ទទួលយកបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យជាមួយគម្រោង Playgame Unlimited ថ្មី ជាមួយទិន្នន័យឥតកំណត់ពី សែលកាត! | សែលកាត

ទទួលយកបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យជាមួយគម្រោង Playgame Unlimited ថ្មី ជាមួយទិន្នន័យឥតកំណត់ពី សែលកាត!

ថ្ងៃចេញផ្សាយ: មិនា, ថ្ងៃ​ពុធ 02, 2022

សែលកាត បន្តដាក់ដំណើរការសេវាកម្មកញ្ចប់ទិន្នន័យ Playgame Unlimited សម្រាប់បណ្តាអ្នកចូលចិត្តលេងហ្គេម បន្ទាប់ពីការបើកដំណើរការព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងភាពជាដៃគូសហការជាមួយ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បើកការប្រកួតថ្នាក់ជាតិ ដំណើរឆ្នោះទៅកាន់ស៊ីហ្គេម សម្រាប់ចួលរួមការប្រកួតស៊ីហ្គេមលើកទី ៣១ ខាងមុខនេះ។

សេវាកម្ម Playgame Unlimited ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2020 គឺជាកញ្ចប់ទិន្នន័យលេងហ្គេម និងសេវាកម្មប្រព័ន្ធអេកូសម្រាប់បណ្តាអ្នកចូលចិត្តលេងហ្គេមទាំងអស់ដោយមិនគិតពីអាយុ ទីតាំង ឬប្រភេទស៊ីមដែលពួកគេប្រើ។ វេទិកានេះភ្ជាប់មកជាមួយនូវការចូលប្រើប្រាស់គម្រោងដែលមាន game store សម្រាប់បំពេញតម្រូវការរបស់បណ្តាអ្នកចូលចិត្តលេងហ្គេម រូបិយប័ណ្ណសម្រាប់លេងហ្គេម – PlayCoins ក៏ដូចជាព័ត៌មានការប្រកួត បច្ចុប្បន្នភាព និងការចុះឈ្មោះចូលប្រើប្រាស់។

អ្វីដែលពិសេសសម្រាប់វេទិកា Playgame Unlimited គឺជាកញ្ចប់ទិន្នន័យ Playgame Unlimited ដែលផ្តល់ជូននូវទិន្នន័យលេងហ្គេមឥតកំណត់ចំពោះវិញ្ញាសាហ្គេមដ៏ធំបំផុតមួយចំនួននៅក្នុងពិភពលោក។ ដំបូងរួមមានវិញ្ញាសា PUBGM, MLBB និង RoS ដែលកញ្ចប់នេះត្រូវបានធ្វើកំនែចុងក្រោយនិងដាក់ដំណើរការកាលពីចុងឆ្នាំមុន ដើម្បីរួមបញ្ចូលហ្គេម Garena Free Fire ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមមានទិន្នន័យលេងហ្គេមឥតកំណត់លើហ្គេមជាច្រើនទៀត នៅក្នុងគម្រោងតែមួយនៃការផ្តល់ជូនទិន្នន័យលេងហ្គេមឥតកំណត់ 4-in-1។

ថ្ងៃនេះគម្រោង Playgame Unlimited បានធ្វើបច្ចុប្បន្នភាពមួយផ្សេងទៀត ដោយបង្កើនការផ្តល់ជូនរបស់វាពី 4-in-1 ទៅជា 5-in-1 ជាមួយនឹងការបន្ថែមវិញ្ញាសាហ្គេម Bullet Angel។ Bullet Angel គឺជាហ្គេមទូរស័ព្ទ FPS ដ៏ទំនើបនិងទាន់សម័យបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍ហ្គេម Xshot។ ដើមឡើយបានបើកដំណើរការជាហ្គេមកុំព្យូទ័រ វាទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី​អា​គ្នេ​យ៏ ហើយសហគមន៍អ្នកលេងហ្គេមនេះក៏កំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។

នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins មានប្រសាសន៍ថា៖ “ការយល់ដឹង និងការចាប់អារម្មណ៍ចំពោះហ្គេមទូរស័ព្ទប្រភេទនេះបានកំពុងស្ថិតក្នុងនិន្នាការកើនឡើងនៅក្នុងប្រទេសកម្ពុជា ហើយនេះគឺជាការផ្តាច់ជ្ញាចិត្តរបស់យើងក្នុងការបន្តជំរុញកំណើននោះ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដែលកំពុងកើនឡើង។ ទិន្នន័យគឺជាកម្លាំងជំរុញនៃហ្គេមទូរស័ព្ទប្រភេទនេះ ហើយនេះជាមូលហេតុដែលយើងនៅតែបន្តធ្វើការកែលម្អនូវកញ្ចប់ Playgame Unlimited របស់យើងឱ្យកាន់តែប្រសើរឡើងជាមួយនឹងវិញ្ញាសាហ្គេមបន្ថែមទៀតនៅក្នុងការផ្តល់ជូនទិន្នន័យឥតកំណត់ ដែលធ្វើឱ្យបណ្តាអ្នកលេងហ្គេមទទួលបានការផ្តល់ជូនកាន់តែពិសេស»។

គម្រោង Playgame Unlimited 5-in-1 ថ្មីគឺមានតម្លៃទាបត្រឹមតែ $1/សប្តាហ៍ ដែលភ្ជាប់មកជាមួយ 210 នាទីសម្រាប់តេ និង 210 សារក្នុងប្រព័ន្ធ ទិន្នន័យបន្ថែម 5GB សម្រាប់លេងអ៊ីនធើណិត លើសពីនេះទៅទៀតថែមទាំងអាចលេងហ្គេមឥតកំណត់ដូចជា PUBGM, MLBB, RoS, FreeFire និង Bullet Angel។

ការចុះឈ្មោះចូលទៅកាន់គេហទំព័រ Playgame Unlimited បើកសម្រាប់អ្នកចូលចិត្តលេងហ្គេមទាំងអស់ដោយមិនគិតពីប្រភេទស៊ីមដែលកំពុងប្រើប្រាស់។ បណ្តាអ្នកចូលចិត្តលេងហ្គេមទាំងអស់អាចចូលមើលព័ត៌មានការប្រកួត បច្ចុប្បន្នភាព និងការចុះឈ្មោះ ក៏ដូចជាទិញរូបិយប័ណ្ណសម្រាប់លេងហ្គេម ទិញ Items ផ្សេងៗនៅក្នុងហ្គេម និងថែមទាំងអាចទទួលបានកាដូផ្សេងទៀត បើទោះបីជាពួកគាត់មិនបានប្រើស៊ីមសែលកាត ឬភ្ជាប់គម្រោងណាមួយក៏ដោយ។ Playgame Unlimited Shop មានការផ្តល់ជូនដូចជា PUBGM UC, RoS Diamonds, Garena Shells, Steam, Play Station Credit, Xbox Gift Cards, Nintendo eShop Gift Cards, Google Play Gift Cards, Apple Gift Cards, Netflix Gift Cards, Spotify Gift Cards, Amazon Gift cards, Roblox Gift Cards និងកាដូជាច្រើនទៀត។

សែលកាត បានចូលរួមចំនែកគាំទ្រប្រភេទកីឡាអេឡិចត្រូនិកក្នុងឆ្នាំ 2019 ក្នុងគោលបំណងផ្តល់ជូនសេវាកម្ម និងគាំទ្រដល់វិស័យនេះដែលនៅមានភាពចន្លោះប្រហោងនៅឡើយ។ ចាប់តាំងពីពេលនោះមក សែលកាត បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីៗរបស់ខ្លួនជាច្រើននៅលើទីផ្សារ ដែលបានពន្លឿនកំណើននៃកីឡាប្រភេទនេះ និងការរីកចម្រើនរបស់សហគមន៍ រួមជាមួយនឹងភាពជាដៃគូផ្តាច់មុខរបស់ខ្លួនជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

អ្នកក៏អាចអានផងដែរ

មេសា, ថ្ងៃ​ពុធ 10, 2024

  យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការមជ្ឈមណ្...

មេសា, ថ្ងៃ​សុក្រ 05, 2024

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ហៅកាត់ថា សែលកាត ជាក្រុមហ៊ុនប្រតិបត្តិករផ្នែកវិស...

មេសា, ថ្ងៃ​ពុធ 03, 2024

ក្រុមហ៊ុន សែលកាត ជម្រុញតភ្ជាប់ទំនាក់ទំនង និងកំណើនប្រកបដោយបរិយាប័ន្ន ក្នុងនាម...

មិនា, ថ្ងៃ​សៅរ៍ 23, 2024

ទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍លើកទី២ ថ្ងៃទី២៤-២៦ មីនា ២០...

សមិទ្ធិផលពានរង្វាន់បណ្តាញសេវារបស់សែលកាត

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!