សែលកាត រៀបចំកម្មវិធីចាប់រង្វាន់ជូនដល់ភ្នាក់ងារចែកចាយរបស់ខ្លួន ដើម្បីជាការថ្លែងអំណរគុណនិង លើកទឹកចិត្តដល់ពួកគាត់ទូទាំងប្រទេស | សែលកាត

សែលកាត រៀបចំកម្មវិធីចាប់រង្វាន់ជូនដល់ភ្នាក់ងារចែកចាយរបស់ខ្លួន ដើម្បីជាការថ្លែងអំណរគុណនិង លើកទឹកចិត្តដល់ពួកគាត់ទូទាំងប្រទេស

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​ពុធ 02, 2022

ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុនសែលកាត ជាង 250 នាក់បានទទួលរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគាត់ ជាមួយនឹងការចាប់ឆ្នោតផ្សងសំណាងដែលផ្តល់នូវរង្វាន់ធំៗជាច្រើន។

នៅថ្ងៃទី21 ខែមករា កន្លងមកនេះក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយជនជាតិខ្មែរ ១០០% បានរៀបចំកម្មវិធីចាប់រង្វាន់ Dealer Raffle ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីការថ្លែងអំណរគុណសម្រាប់កំនើននៃការលក់និងជាការលើកទឹកចិត្តដល់ភ្នាក់ងារចែកចាយនៅទូទាំងប្រទេសផងដែរ។

កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ សែលកាត ក្នុងរាជធានីភ្នំពេញ ហើយបានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកក្រុមភ្នាក់ងារចែកចាយសែលកាត។ កម្មវិធីនេះត្រូវបានធ្វើឡើងតាមរយៈអនឡាយ និងចូលរួមទស្សនាដោយភ្នាក់ងារស្ទើរតែទាំងអស់នៅទូទាំងប្រទេស ហើយក្រុមការងារក៏ប្រគល់រង្វាន់ដល់ភ្នាក់ងារដែលឈ្នះរង្វាន់ទៅដល់ហាងរបស់ពួកគាត់ផ្ទាល់តែម្តង។

អ្នកឈ្នះរង្វាន់សរុបមានចំនួន 253 នាក់មកពីខេត្តផ្សេងៗគ្នា រួមមាន រាជធានីភ្នំពេញ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ តាកែវ ពោធិ៍សាត់ និងកំពង់ឆ្នាំង។

រង្វាន់ដែលឈ្នះរួមមាន រថយន្ត Ford EcoSport 2021 មួយគ្រឿង ម៉ូតូ Honda ADV 2021 ម៉ូតូ Honda Scoopy Club 2021 និងកាតកោស។

នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins មានប្រសាសន៍ថា កម្មវិធីប្រចាំឆ្នាំនេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណដល់បណ្តាភ្នាក់ងារចែកចាយរបស់ពួកយើង ក៏ដូចជាឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជូនពរពួកគាត់ក្នុងអាជីវកម្មឱ្យកាន់តែរីកចម្រើន និងសុខភាពល្អ។

លោក Simon បានបន្ថែមថា “ក្រុមភ្នាក់ងារចែកចាយរបស់យើងនៅទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញការងារដោយមិនគិតពីភាពនឿយហត់ក្នុងស្ថានភាពអាសន្នកាលពីឆ្នាំ2021កន្លងមកនេះ ពួកគាត់នៅតែជាផ្នែកមួយដ៏សំខាន់របស់គ្រួសារ សែលកាត។ កម្មវិធីនេះជាចំនែកដ៏តូចមួយដែលបង្ហាញពីការថ្លែងអំណរគុណរបស់យើងចំពោះការប្តេជ្ញាចិត្តរបស់ពួកគាត់។”

លោក ហុង ហេង អាយុ 36 ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទមួយនៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ធំគឺរថយន្ត Ford EcoSport 2021។ លោកបានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំពិតជាសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន សែលកាត សម្រាប់រង្វាន់ដ៏អស្ចារ្យនេះ មិននឹកស្មានសោះថាខ្ញុំពិតជាបានឈ្នះរង្វាន់ពិតមែន។ ខ្ញុំរីករាយណាស់ដែលអាចស្វែងរកអតិថិជនថ្មីៗ និងនៅតែបន្តគាំទ្រដល់អតិថិជនដែលមានស្រាប់របស់ខ្ញុំ។”

ភ្នាក់ងារចែក​ចាយ​ខាងខេត្ត​សៀមរាបមាន​ឈ្មោះថា ឡេត ឡូ មានអាយុ 32 ឆ្នាំបាន​ឈ្នះ​រង្វាន់ម៉ូតូ Honda Scoopy Club 2021 សម្រាប់​ការ​ចាប់​រង្វាន់​ប្រចាំ​ត្រីមាស។ លោកមានប្រសាសន៏ថា “រង្វាន់នេះគឺពិតជាហួសពីក្តីសុបិនរបស់ខ្ញុំឆ្ងាយណាស់។ សូមអរគុណដល់ក្រុមហ៊ុន សែលកាត ចំពោះរង្វាន់ដ៏ពិសេសនេះ។”

លោក យ៉ែម ធូហេង អាយុ ៤៣ ឆ្នាំ ម្ចាស់ហាងទូរស័ព្ទម្នាក់ទៀតមកពីខេត្តបាត់ដំបង បានឈ្នះរង្វាន់ម៉ូតូ Honda ADV 2021។ លោកបានបង្ហាញថា “ខ្ញុំរីករាយណាស់ដែលបានក្លាយជាភ្នាក់ងារចែកចាយរបស់ សែលកាត ហើយវាពិតជាអស្ចារ្យណាស់ដែលខ្ញុំបានឈ្នះរង្វាន់។ វា​ធ្វើ​ឱ្យ​ខ្ញុំកាន់តែ​ចង់ប្រឹងប្រែង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​នៅ​ឆ្នាំ​នេះ»។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!