សែលកាតប្រកាសពីដៃគូក្រុមហ៊ុនទូរស័ព្ទថ្មីក្នុងឱកាសចូលឆ្នាំខ្មែរ | សែលកាត

សែលកាតប្រកាសពីដៃគូក្រុមហ៊ុនទូរស័ព្ទថ្មីក្នុងឱកាសចូលឆ្នាំខ្មែរ

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​ព្រហស្បតិ៍ 22, 2018

ទូរស័ព្ទទំនើបរបស់ហុងកុង ម៉ាក Bluboo ចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនសែលកាត​​ ចាប់ផ្តើមលក់ក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយជម្រើសទូរស័ព្ទ ទំនើបជាច្រើនម៉ូដែល ដែលមានតម្លៃសមរម្យបំផុត។ ​ទូរស័ព្ទ Bluboo នាំចូលដោយក្រុមហ៊ុន WR INTERNATIONAL MOBILES Co.,Ltd​ ។  កម្មវិធីសម្ពោធទូរស័ព្ទ Bluboo​ជាមួយសែលកាត គឺ​មានរយៈពេល​ 3 ថ្ងៃ ចាប់ពីថ្ងៃ 23 ដល់​ ថ្ងៃ​ 25 មីនា នៅមុខការិយាល័យកណ្តាលសែលកាត ដែលមានលក់ទូរស័ព្ទ Bluboo ម៉ូដែលចុងក្រោយជាច្រើនដូចជា ម៉ូដែល Bluboo Dual  ដែលមាន ការពេញចិត្តពីអតិថិជនជាច្រើនតាមរយៈ ការ review។

ទូរស័ព្ទ Bluboo Dual ត្រូវបានគេសរសើរមិនដាច់ពីមាត់ ពីកាមេរ៉ាភ្លោះខាងក្រោយ ដែលបំពាក់ដោយកាមេរ៉ា Sony IMX135 sensor ដែលមានទំហំ 13 megapixel។ កាមេរ៉ាភ្លោះ​មានកាមេរ៉ា 2-megapixel បន្ថែមទៀត​ ដែលធ្វើឲ្យអ្នកប្រើ ទទួលបានបទពិសោធន៍ថ្មីជាមួយកាមេរ៉ាកាន់តែពិសេស។​ មិនតែប៉ុណ្ណោះ​កាមេរ៉ាភ្លោះខាងក្រោយនេះមានទំហំ​ 5.5 inch ជាមួយនិង FHD resolution។ ទាំងអស់នេះហើយ ទើបធ្វើឲ្យអ្នកប្រើប្រាស់រីករាយជាមួយ ការថតរូបជាមួយបទពិសោធន៍ថ្មី។​

ទូរស័ព្ទ Bluboo Dual មានលក់ក្នុងតម្លៃ $119 ព្រមទាំងទទួលបាន​ case screen អាវយឺត i-Ring​  Bluetooth Speaker លេខពិសេស និង អ៊ីនធើណិតឥតគិតថ្លៃ​ 48GB (8GB ក្នុងមួយខែរយះពេល 6 ខែ) ឥតគិតថ្លៃពីសែលកាត។​

ទូរស័ព្ទ Bluboo ម៉ូដែលផ្សេងទៀត ដូចជា Bluboo D1​ និង Bluboo D2 ក៏មានលក់ក្នុងតម្លៃពិសេសផងដែរ។​ សម្រាប់ព័ត៌មានពីម៉ូដែលទូរស័ព្ទ សូមចូលទៅកាន់ http://bluboohk.com/

លោក​ Jee Kee Lim នាយកផលិតផលរបស់សែលកាត បានលើកឡើង ការចាប់ដៃគូសហការ ជាមួយ Bluboo នេះ​អាចឲ្យប្រជាជនកម្ពុជាអាចមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទទំនើបបានកាន់ តែ​ច្រើនជាងមុនក្នុងតម្លៃពិសេស និងទទួលបានបទពិសោធន៍នៃការប្រើប្រាស់អ៊ីនធើណិត 4G របស់យើង។​ ទូរស័ព្ទ Bluboo​ មានការពេញចិត្តពីអតិថិជនជាច្រើនក្នុងពិភពលោក ហើយយើងពិតជារីករាយយ៉ាងខ្លាំង​ ដែលទូរស័ព្ទនេះមានវត្តមានក្នុងប្រទេសកម្ពុជា និងលក់ក្នុងតម្លៃ    សមរម្យបំផុត​ ព្រមទាំងទទួលបានអ៊ីនធើណិតឥតគិតថ្លៃ 6ខែ ពីសែលកាត។​

សម្រាប់អ្នកដែលចាប់អារម្មណ៍កម្មវិធីនេះ អ្នកអាចចូលរួមកម្មវិធីសម្ពោធនៅមុខការិយាល័យ កណ្តាលសែលកាត  ចាប់ពីម៉ោង 8:30ព្រឹក ដល់ម៉ោង 6:30 យប់ ចាប់ពីថ្ងៃ 23 ដល់ថ្ងៃ 25មីនា។

សម្រាប់ព័ត៌មានបន្ថែម តេទៅ 812 ឬចូលទៅ គេហទំព័រសែលកាត​ http://www.cellcard.com.kh

អ្នកក៏អាចអានផងដែរ

កក្កដា, ថ្ងៃ​ពុធ 24, 2024

រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ ថ្ងៃទី​ ២៣ ខែ​ កក្កដា ឆ្នាំ ២០២៤៖ ក្រ...

កក្កដា, ថ្ងៃ​ច័ន្ទ 22, 2024

យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកដំណើរការសាកល្បង មជ្ឈមណ្ឌលបទពិស...

កក្កដា, ថ្ងៃ​ច័ន្ទ 01, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ក្រុមហ៊ុនខេម​​ ជ្ជីអេសអេម ម.ក ហៅកាត់ក្...

មិថុនា, ថ្ងៃ​អង្គារ 11, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន សែលកាត  និងជា...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!