CELLCARD រួមចំណែកលើកស្ទួយកីឡាបាល់ទាត់យុវជនទូទាំងប្រទេស | សែលកាត

CELLCARD រួមចំណែកលើកស្ទួយកីឡាបាល់ទាត់យុវជនទូទាំងប្រទេស

ថ្ងៃចេញផ្សាយ: ធ្នូ, ថ្ងៃ​អង្គារ 11, 2018

ខេត្តព្រះវិហារ ថ្ងៃទី 8ខែធ្នូ ឆ្នាំ 2018៖Cellcard ពង្រឹងនូវតួនាទីរបស់ខ្លួនបន្ថែមទៀត ក្នុងវិស័យបាល់ទាត់យុវជន ដោយការចូលរួមកម្មវិធី ការប្រកួតជម្រើសជើងឯកសាលាតម្រង់ទិសកីឡាបាល់ទាត់ ដែលរៀបចំរួមគ្នាជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)។

ក្នុងភាពជាដៃគូជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កម្មវិធីបានប្រព្រឹត្តទៅចាប់ពីម៉ោង ១រសៀល រហូតដល់ម៉ោង៤រសៀល នៅវិទ្យាល័យ ជាស៊ីម ត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ។ក្នុងកម្មវិធីនេះផងដែរ មានអ្នកចូលរួមប្រមាណជាង 1000 នាក់ រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់​កម្ពុជាCellcard  សិស្សានុសិស្ស បណ្តាអ្នកសារព័ត៌មាន និង អ្នកតំណាងឯកអគ្គរាជទូតសុឆន្ទៈរបស់Cellcardគឺ កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា​ ​តី។

កិច្ចសហការដ៏យូរអង្វែងរបស់Cellcardជាមួយនឹង FCCបានធ្វើតាមបណ្តាសាលារៀនចំនួន 25 នៅគ្រប់ខេត្តទាំងអស់ ដែលផ្ដល់ការឧបត្ថម្ភដោយផ្ទាល់ដល់សិស្សជាង 1500 នាក់។

កម្មវិធីនេះមានបំណងស្វែងរកយុវជនជំនាន់ក្រោយដែលមានទេពកោសល្យខាងវិស័យបាល់ទាត់ ដើម្បីទទួលបានការហ្វឹកហាត់ឱ្យទាន់ពេលវេលា សម្រាប់កីឡា​ SEA GAMES ក្នុងឆ្នាំ 2023។

នាយកប្រតិបត្តិក្រុមហ៊ុនCellcard  លោក Ian Watson បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាដៃគូរបង្កើត សាលាតម្រង់ទិសកីឡាបាល់ទាត់ ជាជំហានដ៏ធំមួយក្នុងការបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសាលារៀន និងសហគមន៍ ហើយក្រុមការងាររបស់លោក នឹងធ្វើការងារនេះ ដើម្បីជួយស្វែងរកយុវជនជំនាន់ក្រោយ ដែលមានទេពកោសល្យផងដែរ។

លោកWatson បានបន្តថា៖ “ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានម្ចាស់ភាគហ៊ុនជាខ្មែរតែមួយគត់នៅកម្ពុជាCellcard គឺ ជាដៃគូដ៏សក្កិសមបំផុតសម្រាប់កម្មវិធីនេះ ក្នុងការជួយលើកកម្ពស់សង្គម ជាពិសេសក្នុងការលើកទឹកចិត្តសិស្សានុសិស្សឲ្យពួកគេរស់នៅប្រកបដោយសុខភាពល្អ​មាំមួន ព្រមទាំងលើកកម្ពស់ស្មារតីកីឡាជាតិ និងប្រាសចាកពីការសេពគ្រឿងញៀន” ។

‘’យើងមានមោទនភាពជាខ្មែរ ហើយពិតជាមានសេចក្ដីសោមនស្សរីករាយខ្លាំងណាស់ក្នុងការជួយបណ្តុះបណ្តាលទេពកោសល្យ និងការស្រលាញ់នៅក្នុងវិស័យកីឡានេះ ហើយយើងសង្ឃឹមថានឹងបានឃើញវត្តមានកម្ពុជាឈរលើឆាកអន្តរជាតិប្រកួតប្រជែងជាមួយប្រទេសជិតខាងរបស់យើង ជាក់ស្ដែងក្នុងការប្រកួតកីឡា SEA Games ជាដើម’’។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រម៉ូសិន និងសកម្មភាពផ្សេងៗ របស់Cellcard សូមចូលមើលទំព័រហ្វេសប៊ុករបស់Cellcard ឬ តាមរយៈគេហទំព័រ www.cellcard.com.kh

 

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!