ក្រុមហ៊ុន Cellcard បានប្រារព្ធពិធីផ្តល់រង្វាន់សំណាងលើកទី8 ដល់អតិថិជននៅផ្សារស្ទឹងមានជ័យ | សែលកាត

ក្រុមហ៊ុន Cellcard បានប្រារព្ធពិធីផ្តល់រង្វាន់សំណាងលើកទី8 ដល់អតិថិជននៅផ្សារស្ទឹងមានជ័យ

ថ្ងៃចេញផ្សាយ: កក្កដា, ថ្ងៃ​ច័ន្ទ 22, 2019

រាជ​ធានី​ភ្នំពេញ​៖ ថ្ងៃទី19 ខែ​កក្កដា​ ឆ្នាំ​2019

ថ្ងៃ​នេះ​ ក្រុម​ហ៊ុន​ Cellcard បាន​​​ប្រារព្ធ​ពិធី​ផ្តល់រង្វាន់សំណាង​លើក​ទី8​ ដល់​​អតិថិជន​​របស់​ខ្លួន​ដែល​បាន​ឈ្នះ​រង្វាន់​​ជា​ច្រើន​ក្នុង​ខែ​មិថុនា​។ កម្ម​វិធី​នេះ ​នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​។​

លោក ហ៊ាង មេត្តា មកពីខេត្តកំពង់ចាម ដែលជាអតិថិជន​មហាសំណាង​ ​បាន​ឈ្នះ​រង្វាន់ 10 ម៉ឺន​ដុល្លារក្នុង​​កម្ម​វិធី​ឈ្នះ1ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ថ្ងៃ​ បាន​ឲ្យ​ដឹងថា គាត់​ពិត​ជា​មិន​ដែលនឹក​ស្មាន​ដល់ថាគាត់​មាន​សំណាង​​បាន​ឈ្នះ​រង្វាន់​នេះ​ ហើយ​គាត់​ពិត​ជា​រំភើប​សប្បាយ​រីករាយ​ដែល​បាន​ទទួល​​រង្វាន់​នៅ​ថ្ងៃ​នេះ​។​

​លោកបន្តថា៖ «ក្រុម​ហ៊ុន​ Cellcard បាន​ទូរស័ព្ទ​មក​ខ្ញុំ​ ហើយ​ប្រាប់​ថា ​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​ប្រាក់​សុទ្ធចំនួន​ 10ម៉ឺន​ដុល្លារ ប៉ុន្តែ​​ពេល​នោះ​​ខ្ញុំ​បាន​ប្រាប់​ទៅ​ក្រុម​ហ៊ុន​វិញ​ថា ខ្ញុំ​មិន​ត្រូវ​ការ​ទេ ពីព្រោះ​ខ្ញុំ​គិត​ថា​ វា​ជា​ការ​ឆបោក​»។

លោកបានបន្ត៖ «នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា​ វា​ជា​ការពិត​មែន ខ្ញុំ​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ភ្លាមៗ​»។​

ទឹក​ប្រាក់​នេះ​​ បាន​ជួយ​​ឲ្យ​ដល់​ក្រុម​គ្រួសារ​ខ្ញុំ​ច្រើន​ណាស់។​ ខ្ញុំ​​គ្រោង​នឹង​​ពង្រីក​អជីវកម្ម​របស់​ពួក​ខ្ញុំ​ ហើយ​ទុក​ខ្លះ​សម្រាប់​សាងសង់​ផ្ទះ និង​សម្រាប់​ការ​សិក្សា​របស់​កូន​ៗនៅថ្ងៃអនាគត។

«អរគុណ​ក្រុម​ហ៊ុន Cellcard ជាខ្លាំង​!»

រង្វាន់​សម្រាប់​​អ្នក​ដែលបាន​ឈ្នះ​រង្វាន់​ទាំង 31 ​រូប​រួម​មាន​៖

  • ម៉ូតូ Yamaha Mio​៖ អ្នក​ឈ្នះ​រង្វាន់ចំនួន ​9 រង្វាន់​ (កម្ម​វិធី​ iKnow iKnow)
  • ម៉ូតូ​ Yamaha QBIX 2019​៖ អ្នក​ឈ្នះ​រង្វាន់ចំនួន 20 រង្វាន់​ ​ (កម្ម​វិធី​ស្ទូច​ម៉ូតូ​យក​រង្វាន់​)
  • ទឹក​ប្រាក់​សុទ្ធ​ 190,000 ដុល្លារ៖ អ្នក​ឈ្នះចំនួន 2 ​រង្វាន់(កម្ម​វិធី10K Raffle ​)

ការ​ផ្តល់​ជូន​ពិសេស​ពី​ក្រុម​ហ៊ុន​ Cellcard នឹង​បន្ត​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ការ​ភ្ញាក់​ផ្អើល ​និង​សប្បាយ​រីករាយ​ ជា​មួយ​នឹង​​ការ​ផ្តល់​ឱកាស​ដល់​អតិថិជន​​ក្នុង​ការ​ឈ្នះ​រង្វាន់​​ដ៏អស្ចារ្យ​ជារៀង​រាល់​ថ្ងៃ​៕

សម្រាប់​ព័ត៌មាន​បន្ថែម​លើ​ការ​ផ្តល់​ជូន​ពិសេស​របស់​ក្រុម​ហ៊ុន​ Cellcard រង្វាន់​ និង​របៀប​ក្នុង​ឈ្នះ​រង្វាន់​ សូម​ចូល​ទៅ​កាន់​៖ www.cellcard.com.kh  ​និង​តាមដាន ​ Facebook ​ និងInstagram របស់​ក្រុម​ហ៊ុន​Cellcard

អ្នកក៏អាចអានផងដែរ

ធ្នូ, ថ្ងៃ​អង្គារ 10, 2019

សែលកាតមានមោទនភាពក្នុងការទទួលរង្វាន់ពីទស្សនាវដ្តី Global Brands ក្នុងនាមជាក្រុ...

វិច្ឆិកា, ថ្ងៃ​សុក្រ 22, 2019

សែលកាត បានប្រកាស​ថា ទីតាំងសម្រាប់ការប្រារព្ធកម្មវិធីប្រកួត​ Super Data Race ល...

វិច្ឆិកា, ថ្ងៃ​សៅរ៍ 09, 2019

សែលកាត បានប្រកាសនៅថ្ងៃនេះថាខ្លួននឹងចូលរួមឧបត្ថម្ភទូកប្រណាំង ចំនួន ១៥ នៅរាជធាន...

វិច្ឆិកា, ថ្ងៃ​សុក្រ 08, 2019

ថ្ងៃ​នេះ​ ក្រុម​ហ៊ុន​សែលកាត (Cellcard)  បាន​ប្រកាសពី​​​​ភាពជោគ​ជ័យ​របស់​ខ្លួន...

សែលកាតឈ្នះពានរង្វាន់បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា !