សែលកាត ជាក្រុមហ៊ុនដំបូងដែលដាក់បណ្តាញ 5G ពិតប្រាកដឲ្យប្រើប្រាស់សាកល្បងនៅប្រទេសកម្ពុជាជាមួយនឹងល្បឿនមិនធ្លាប់មានរហូតដល់ 1.6Gbps | សែលកាត

សែលកាត ជាក្រុមហ៊ុនដំបូងដែលដាក់បណ្តាញ 5G ពិតប្រាកដឲ្យប្រើប្រាស់សាកល្បងនៅប្រទេសកម្ពុជាជាមួយនឹងល្បឿនមិនធ្លាប់មានរហូតដល់ 1.6Gbps

ថ្ងៃចេញផ្សាយ: វិច្ឆិកា, ថ្ងៃ​សុក្រ 08, 2019

ថ្ងៃ​នេះ​ ក្រុម​ហ៊ុន​សែលកាត (Cellcard)  បាន​ប្រកាសពី​​​​ភាពជោគ​ជ័យ​របស់​ខ្លួន​ក្នុង​​ការ​ដាក់​បណ្តាញ​ 5G Standalone (SA)  ​ឲ្យ​ប្រើប្រាស់សាកល្បង​​​ជា​លើក​ដំបូងក្នុង​តំបន់​ ​ដែល​មាន​ល្បឿន​រហូត​ដល់​ក្នុង​​ 1.6 Gigabits មួយ​វិនាទី​។​

ទី​ក្រុង​ភ្នំពេញ​គឺជា​តំបន់ដំបូង​គេ​ដែល​​​គ្រប់​ដណ្តប់​ដោយ​បណ្តាញ​ 5G ពិតប្រាកដ ​មានន័យ​ថា​​វាតភ្ជាប់​​គ្នាផ្ទាល់ជាមួយ 5G Radio  ទៅនឹងបណ្តាញ​​ស្នូលរបស់ 5G ​ ដែលនិងអាច​​​​​​ធ្វើ​ការបង្កើត​ទំនាក់​ទំនង​​​នៅ​លើ​បណ្តាញសម្រាប់​ការ​ប្រើប្រាស់​ផ្សេងៗ​​។​​

ក្រុម​ការងារ Cellcard បាន​ធ្វើ​​តេស្ត​​យ៉ាង​ស្វិត​ស្វាញ​​ដើម្បី​​ទទួល​បាន​លទ្ធ​ផល​​ជា​ទីគាប់​ចិត្ត​​ទៅ​លើ​ល្បឿន​នៃ​ការ​អាប់​ឡូត (Upload) ដោនឡូត(Download) លេថិនស៊ី (latency) ​ ​និង​គុ​ណ​ភាពស​ម្លេង​។​

នាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន Cellcard ​​ លោក​ អៀន វ៉ាត់សុន (Ian Watson) បាន​មាន​ប្រសាសន៍​ថា​​ធ្វើ​តេស្ត​សាកល្បង​នេះ​​​បាន​ត្រៀម​រួច​រាល់​​ហើយ​សម្រាប់​ការ​ដាក់​ឲ្យ​ប្រើប្រាស់​​បណ្តាញ​ 5G ​ នៅ​ដើម​ឆ្នាំ​ក្រោយ ​​នៅ​តំបន់​គោល​ដៅ​​ដូច​ជា​ទីក្រុង​ភ្នំពេញ ​សៀម​រាប​ និង​ព្រះ​សីហនុ​។​

ភាពឈាន​មុខ​លើ​បណ្តាញ 5G ​ របស់​ក្រុម​ហ៊ុន​​​បាន​កើត​ឡើង​បន្ទាប់​ពី​​​ភាពជោគ​ជ័យ​ក្នុង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តាញ​ 4G LTE កាល​ពី​ខែ​មករា ឆ្នាំ​​2017កន្លង​ទៅ​នេះ ដែល​ការ​បណ្តាក់​ទុន​​លើ​ការ​ដំណើរ​ការ​បណ្តាញ​ទូរស័ព្ទ​​ និង​ការ​ប្រើប្រាស់​ទូទាំង​ប្រទេស​​មាន​​​​តម្លៃ​ប្រមាណជាង​ 200 លាន​ដុល្លា។

ចរាចរនៅ​លើ​បណ្តាញ​ Cellcard បាន​កើន​ឡើង​ 1000% ក្នុង​រយៈពេល​ ២​ឆ្នាំមុន​​​ និង​​ការ​ប្រើប្រាស់​​​ជា​រៀង​រាល់​ថ្ងៃ​កើន​ឡើងជា​មធ្យម​ពី​ 200MB ដល់​600MB។​

