អតិថិជនសែលកាតមានសំណាងចំនួន17នាក់ បានមកទទួលរង្វាន់ ក្នុងកម្មវិធីប្រគល់រង្វាន់លើកទី6 នៅការិយាល័យកណ្តាលសែលកាត។
អ្នកឈ្នះទាំងអស់សុទ្ធតែបានចូលរួមលេងកម្មវីធីដែលសែលកាតកំពុងដំណើរការមានដូចជា កម្មវិធីស្ទួចម៉ូតូ ការឆ្លើយសំណួរ iknow iKnow និងកម្មវិធីឈ្នះ 10,000ដុល្លារជារៀងរាល់ថ្ងៃ។

រង្វាន់ដែលត្រូវបានចែកនៅក្នុងកម្មវិធីប្រគល់រង្វាន់នោះ សរុបទឹកប្រាក់ ចំនួន 232,000 ដុល្លារអាមេរិក មានដូចខាងក្រោម។
- ម៉ូតូYamaha Fino ឆ្នា 2018 ចំនួន 4គ្រឿង៖ សម្រាប់អ្នកឈ្នះ 4នាក់ (Fish-a-Fino)
- ម៉ូតូYamaha Janus ឆ្នាំ 2018 ចំនួន 4គ្រឿង៖ សម្រាប់អ្នកឈ្នះ 4នាក់ (Fish-a-Motor)
- ម៉ូតូYamaha QBIX ឆ្នាំចំនួន 4គ្រឿង៖ សម្រាប់អ្នកឈ្នះ 4នាក់ (iKnow iKnow)
- ទឹកប្រាក់60,000ដុល្លារ៖ សម្រាប់អ្នកឈ្នះម្នាក់ (10K Raffle)
- ទឹកប្រាក់50,000ដុល្លារ៖ សម្រាប់អ្នកឈ្នះម្នាក់ (10K Raffle
- ទឹកប្រាក់100,000ដុល្លារ៖ សម្រាប់អ្នកឈ្នះម្នាក់ (10K Raffle)

នាយកផ្នែក ទីផ្សារផលិតផល លោក រ៉ូឡែនដូ ខាលដេអន បានចូលរួមក្នុងពិធីប្រគល់រង្វាន់នោះ ជាមួយនឹងបុគ្គលិកសែលកាតជាច្រើននាក់ដើម្បីប្រគល់រង្វាន់ជូនអតិថិជនមានសំណាងទាំងអស់ខាងលើ។
លោក លោក រ៉ូឡែនដូ ខាលដេអន បាននិយាយថា៖ «ពួកយើងសូមអរគុណ ដល់អតិថិជនទាំងអស់ ដែលបានចូលរួមក្នុងកម្មវីធីពិសេស និងចូលរួមចាប់រង្វាន់របស់យើង ហើយក៏ចូលរួមអបអរដល់អ្នកឈ្នះទាំងអស់ ដែលទទួលបានរង្វាន់នៅថ្ងៃនេះ។
យើងជឿជាក់ លើការជូនរង្វាន់ដល់អតិថិជន ដែលតែងតែគាំទ្រយើង ក្រោមរូបភាពផ្សេងៗគ្នាដើម្បីយករង្វាន់ទៅផ្ទះវិញដែល អាចជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ហើយសង្ឃឹមថាពួកគេនៅតែបន្តឃើញតម្លៃដែលយើងប្រឹងប្រែងបន្ថែមជូនពួកគាត់ក៏ដូចជាអតិថិជនទាំងអស់។

កម្មវិធីឈ្នះ 10,000ដុល្លាររៀងរាល់ថ្ងៃ ការលេងឆ្លើយសំណួរI know I know និង កម្មវិធីស្ទួចម៉ូតូ នៅតែបន្តផ្តល់សំណាងដល់អតិថិជនសែលកាតនូវឱកាសឈ្នះជារៀងរាល់ថ្ងៃ។ស្វែងយល់បន្ថែមពីកម្មវិធីពិសេសៗរបស់សែលកាត ចូលទៅកាន់ www.cellcard.com.kh ឬចូល likeទំព័រFacebook របស់សែលកាត។