ក្រុមហ៊ុន សែលកាត មានមោទកភាពគាំទ្រ ដល់សមាគមសិល្បករខ្មែរ | សែលកាត

ក្រុមហ៊ុន សែលកាត មានមោទកភាពគាំទ្រ ដល់សមាគមសិល្បករខ្មែរ

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​សុក្រ 31, 2024

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤] – ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជាតាំងពីឆ្នាំ ១៩៩៦ ក្រុមហ៊ុនមានសេចក្តីរំភើបរីករាយ​ និង​សូមប្រកាស លើការឧបត្ថម្ភគាំទ្រដល់សមាគមសិល្បករខ្មែរ រយៈពេល ៥ ឆ្នាំ។

ភាពជាដៃគូនេះបានឆ្លុះបញ្ចាំង ពីការជួយឧបត្ថម្ភគាំទ្រដោយឥតងាករេ របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏រស់រវើករបស់កម្ពុជា។ ការគាំទ្ររបស់សែលកាត នឹងរួមចំណែកដោយផ្ទាល់ ដល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមបន្ត របស់សមាគមសិល្បករខ្មែរ ដែលបានលើកកម្ពស់ការផ្សព្វផ្សាយទម្រង់សិល្បៈកម្ពុជា។

ការប្តេជ្ញាចិត្ត ចំពោះវប្បធម៌ និងវឌ្ឍនភាព ក្រុមហ៊ុន សែលកាត ទទួលស្គាល់ តួនាទីដ៏សំខាន់របស់ សមាគមក្នុងការការពារ និងលើកកម្ពស់សិល្បៈ និងវប្បធម៌កម្ពុជា។ ការជួយឧបត្ថម្ភគាំទ្រនេះ ស្របពេលជាមួយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ កាលពីពេលថ្មីៗនេះ។ ចក្ខុវិស័យរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលតែងតែជំរុញឱ្យមានការផ្លាស់ប្តូរ ដើម្បីមានភាពរីកចម្រើននោះ ស្របគ្នាជាមួយចក្ខុវិស័យរបស់ក្រុមហ៊ុន ​សែលកាត ដែលតែងតែជំរុញឱ្យការច្នៃប្រឌិត ដើម្បីមានភាពរីកចម្រើនផងដែរ។

ចំពោះការកសាង លើកេរដំណែលដ៏រឹងមាំ ការឧបត្ថម្ភរបស់ក្រុមហ៊ុន សែលកាត ដល់សមាគមសិល្បករខ្មែរ ក្នុងប្រទេសកម្ពុជានេះ ក៏ដោយសារតែក្រុមហ៊ុនមានប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ​ ហើយក្រុមហ៊ុនបានទទួលបានប្រាក់ចំណេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការទទួលបានប្រាក់ចំណេញនេះធ្វើឱ្យក្រុមហ៊ុន សែលកាត អាចមានលទ្ធភាពក្នុងការបន្ត ការគាំទ្រសិល្បៈវប្បធម៌ដ៏សម្បូរបែប ដែលជាអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាផងដែរ។

ទស្សនៈវិស័យចែករំលែកសម្រាប់អនាគត ក្រុមហ៊ុន សែលកាត មានកិត្តិយសក្នុងការចាប់ដៃគូជាមួយ​ សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាទីគោរព និងដែលទទួលស្គាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្រុមហ៊ុ​ន សែលកាត និងសមាគមសិល្បករខ្មែរ នឹងចែករំលែកចក្ខុវិស័យរួមមួយ ក្នុងការបន្តអភិវឌ្ឍ និងលើកកម្ពស់សិល្បៈ និងវប្បធម៌ជាតិខ្មែរ។

អ្នកក៏អាចអានផងដែរ

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

សីហា, ថ្ងៃ​ពុធ 28, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា​ [ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤] – ក...

សីហា, ថ្ងៃ​ច័ន្ទ 26, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន សែល...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!