ភ្នំពេញ – ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២
សែលកាត ដាក់បង្ហាញពីសេវាកម្មលេងហ្គេមកំសាន្តតាមតម្រូវការ ដែលជាផ្នែកមួយក្នុងវេទិការលេងហ្គេមអនឡាញរបស់ Playgame ។
Playgame Cloud គឺជាសេវាកម្មដំបូងគេបង្អស់នៅលើទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ការលេងហ្គេមអោយបានកាន់តែទូលំទូលាយ។
គំនិតផ្តួចផ្តើមនេះ បានជំរុញដល់យុទ្ធសាស្ត្រផ្នែកហ្គេមរបស់ក្រុមហ៊ុន ក៏ដូចជាពង្រីកលើសេវាកម្មរបស់ខ្លួនដល់បណ្តារអ្នកដែលចូលចិត្តលេងហ្គេមនៅកម្ពុជា ជាមួយនឹងការផ្តោតលើវិធីសាស្រ្តចំបងលើវិស័យហ្គេម។
ចាប់តាំងពីការបើកដំណើរការរបស់ Playgame ក្នុងឆ្នាំ 2019 មក ម៉ាកយីហោមួយនេះបានកំនត់គោលដៅរបស់ខ្លួនក្នុងការបំពេញតម្រូវការដល់ផ្នែកមួយដែលមិនសូវទទួលបានការយកចិត្តទុកដាក់។។
Playgame បានរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងផ្នែកកីឡាអេឡិចត្រូនិច តាមរយៈភាពជាដៃគូជាច្រើន ការប្រកួតកីឡាអេឡិចត្រូនិច និង ផលិតផលPlaygame Unlimited ដែលថ្មីៗនេះទើបនឹងប្រកាសទទួលបានពានរង្វាន់ជា Esports និង Arcade Games ល្អបំផុតរបស់កម្ពុជាឆ្នាំ 2022 ដោយទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។
សព្វថ្ងៃនេះ ម៉ាកយីហោនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងភាពជាអ្នកដឹកនាំនៅក្នុងវិស័យហ្គេម និងពង្រីកការវិនិយោគរបស់ខ្លួនក្នុងផ្នែកនេះឱ្យបានកាន់តែទូលំទូលាយដល់អ្នកនិយមលេងហ្គេមទាំងអស់គ្រប់អាយុ គ្រប់កម្រិត និងគ្រប់ប្រភេទហ្គេមដែលចូលចិត្ត។
Playgame Cloud គឺជាវេទិកាលេងហ្គេមដែលបង្ហោះទុកនៅលើ Cloud ដែលមានជាងមួយរយហាសិប (150) ប្រភេទហ្គេមដែលលេងតាមរយៈកុំព្យូទ័រ តាមប្រព័ន្ធ Android និងហ្គេម console ពីអ្នកផលិតហ្គេមដ៏ល្បីល្បាញ ដែលអតិថិជនអាចចូលប្រើនិងលេងតាមរយៈឧបករណ៍ដែលពួកគេមានរួចហើយ។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា “អ្នកទាំងអស់គ្នាគួរតែអាចលេងហ្គេមនៅគ្រប់ឧបករណ៍ដែលពួកគាត់ចង់លេង។ នេះជាលក្ខណៈពិសេសរបស់ Playgame Cloud។ ខណៈពេលដែលកីឡាអេឡិចត្រូនិកត្រូវបានចាត់ទុកថាជាឧស្សាហកម្មមួយក្នុងចំនោមឧស្សាហកម្មដែលកំពុងរីកលូតលាស់យ៉ាងលឿនបំផុតនៅលើពិភពលោក ជាមួយនឹងសក្តានុពលដ៏ធំសម្បើមនៅពេលអនាគត យើងទទួលស្គាល់ថានៅក្នុងសហគមន៍ហ្គេមមិនមែនមានតែកីឡាករអេឡិចត្រូនិកប៉ុណ្ណោះទេ។ ការដាក់ដំណើរការនៃវេទិកា cloud gaming នឹងធ្វើឱ្យសហគមន៍ហ្គេមកាន់តែរីកចម្រើន និងជំរុញឱ្យគោលបំណងរបស់យើងឆ្ពោះទៅរកការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល ដោយផ្តល់នូវជម្រើសបទពិសោធន៍លេងហ្គេមជាច្រើនប្រភេទទៀតសម្រាប់មនុស្សគ្រប់រូបដោយសេរី។
Playgame Cloud ផ្តល់ជូនការចូលលេងហ្គេមល្បីៗគ្រប់ប្រភេទរួមមាន Puzzles Action Adventure MOBA RPG Shooter games និងប្រភេទលេងបែបលក្ខណៈគ្រួសារ ដែលអាចចូលប្រើប្រាស់និងលេងបាននៅលើស្មាតហ្វូន Android Tablets Windows PC និងទូរទស្សន៍ Smart TV គ្រប់ប្រភេទ។ រាល់ការភ្ជាប់គម្រោងប្រចាំសប្តាហ៍និងប្រចាំខែ អាចភ្ជាប់បានសម្រាប់ប្រើប្រាស់លើគណនីតែមួយឬច្រើនក៏បានដែរ និងអាចធ្វើការ Stream ដំណាលគ្នាបានផងដែរ។
ក្នុងការដាក់ដំណើរការថ្មីនេះ មានការផ្តល់ជូនពិសេសដល់អតិជនដែលភ្ជាប់គម្រោង Playgame Cloud ជាលើកដំបូងទាំងគម្រោងប្រចាំសប្តាហ៍និងគម្រោងប្រចាំខែនឹងទទួលបានទិន្នន័យមួយសប្តាហ៍បន្ថែមទៀតដោយឥតគិតថ្លៃ។ ស្វែងយល់បន្ថែមអំពី Playgame Cloud និងជ្រើសរើសគម្រោងដែលអ្នកពេញចិត្តសូមចូលទៅកាន់គេហទំព័រ https://playgamecloud.play.com.kh
Playgame Cloud ត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូសហការជាមួយនឹង Monty Mobile ដែលជាអ្នកដើរតួនាទីសំខាន់លំដាប់អន្តរជាតិក្នុងអាជីវកម្មទូរគមនាគមន៍ ដោយផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យា និងទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិត។
សន្និសីទសារព័ត៌មាននេះបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ សែលកាត ក្នុងរាជធានីភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់សែលកាត អ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិក និងបណ្តារអ្នកសារព័ត៌មានជាច្រើនទៀត។