ក្រុមហ៊ុន​សែ​ល​កាត​ចូលរួម​អបអរ​ទិវា​នៃ​ក្តី​ស្រលាញ់​តាម​រយៈ​កិច្ច​តបស្នង និង​ការ​សង្គ្រោះ ជីវិត | សែលកាត

ក្រុមហ៊ុន​សែ​ល​កាត​ចូលរួម​អបអរ​ទិវា​នៃ​ក្តី​ស្រលាញ់​តាម​រយៈ​កិច្ច​តបស្នង និង​ការ​សង្គ្រោះ ជីវិត

ថ្ងៃចេញផ្សាយ: ឧសភា, ថ្ងៃ​ច័ន្ទ 02, 2016

CELLCARD BLOOD DRIVE

PRESS RELEASE

Jan 13, 2015

ក្រុមហ៊ុនសែលកាតចូលរួមអបអរទិវានៃក្តីស្រលាញ់តាមរយៈកិច្ចតបស្នង និងការសង្គ្រោះ ជីវិត

ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2015 – មុនទិវានៃក្ដីស្រលាញ់មកដល់មួយថ្ងៃ ក្រុមហ៊ុនសែលកាត បានរៀបចំយុទ្ធនាការបរិច្ចាគឈាមក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម ឆ្លៀតឱកាសអបអរទិវានៃក្ដីស្រលាញ់តាមរយៈគំរូសកម្មភាពប្រកបដោយអត្ថន័យបំផុត។ បុគ្គលិកចំនួន60រូប បានស្ម័គ្រចិត្តចូលរួម បរិច្ចាគឈាមជារៀងឆ្នាំ ដែលមានចំនួនសរុប ចំណុះ 23,400ម.ល ជាឈាមថ្មី សម្រាប់ជំនួសឈាមស្តុកនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

យោងតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានឲ្យដឹងថា ឈាម១ប្លោក (ចំណុះ 350ម.ល) អាចសង្គ្រោះជីវិតមនុស្សបាន3នាក់។

ឈាមអាចរក្សាទុកបានតែរយៈពេល35ថ្ងៃប៉ុណ្ណោះមុនពេលវាត្រូវផុតសុពលភាព។ នេះជាមូលហេតុដែលយុទ្ធនាការបរិច្ចាគ និងអ្នកបរិច្ចាគឈាមជាទៀតទាត់ មានសារៈសំខាន់ ដើម្បីធានាបានថាមានឈាមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការជនរងគ្រោះ។ ដើម្បីរក្សាឈាមដែលបានស្ដុកទុកឲ្យបានល្អសម្រាប់ការផ្គត់ផ្គង់តាម តម្រូវការ ប្រទេសកម្ពុជាត្រូវការអ្នកបរិច្ចាគឈាមជាប្រចាំចំនួន1%នៃចំនួន ប្រជាពលរដ្ឋទាំងអស់។

លោក ប៊ុននុង អ៊ូ តំណាងមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម បានថ្លែងថា “ក្រុមហ៊ុនសែលកាត ជាអ្នក បរិច្ចាគឈាមជាប្រចាំមួយរបស់យើង ហើយយើងទទួលស្គាល់ជំហរគាំទ្ររបស់ សែលកាត ចំពោះ បុព្វហេតុនេះ។”

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតមានប្រសាសន៍ថា “នេះជាលើក ទី3ហើយដែលយើងបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមសម្រាប់យុទ្ធនាការបរិច្ចាគ ឈាមនេះ ហើយចំពោះទង្វើបែបនេះក្នុងឱកាសទិវានៃក្ដីស្រលាញ់គឺសមស្របបំផុត ដែលយើង មើលឃើញថាវាជាសកម្មភាពដែលបង្ហាញពីក្តីស្រឡាញ់ដ៏ពិតប្រាកដមួយចំពោះសហគមន៍។ យើងមានមោទនភាពដែលអាចផ្ដល់ការគាំទ្រនេះដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងទទួលស្គាល់តម្លៃនៃឱកាសចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិត។”

លោក អៀន វ៉ាតសុន ក៏បានបន្ថែមទៀតថា “សែលកាតក្នុងនាមជាក្រុមហ៊ុនកម្ពុជាមួយ ដែលបានប្ដេជ្ញាយ៉ាងមុតមាំចំពោះខ្លួនឯងក្នុងការផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជា នូវសេវាកម្មទូរស័ព្ទ
ចល័តប្រកបដោយគុណភាពនោះ ក៏បានគិតគូរដល់សារៈសំខាន់ដែលអាចចូលរួមវិភាគទាន បំពេញ តម្រូវការសង្គមទៅតាមលទ្ធភាព ឬធនធានរបស់ខ្លួនដែលអាចធ្វើទៅបាន។”

កម្មវិធីបរិច្ចាគឈាមនេះបានធ្វើឡើងនៅមន្ទីរសម្រាកព្យាបាលសែលកាត ក្រោមការ សម្របសម្រួលដោយគិលានុបដ្ឋាក គិលានុបដ្ឋាកយិកាដែលទទួលការ បណ្ដុះបណ្ដា ច្បាស់លាស់ និងវេជ្ជបណ្ឌិតមកពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។

អ្នកស្ម័គ្រចិត្តបរិច្ចាគក្នុងអំឡុងយុទ្ធនាការនេះបានទទួលការពិនិត្យ សុខភាពដោយឥតគិតថ្លៃក្រោមការអនុញ្ញាតជាផ្លូវការពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏ដូចជាទទួលបានបណ្ណសម្គាល់ អ្នកបរិច្ចាគឈាមមួយដែលអាចឲ្យពួកគេទទួលបានមកវិញនូវឈាមសម្រាប់សង្គ្រោះ សាច់ញាតិ ជិតស្និទ្ធដែលមានតម្រូវការក្នុងរយៈពេល12ខែពីការបរិច្ចាគរបស់ពួកគេគ្រាមុន។

លើសពីនេះទៀត ក្រុមហ៊ុន សែលកាត នឹងបរិច្ចាគថវិការ 20ដុល្លារ  ទៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនាមបុគ្គលិកសែលកាតដែលស្ម័គ្រចិត្តបរិច្ចាគឈាមជាការបន្ថែមលើវិភាគទាន របស់ពួកគាត់ ចំពោះសង្គមក្នុងឱកាស ទិវានៃក្ដីស្រលាញ់នេះផងដែរ។

មជ្ឈមណ្ឌលជាតិផ្ដល់ឈាមចាប់ដៃគូជាមួយ CDC កាកបាទក្រហមអូស្ត្រាលី មូលនិធិ សុខភាពសាកល និងអង្គការសុខភាពពិភពលោក។

អ្នកក៏អាចអានផងដែរ

វិច្ឆិកា, ថ្ងៃ​សុក្រ 29, 2024

អតិថិជនជាទីគោរព សូមជម្រាបជូនថា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភំ្នពេញ នឹ...

វិច្ឆិកា, ថ្ងៃ​ពុធ 20, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤] – ក្រុ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 18, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែ វិច្ឆិកា​ ឆ្នាំ ២០២៤] – ក្រ...

វិច្ឆិកា, ថ្ងៃ​ច័ន្ទ 11, 2024

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ១១​ ខែ​ វិច្ឆិកា ឆ្នាំ ២០២៤] &#...

star មុខងារថ្មី!

មានអ្វីចង់សួរមែនទេ? កាន់តែងាយស្រួល! ឥឡូវនេះលោកអ្នកអាចឆែកមើលសំណួរចម្លើយដែលបានសួរជាញឹកញាប់ថ្មីៗនៅទីនេះ!