Cellcard Lab
ថ្ងៃចេញផ្សាយ: កញ្ញា, ថ្ងៃសុក្រ 02, 2016
ដាក់ពាក្យចូលរួមកម្មវិធី Cellcard Lab ថ្ងៃនេះ! ដាក់ពាក្យនៅទីនេះ
ស្វាគមន៍មកកាន់ Cellcard Lab
Cellcard Lab ជាទម្រង់គំរូតែមួយគត់ដែលត្រូវបានបង្កើតឡើងសម្រាប់ឲ្យយុវជនខ្មែរ (ដូចរូបអ្នកជាដើម) ប្រែក្លាយគំនិតអាជីវកម្មសង្គមទៅជាឱកាសដែលអាចអនុវត្ត និងសម្រេចបាន។ កាលណាអ្នកក្លាយជាសមាជិក Lab អ្នកនឹងបានសិក្សា ទទួលបានការលើកទឹកចិត្តពេញទំហឹង និងទទួលបានគន្លឹះជំនាញសំខាន់ៗដែលអ្នកត្រូវការដើម្បីជំរុញគំនិតរបស់អ្នកទៅកាន់ទីផ្សារ។
តើ Cellcard Lab ជាអ្វី?
Cellcard Lab ជាកម្មវិធីបណ្ដុះគំរូគំនិតអាជីវកម្មមួយដែលមានរយៈពេល3ខែដើម្បីប្រែក្លាយគំនិតទាំងនោះឲ្យទៅជាការអនុវត្តជាក់ស្ដែង។ អំឡុងពេលនេះ សហគ្រិនដែលប្រាថ្នាចង់សម្រេចជោគជ័យ ត្រូវចូលទៅ៖
- កន្លែងធ្វើការ Impact Hub
- បណ្ដាញការងារ និងធនធាន
- ទទួលការណែនាំ និងបណ្ដុះបណ្ដាល
- សិក្ខាសាលា និងការគាំទ្រអាជីវកម្ម
- ដំណើរទស្សនកិច្ចទៅកាន់ Microsoft Malaysia និង Malaysian Global Innovation and Creativity Centre (MaGIC) ដែលជាដ៏ធំបំផុតក្នុងតំបន់។
តើCellcard Lab បង្កើតឡើងដើម្បីអ្វី?
សហគ្រិនដែលមានគំនិតផ្ទាល់ខ្លួន ត្រៀមរួចរាល់ និងទទួលការលើកទឹកចិត្តដើម្បីធ្វើតេស្តលើលទ្ធភាពនៃគំនិតរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសង្គម ឬបរិស្ថាន។
- អ្នកមានអាយុ18 ដល់ 30ឆ្នាំ
- អ្នកចង់តេស្តលទ្ធភាពនៃគំនិតអាជីវកម្មរបស់អ្នក
- អ្នកអាចប្ដេជ្ញាចំពោះការងារលើគំនិតរបស់អ្នកយ៉ាងហោចណាស់ក្នុងពេលក្រៅម៉ោង (រាល់ល្ងាច និងពេលខ្លះនាចុងសប្ដាហ៍)
- អ្នកអាចនិយាយបានទាំងភាសាខ្មែរ និងអង់គ្លេស
វត្ថុបំណងនៃការសិក្សា
កំណត់ឫសគល់នៃបញ្ហាទាក់ទងនឹងសង្គម/បរិស្ថាន និងបង្កើតដំណោះស្រាយប្រកបដោយចិរភាព
- អភិវឌ្ឍរៀបចំសំណើដែលគុណប្រយោជន៍ប្លែកគេ និងរឹងមាំដែលបង្កើតឡើងសម្រាប់តម្រូវការអតិថិជន
- ធ្វើតេស្តបញ្ជាក់វាយតម្លៃដើម្បីសន្និដ្ឋានលើការអនុវត្តគំរូអាជីវកម្មរបស់អ្នក
- ជំរុញផលិតផលគំរូដើមទៅក្នុងទីផ្សារឲ្យឆាប់រហ័ស
- បង្កើតយុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅរបស់អ្នក
- ប្រជែងដេញថ្លៃគំនិតរបស់អ្នកតាមបែបវិជ្ជាជីវៈ
លក្ខន្តិកៈវាយតម្លៃ
- សំណើដែលមានគុណតម្លៃប្លែកគេ
- ទាក់ទងប្រធានបទ (ដោះស្រាយបញ្ហាសង្គម បរិស្ថាន ឬ បំពេញនូវតម្រូវការដែលពុំបានឆ្លើយតប)
- ច្នៃប្រឌិត
- អាចធ្វើទៅបាន
- ខ្មែរ
ជួបជាមួយវាគ្មិនណែនាំ Cellcard Lab របស់អ្នក
វាគ្មិនណែនាំរបស់អ្នកដែលពោរពេញដោយជំនាញបទពិសោធខ្ពស់ នឹងបំផុសគំនិត តម្រង់ទិស និងលើកទឹកចិត្តអ្នកពីដើមរហូតដល់ចប់
ដៃគូ Cellcard Lab
យើងមិនមែនមានតែម្នាក់ឯងដើម្បីជួយអ្នកឲ្យសម្រេចក្ដីសុបិនរបស់អ្នកនោះទេ រូមមានដៃគូរបស់យើង