សែ​ល​កាត​ជួយ​លើកកំពស់​វិស័យ​អប់រំ តាម​រយៈ​ការ​ជួយ​ទិញ​កង់​ឧបត្ថម្ភ​កុមារ​ក្រីក្រ ទៅ​សាលារៀន | សែលកាត

សែ​ល​កាត​ជួយ​លើកកំពស់​វិស័យ​អប់រំ តាម​រយៈ​ការ​ជួយ​ទិញ​កង់​ឧបត្ថម្ភ​កុមារ​ក្រីក្រ ទៅ​សាលារៀន

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

វិរៈជន 326 នាក់ចូលរួមជាមួយក្រុមហ៊ុន សែលកាត និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ក្នុងកម្មវិធីជិះកង់ រយៈចម្ងាយ148គីឡូម៉ែត្រ ដើម្បីគាំទ្រការអប់រំសម្រាប់កុមារ

ថ្ងៃទី10 ខែ មករា ឆ្នាំ2015- កម្មវិធី Ride2School ដែលបានដំណើរការនាដើមខែធ្នូ ឆ្នាំ2014 ថ្ងៃនេះបានលេចចេញលទ្ធផលជាផ្លែផ្កាតាមរយៈក្បួនជិះកង់រួមគ្នា រយៈចម្ងាយ148គីឡូម៉ែត្រពីការិយាល័យកណ្ដាលក្រុមហ៊ុន សែលកាត រាជធានីភ្នំពេញឆ្ពោះទៅទីរួមខេត្តកែប។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន សែលកាត ក្នុងបំណងបង្កើតស្មារតីប្រមូលមូលនិធិគាំទ្រការអប់រំកុមារកម្ពុជា ។ មូលនិធិដែលប្រមូលបានពីកម្មវិធីនេះនឹងត្រូវបានយកមកប្រើប្រាស់ ដើម្បីទិញកង់សម្រាប់ជួយសម្រួលជីវភាពរបស់កុមារដែលរស់នៅឆ្ងាយពី សាលារៀន ឲ្យពួកគេអាចបន្តការសិក្សាអប់រំរបស់ខ្លួនបានកាន់តែងាយស្រួលជាង មុនបន្តិច។

សែលកាតក្នុងនាមឧបត្ថម្ភកជនផ្ដាច់មុខសម្រាប់កម្មវិធីនេះ បានផ្តល់ថវិការចំនួន 12000ដុល្លារសម្រាប់បុព្វហេតុនេះតាមរយៈយុទ្ធនាការផ្សព្វផ្សាយ លើកទឹកចិត្តឲ្យមានការគាំទ្រពីសាធារណជនក៏ដូចជាគំនិតផ្ដួចផ្ដើមការ បរិច្ចាគតាមការផ្ញើសារជាអក្សរដែលផ្ដល់ឱកាសដល់អតិថិជនរបស់ ខ្លួនក្នុងការចូលរួមវិភាគទានតាមរយៈការឧបត្ថម្ភជាទឹកប្រាក់ផងដែរ ។

អ្នកចុះឈ្មោះចូលរួមជិះកង់ទៅខេត្តកំពតថ្ងៃនេះមានចំនួន 326 នាក់ ដោយក្នុងនោះរួមមានបុគ្គលិកសែលកាត អតិថិជនសែលកាត បុគ្គលិកអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងសមាជិកជាសាធារណជនដទៃទៀតផងដែរ។ ក្បួនធ្វើដំណើរនឹងដល់ ខេត្ត ហើយបញ្ចប់ដោយពិធីជប់លៀងអាហារពេលល្ងាចយ៉ាងអ៊ឹកធឹកសម្រាប់ អ្នកចូលរួមទាំងអស់ ព្រមទាំងការស្នាក់នៅ1យប់យ៉ាងសមរម្យនៅក្នុងខេត្តកំពត។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា “ការអប់រំគឺជាគ្រឹះសសរស្ដម្ភក្នុងការធានាបាននូវអនាគតប្រទេស ជាតិមួយ។ តាមរយៈការជួយភ្ជាប់គម្លាតរវាងកុមារនិងសាលារៀន យើងមិនអាចគ្រាន់តែផ្ដល់ជូនកុមារទាំងនេះនូវអនាគតភ្លឺស្វាងនោះទេ ប៉ុន្តែយើងក៏អាចចូលរួមវីភាគទានសម្រាប់អនាគតសេដ្ឋកិច្ច និងវាសនាប្រទេសជាតិផងដែរ។ តាមរយៈការអប់រំ យើងមានឱកាសកាន់តែប្រសើរដែលមានអនាគតអ្នកដឹកនាំពោរពេញដោយសមត្ថភាព ដែលជាអ្នកនឹងបន្តការអភិវឌ្ឍប្រទេសកម្ពុជាសម្រាប់មនុស្សជំនាន់ ក្រោយ។“

កម្មវិធីនេះផងដែរក៏ប្រមូលបានថវិកាចំនួន $3,264 ពីគំនិតផ្ដួចផ្ដើមនៃការបរិច្ចាគតាមរយៈការផ្ញើសារជាអក្សររបស់ ខ្លួនដែលបានអំពាវនាវដល់អតិថិជនសែលកាតទាំងអស់ឲ្យចូលរួមបរិច្ចាគ ប្រាក់ចំនួន$0.5 រាល់ពេលពួកគាត់ផ្ញើសារទៅកាន់ 9196។ ជាមួយគ្នានេះដែរវិភាគទានរបស់សែលកាត និងការឧបត្ថម្ភពីសំណាក់អ្នកចុះឈ្មោះចូលរួម នឹងត្រូវដាក់បញ្ចូលរួមគ្នា ហើយត្រូវបានយកទៅប្រើប្រាស់សម្រាប់ទិញកង់ឧបត្ថម្ភដល់កុមារជួប ការលំបាកដែលត្រូវបានផ្ដល់ឱកាសឲ្យចូលសិក្សាដោយឥតបង់ថ្លៃនៅ មជ្ឈមណ្ឌលអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។

កម្មវិធីនេះក៏ត្រូវបានទទួលការគាំទ្រផងដែរពីសហព័ន្ធកីឡា ប្រណាំងកង់កម្ពុជា(CCF) ហាង Giant Bike និងទឹកពិសាបរិសុទ្ធ គូលែន។
សម្រាប់ព័ត៌មានថ្មីៗពីព្រឹត្តិការណ៍នេះ លោកអ្នកអាចតាមដានបានតាមរយៈទំព័រហេ្វសប៊ុករបស់សែលកាត និង XG ក្នុងថ្ងៃយុទ្ធនាការ។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!