរ នឹងអាចឲ្យអតិថិជនធ្វើការឧបត្ថម្ភថវិកាចំនួន50សេនពីសមតុល្យគណនី របស់ខ្លួន។ ជាការផ្ដល់ជូនមកវិញសម្រាប់វិភាគទានពីសន្ដានចិត្តអតិថិជនគ្រប់ រូប អ្នកបរិច្ចាគទាំងអស់នឹងទទួលបានពិន្ទុសន្សំដែលអាចអោយពួកគាត់អាច ប្ដូរយករង្វាន់ពី CELLCARD REWARDS ផងដែរ។
លោក នីក វ៉ានវីន នាយកផ្នែកទីផ្សារក្រុមហ៊ុន សែលកាត ថ្លែងថា “សែលកាត ប្ដេជ្ញាក្នុងកិច្ចគាំទ្រសហគមន៍បច្ចេកវិទ្យាក្នុងស្រុក។ យើងមើលឃើញសក្ដានុពលដ៏ធំធេងនៃគម្រោងនេះ និងអ្នកជំនាញបច្ចេកវិទ្យាក្នុងគម្រោងនេះផងដែរដែលមានការតាំងចិត្ត ខ្ពស់ក្នុងលើកស្ទួយកម្ពុជាឲ្យលេចមុខមាត់ឡើង  ព្រមទាំងសន្ទុះអភិវឌ្ឍយ៉ាងឆាប់រហ័សនិងឯករាជ្យទៅលើឧបករណ៍អេឡិចក ត្រូនិចដូចជាទូរស័ព្ទចល័តជាដើម។ គំនិតផ្ដួចផ្ដើមដូចគ្នានេះដែរ នឹងធ្វើឲ្យការទទួលបានចំណេះដឹងបច្ចេកវិទ្យាកាន់តែងាយស្រួល និងបន្តទៅមុខទៀតឥតដាច់។ ក្នុងនាមក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទចល័តឈានមុខគេមួយ យើងមើលឃើញថានេះជាបេសកកម្មមួយដែលមិនសំដៅតែការធ្វើឲ្យវិស័យនេះ រីកចម្រើននោះទេ ប៉ុន្តែក៏ផ្ដល់ជូនពលរដ្ឋខ្មែរជាច្រើនទៀតអាចប្រើប្រាស់ បច្ចេកវិទ្យាដែលនឹងជួយកាន់រីកចម្រើនថែមទៀត។”
កម្មវិធីនេះក៏ត្រូវបានគាំទ្រពីសាខារោងភាពយន្ត Major Cineplex ដែលជាដៃគូរបស់ក្រុមហ៊ុន សែលកាត ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី ឬការចូលរួមឧបត្ថម្ភផ្សេងៗ សូមចូលទៅកាន់គេហទំព័រ www.Khmersmartkeyboard.com

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!