សែលកាតចូលរួមសហការជាមួយអង្គការ People in Need Cambodia នៅក្នុងយុទ្ធនាការអនឡាញ ដើម្បីផ្សព្វផ្សាយនូវបទពិសោធន៍ស្រ្តីដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា | សែលកាត

សែលកាតចូលរួមសហការជាមួយអង្គការ People in Need Cambodia នៅក្នុងយុទ្ធនាការអនឡាញ ដើម្បីផ្សព្វផ្សាយនូវបទពិសោធន៍ស្រ្តីដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​ច័ន្ទ 08, 2021

ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីនាឆ្នាំនេះ ក្រុមហ៊ុនសែលកាតបានបង្ហាញជូននូវឈុតវីដេអូពិសេសមួយ ក្រោមកិច្ចសហការជាមួយអង្គការ People in Need Cambodia ដើម្បីអបអរសាទរដល់វីរនារីទាំងអស់នៅក្នុងប្រទេសកម្ពុជា។

យុទ្ធនាការនេះបានប្រើនូវ Hashtag ជម្រុញទឹកចិត្តចំនួនបី រួមគ្នាជាមួយនឹងសុភាពនារីដែលមានបុគ្គលិកលក្ខណៈរឹងមាំបំផុតទាំងបីរូបរបស់សែលកាត ដើម្បីផ្សព្វផ្សាយអំពីការយល់ដឹងនៃតម្លៃរបស់ស្ត្រី។

#GenerationEquality #IWD2021 #SheEmpowers។

នៅក្នុងវីដេអូ ដែលកំពុងផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកនាពេលនេះ កញ្ញា រេត ស៊ូហ្សាណា ដែលជាទូតសុឆន្ទៈតំណាងឱ្យសែលកាត ស្រីនា ដែលជាអ្នកចែករំលែកមាតិកាទាក់ទងនឹងការថែរក្សាសម្រស់ដែលកំពុងទទួលបាននូវការគាំទ្រខ្លាំង និង Mina ដែលជា Idol ដ៏ពេញនិយមបំផុតមួយរូបផងនោះ បានចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគាត់ ពាក់ព័ន្ធនឹងបញ្ហាប្រឈមនៅក្នុងជីវិត ដើម្បីជួយលើកទឹកចិត្តដល់ស្ត្រីគ្រប់រូបឱ្យមានកម្លាំងចិត្តក្នុងការសម្រេចបាននូវគោលដៅជីវិតរបស់ខ្លួន។

កញ្ញា ស៊ូហ្សាណា បានចែករំលែកឱ្យដឹងថា៖ “ពេលខ្លះ នៅពេលដែលយើងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក៏មានលេចចេញនូវមនុស្សដែលស្អប់យើង និងចង់ធ្វើឱ្យយើងអាប់ឱន ហើយប្រសិនបើពួកគេយករឿងទាំងអស់ហ្នឹងទៅចែករំលែកនៅលើបណ្តាញសង្គមទៀតនោះ វាអាចនឹងបង្កបញ្ហាជាច្រើនដល់ខ្លួនយើង”។

“ខ្ញុំចង់ផ្តាំផ្ញើរទៅកាន់ស្រ្តីគ្រប់រូបថា យើងត្រូវតែធ្វើខ្លួនឱ្យរឹងមាំជាងបុគ្គលទាំងអស់នេះ ហើយយើងត្រូវជឿជាក់លើខ្លួនឯង និងកុំសូវខ្វល់ខ្វាយពីអ្វីដែលមនុស្សផ្សេងទៀតកំពុងគិតមកលើយើង។ មិនត្រូវឱ្យគេមករារាំងផ្លូវទៅកាន់គោលដៅរបស់យើងនោះឡើយ”។

អ្នកទាំងអស់គ្នា ដែលបានទស្សនាវីដេអូនៅលើទំព័រហ្វេសប៊ុកសែលកាត Cellcard Play និង People in Need Cambodia ក៏ត្រូវបានលើកទឹកចិត្តឱ្យចែករំលែកវីដេអូទាំងនេះ ទៅកាន់ស្រ្តីទាំងអស់ដែលពួកគេតែងគោរពកោតសរសើរ និងឱ្យតម្លៃបំផុត រួមជាមួយនឹងសារផ្ទាល់ខ្លួនដើម្បីសម្តែងនូវការដឹងគុណផងដែរ។

រឿងរ៉ាវទាំងឡាយដែលមានអត្ថន័យដក់ជាប់អារម្មណ៍បំផុតនៅក្នុងយុទ្ធនាការនេះ នឹងត្រូវយកទៅចែករំលែកបន្តនៅតាមបណ្តាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជ្រាបកាន់តែច្បាស់។

កិច្ចសហការនៅក្នុងយុទ្ធនាការ រវាងក្រុមហ៊ុនសែលកាត និងអង្គការ People in Need Cambodia នេះ គឺជាគំនិតផ្តួចផ្តើមមនុស្សធម៌ដំបូងគេក្នុងឆ្នាំនេះ បន្ទាប់ពីស្ថាប័នទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នារកាលពីខែមករាកន្លងទៅថ្មីៗនេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ឱ្យដឹងថា៖ “អង្គការ People in Need Cambodia កំពុងដឹកនាំនូវគម្រោងជាច្រើន ដែលផ្តល់នូវសារៈប្រយោជន៍នៅទូទាំងប្រទេសកម្ពុជា ហេតុដូចនេះហើយ ក្រុមហ៊ុនសែលកាត ពិតជាមានមោទនភាពបំផុត ដែលបានចូលរួមសហការជាមួយ ក៏ដូចជាជួយផ្សព្វផ្សាយនូវកិច្ចការងារដែលពួកគេកំពុងអនុវត្ត”។

ក្រោមកិច្ចសហការនេះ ក្រុមហ៊ុនសែលកាត រួមជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងចូលរួមគាំទ្រគម្រោងរបស់អង្គការ PIN ដោយក្នុងនោះមានដូចជា គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ ការឆ្លើយតបទៅនឹងវិបត្តិជម្ងឺកូវីដ សមភាពយេនឌ័រ និងការគោរពសិទ្ធិស្ត្រីនិងកុមារជាដើម៕

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!