ឆ្នាំនេះ ក្រុមហ៊ុន Cellcard នឹងចូលរួមគាំទ្រព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាមួយនឹងកម្មវិធីដ៏ធំអស្ចារ្យរបស់ខ្លួន។
ក្រុមហ៊ុនមានមោទនភាពជាខ្មែរក្នុងការផ្តល់អំណោយឧបត្ថម្ភដល់កីឡាករប្រកួតចំនួន១៥ទូក ដើម្បីលើកកម្ពស់នាំយកមោទនភាពជូនសហគមន៍របស់ពួកគាត់។

កម្មវិធីថ្ងៃនេះ ត្រូវបានរៀបចំឡើងនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcard ចាប់ពីម៉ោង ៣ដល់៤រសៀល ដោយមានការចូលរួមពីបុគ្គលិក និងថ្នាក់ដឹកនាំដើម្បីជូនពរដល់កីឡាករក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យ។
ក្រុមហ៊ុន Cellcard នឹងមានវត្តមាននៅទូទាំងក្រុងភ្នំពេញ និងខេត្តសៀមរាប ដែលងាយស្រួលដល់ការប្រារព្ធកម្មវិធីជួបជុំជាមួយក្រុមគ្រួសារនិងមិត្តភក្តិពីបណ្តាខេត្តផ្សេងៗ។
ការរៀបចំទាំងនេះ នឹងរាប់បញ្ចូលទាំងការលក់បញ្ចុះតម្លៃពិសេសៗ «Cellcard Water Festival Mega Sale» ការបញ្ចូលទឹកប្រាក់ដ៏អស្ចារ្យនិងឈ្នះរង្វាន់ និង សេវាOsja Xchange $1=$100 បញ្ចុះតម្លៃ៥០%។ ការលក់បញ្ចុះតម្លៃរហូតដល់៦០% លើទូរស័ព្ទដូចជា Xiaomi, SingTech Zopo, My Palm, Hiya, Oukitel, iTel, ASUS និងមានច្រើនទៀត។
បញ្ចូលទឹកប្រាក់ ហើយមានឱកាសឈ្នះរង្វាន់ពិសេសៗ ដូចជា ម៉ូតូZoomer X 2019, ទូរស័ព្ទiPhone Xs Max, ទូរស័ព្ទiPhone XR, នាឡិកាApple Watch series 4, ទូរស័ព្ទSamsung Galaxy J7 Pro ក៏ដូចជាលេងអ៊ីធើណេត និងការហៅចេញដោយឥតគិតថ្លៃ។
សម្រាប់អ្នកដែលចូលចិត្តស្តាប់ចម្រៀង នឹងទទួលបានការចូលរួមមើលការប្រគុំតន្ត្រី Ganzberg Beer ក្នុងរយៈពេល៣យប់ ហើយអ្នកទស្សនាក៏អាចដើរកម្សាន្តនៅស្តង់Cellcard ជាមួយនឹងតារាកិត្តិយសដូចជា ថេណា រ៉េតស៊ូហ្សាណា និង Jamie Tey។
ក្នុងព្រះពិធីបុណ្យអុំទូកនេះ ក្រុមហ៊ុននឹងរៀបចំការប្រគល់រង្វាន់ពី Cellcard លើកទី១០ នៅថ្ងៃទី២៣ ខែវិច្ឆិកា ជូនអ្នកឈ្នះទាំងអស់ពីកម្មវិធី Fishing Motors, iKnow iKnow និង10K Raffle។ កម្មវិធីនេះនឹងធ្វើឡើងនៅការិយាល័យកណ្តាល ក្រុមហ៊ុន Cellcardចាប់ពីម៉ោង ៤រសៀលតទៅ។
នាយកប្រតិបត្តិក្រុមហ៊ុន លោក អៀន វ៉ាត់សុន (Ian Watson) មានប្រសាសន៍ថា ក្រុមការងារ Cellcard ពិតជាសប្បាយរីករាយណាស់ក្នុងព្រឹតិ្តការណ៍នៅឆ្នាំនេះ ក៏ដូចជាកម្មវិធីសប្បាយៗពីការផ្តល់ជូន។
លោកបន្ថែមថា៖ «ពួកយើងកំពុងណែនាំពីការបង្កើតថ្មី ក្នុងឱកាសបុណ្យអុំទូកនៅឆ្នាំនេះ ជាមួយនឹងការស្កេននិងឈ្នះលេខកូដសំណាង ជូនអ្នកចូលរួមដើម្បីឈ្នះទូរស័ព្ទ iPhone XR»។
«ពួកយើងនឹងផ្តល់ជូនបទពិសោធន៍ Virtual Reality នៅស្តង់Fun Zone របស់យើងសម្រាប់អ្នកទាំងអស់គ្នាដើម្បីសាកល្បងនិងលេងកម្សាន្ត»។
«អ្នកចូលចិត្តវិស័យចម្រៀង នឹងមានឱកាសជួបតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជានៅឯស្តង់របស់យើងក្នុងបរិវេណឆាកតន្ត្រី Ganzberg Beer ផងដែរ»។
«សម្រាប់អ្នកដែលមិនអាចអញ្ជើញមកទស្សនាផ្ទាល់ អ្នកអាចចូលរួមលេងកម្សាន្តលើអនឡាញបានដូចជា មើលរូបភាពមានចលនាជារឿងភាគទាក់ទងនឹងពិធីបុណ្យអុំទូក នៅលើpage Facebook, YouTube និង Instagram»។
សម្រាបព័ត៌មានបន្ថែម ពីការបញ្ចុះតម្លៃ និងការប្រតិបត្តិការផ្សេងៗទៀតពីCellcard ទាក់ទងនឹងកម្មវិធីពិធីបុណ្យអុំទូក សូមចូលទៅកាន់page Facebook របស់Cellcard ឬ គេហទំព័រ www.cellcard.com.kh៕