លោក Watson ​បាន​បន្ថែម​ទៀត​ថា​៖ «​ក្រុម​ហ៊ុន Cellcard​ យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្តេជ្ញា​របស់​ខ្លួន​ក្នុង​ការ​​ក្លាយ​ខ្លួន​អ្នក​​​នាំ​មុខផ្នែកបច្ចេក​វិទ្យា​​ឌីជីថល ​​5G ក្នុង​ប្រទេស​កម្ពុជានាពេល​អនាគត​​ ​ដើម្បី​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច​ និង​សុខុមាល​ភាព​របស់​ប្រជា​ជន​កម្ពុជា​»។

«ក្នុង​​នាម​ជា​​អ្នក​ប្រតិបត្តិការ​ជន​ជាតិ​ខ្មែរ វា​ជា​កាតព្វ​កិច្ច​របស់​ពួក​យើង​ក្នុង​ការ​សម្រេច​ឲ្យ​បាន​ថា​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តាញ 5G នឹង​ផ្តល់​ឥទ្ធិពល​ដ៏​ល្អ​មួយ​ដល់​​​មនុស្ស​ធម៌​​ និង​ជួយ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ​»។

«ពួក​យើង​បាន​មើល​ឃើញ​ថា​ បណ្តាញ​ 5G គឺជា​កត្តាជម្រុញ​ដល់​ការ​ពង្រឹង​ជីវភាព​រស់​នៅ​ ​រួម​​មាន​ សុខភាព ការ​អប់​រំ​ និង​ការងារ​ ដែល​គាំទ្រ​ដល់​ឧស្សាហកម្ម​​និង​ដំណើរ​​ការ​​របស់​រដ្ឋាភិបាល​ ក៏ដូច​ជា​សេដ្ឋកិច្ច​ក្នុង​តំបន់​ឲ្យ​កាន់​តែ​រីក​ចម្រើន​»។​

លោក វ៉ាត់សុន (Watson) ​បាន​ឲ្យ​ដឹង​ថា​​​​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​លើក​ដំបូង​នេះ​នឹង​ផ្តោត​ទៅ​លើផលិត​ផល​ និង​សេវា​ Enhanced Mobile Broadband (eMBB) ​ ​ល្បឿន​​មាតិកា​ ​និង​ Virtual and Augmented Reality សម្រាប់​ការ​អប់​រំ​ និង​កំសាន្ត​ ក៏​ដូច​ជា​​ឧបករណ៍​​សម្រាប់​សន្តិសុខ ​និង​ភាព​ងាយ​ស្រួល​នៅ​តាម​ផ្ទះ។​

លោក​បាន​បន្ត​ថា​ ​​ក្រុម​ហ៊ុន Cellcard ​​​នឹង​បន្ត​បង្កើត​​ដំណោះ​ស្រាយ​ផ្សេង​ៗទៀត​​សម្រាប់​ឧស្សាហកម្ម​នានា​ និង​រដ្ឋាភិបាល​ ដូច​ជា​ Big Data Internet of Things (IoT) និង​ Artificial Intelligence។​

ការ​ដាក់​ចេញ​នូវ​គម្រោង​ 5G ដ៏​ធំ​របស់​ក្រុម​ហ៊ុន Cellcard ​ នា​ឆ្នាំ​២០២០​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ ស្រប​ពេល​ដែល​មជ្ឈមណ្ឌលផ្ទុកទិន្ន័យ (Data Centre) លំដាក់​ពិភព​លោក​​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ត្រូវ​បាន​សាង​សង់​ឡើង​​ ជាមួយ​នឹង​​ទម្រង់ ​និង​ប្រព័ន្ធ​​ដ៏​ច្រើន​​ដែល​បាន​​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ Cellcard ក្លាយ​ជា​​​អ្នក​ផ្តល់​សេវា​ទៅ​លើ​ របៀបរស់នៅបែបឌីជីថលនិងសេវាកម្មផ្នែកសហគ្រាស។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 08, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤]– ក្រុ...

តុលា, ថ្ងៃ​ច័ន្ទ 14, 2024

ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ – ក្រុមហ៊ុ...

កញ្ញា, ថ្ងៃ​សុក្រ 27, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា [ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤]- ក្រុមហ៊ុន...

កញ្ញា, ថ្ងៃ​សុក្រ 13, 2024

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤)– នាយ...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!