ស្របពេលដែលប្រទេសកម្ពុជាទទួលរងពីបញ្ហាកម្រិតទឹកទាបគេរំពឹងថាការដាច់ចរន្តអគ្គិសនីនឹងកើតមានក្នុងរយៈពេលជាង2ខែ។
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនសែលកាតនឹងនៅតែបន្តនាំមុខក្នុងការផ្ដល់ជូនសេវាកម្មដ៏ល្អដល់អតិថិជនរបស់យើង។
នៅក្នុងពេលវេលាដ៏លំបាកនេះក្នុងនាមជាប្រតិបត្តិករទូរស័ព្ទទុកចិត្តបំផុតរបស់អតិថិជនក្រុមហ៊ុនសែលកាតនឹងបន្តធ្វើយ៉ាងណាដើម្បីធានាថាអតិថិជនរបស់យើងនៅតែអាចរក្សាទំនាក់ទំនងបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។
ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទរបស់ខ្មែរតែមួយគត់នៅកម្ពុជាយើងមានទំនួលខុសត្រូវក្នុងការភ្ជាប់ទំនាក់ទំនងគ្រួសារនិងអាជីវកម្មឲ្យកាន់តែជិតស្និទ្ធិជាមួយមនុស្សជាទីស្រលាញ់និងអនុញ្ញាតអោយប្រជាជនកម្ពុជាទាំងអស់អាចភ្ជាប់ទៅកាន់សេវាកម្មនិងបណ្ដាញដែលឈ្នះពានរង្វាន់របស់យើងមិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយ។
សែលកាតក្នុងការចូលរួមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមការប្រើប្រាស់ថាមពលបៃតងបានប្រើប្រាស់ថាមពលប្រមាណជាង70% នៃបណ្តាញរបស់យើងដោយថាមពលពន្លឺព្រះអាទិត្យដែលនេះមិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេប៉ុន្តែក៏អនុញ្ញាតឱ្យប្រជាជនប្រើបណ្តាញរបស់យើងដោយគ្មានការរំខានផងដែរ។បន្ថែមពីលើការគាំទ្រក៏ដូចជាជួយរក្សាទំនាក់ទំនងដល់អតិថិជនរបស់យើងនៅក្នុងតំបន់ដែលគ្មានថាមពលពន្លឺព្រះអាទិត្យយើងបានដាក់ពង្រាយម៉ាស៊ីនភ្លើងចល័តដើម្បីធានាថាអតិថិជនរបស់យើងនៅតែអាចប្រើបណ្តាញទូរស័ព្ទរបស់សែលកាតដោយគ្មានការរំខាន។
ម៉ាស៊ីនភ្លើងជាច្រើនកំពុងត្រូវបានតម្លើងជារៀងរាល់ថ្ងៃ ដើម្បីធានាដល់ស្ថេរភាពនៃការផ្ដល់សេវាដល់អតិថិជនរបស់យើង។ ទន្ទឹងនឹងនេះ ដើម្បីធានាដល់ការភ្ជាប់បណ្ដាញសេវាល្អ ក្រុមការងារបច្ចេកទេស បាននឹងកំពុងធ្វើការសង្កេតមើលយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃនឹងសម្រាប់ខែខាងមុខផងដែរ។
ដោយសារភាពរអាក់រអួលនៃការផ្គត់ផ្គង់ចរន្តអគ្គីសនី យើងយល់ច្បាស់ពីតម្រូវការចាំបាច់របស់អតិថិជន ដូចនេះហើយទើបក្រុមការងារបច្ចេកទេសបណ្ដាញសេវារបស់សែលកាត ធ្វើការយ៉ាងសកម្ម 24/7 ដើម្បីបញ្ចប់ការតម្លើងបណ្ដាញសេវាបម្រុងរបស់យើង។ ក្រុមការងារចុះផ្ទាល់របស់យើងព្យាយាមធ្វើការមិនគិតនឿយហត់ ដើម្បីជញ្ជូនឧបករណ៍បច្ចេកទេសសម្រាប់តម្លើងទោះបីជាស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រដែលមានសភាពលំបាក និងដាច់ស្រយាលយ៉ាងណាក៏ដោយ។
ដោយសារការខិតខំប្រឹងប្រែងយើងក៏ទទួលលទ្ធផលដ៏ល្អប្រសើរជាច្រើន យ៉ាងណាម៉ិញយើងក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនសែលកាតទាំងអស់ដែលបានបន្តការគាំទ្រយ៉ាងខ្លាំងក្លាក្នុងពេលកន្លងមក។ រយះពេលជាង៧ ថ្ងៃបន្ទាប់ពីការចាប់ផ្ដើមគម្រោងនេះ យើងក៏បានទទួលនូវការផ្ដល់ដំណឹងអំពីការផ្គត់ផ្គង់សេវាទូរស័ព្ទ នឹងអ៊ីនធើណិតបានល្អបំផុត យ៉ាងលើសលប់ពីសំណាក់អតិថិជនរបស់យើងពីតាមបណ្ដាខេត្តនានាផងដែរ។ ការគាំទ្រជាវិជ្ជមានរបស់អតិថិជនរបស់យើងគឺជាកម្លាំងចិត្តយ៉ាងខ្លាំងក្លា ហើយយើងនឹងព្យាយាមដើម្បីបម្រើសេវាដល់អតិថិជនឱ្យបានកាន់តែប្រសើរ ជារៀងរាល់ថ្ងៃតាមអ្វីដែលយើងអាចធ្វើបាន។
ដើម្បីធានាដល់ភាពងាយស្រួល និងការពេញចិត្តដល់អតិថិជនគ្រប់រូប ជាមួយបណ្ដាញសេវារបស់យើង រាល់ការដាច់បណ្ដាញសេវាទាំងអស់បើទោះបីជានៅដោយសារការដាច់ចរន្តអគ្គីសនីក៏ដោយ អតិថិជននឹងទទួលបានសំណងពី សែលកាតវិញផងដែរ។
សូមអតិថិជនសែលកាតទាំងអស់កុំមានការព្រួយបារម្ភ ក្រុមការងារសែលកាតទាំងអស់នៅទីនៅដើម្បីអ្នក។
យើងជាសែលកាត យើងមានមោទនភាពជាខ្មែរ រក្សាទំនាក់ទំនងជាតិសាសន៍ដ៏អស្ចារ្យរបស់យើងឱ្យបានល្អបំផុត។