នៅថ្ងៃនេះក្រុមហ៊ុន សែលកាត បានប្រារព្ធពិធីជប់លៀងដ៏ពិសេសមួយសម្រាប់ភ្នាក់ងារចែកចាយសំខាន់ៗរបស់ខ្លួន មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាឱកាសថ្លែងអំណរគុណទៅដល់ភ្នាក់ងារ ក៏ដូចជាលើកទឹកចិត្តចំពោះកំនើននៃការលក់ស៊ីមសែលកាត។
ដំណើរការសំខាន់នៃកម្មវិធីនេះគឺការផ្តល់ជូនដ៏ពិសេសដល់ភ្នាក់ងារដែលបានចូលរួមនៅក្នុងកម្មវិធីដែលមានរយៈពេល10 សប្តាហ៍ពេញ ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ 2019។
ការផ្តល់ជូននេះចែកចេញជាពីរផ្នែកធំៗគឺ៖
- សម្រាប់រង្វាន់ធំ ភ្នាក់ងារចែកចាយ នឹងមានឱកាសឈ្នះរង្វាន់កាតកោសទឹកប្រាក់ចំនួន 5,000 ដុល្លារ និងម៉ូតូ Honda Click សេរ៊ី 2019
- សម្រាប់រង្វាន់ប្រចាំសប្តាហ៍ ភ្នាក់ងារចែកចាយ នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃiPhone Xនិងកាតកោសជាច្រើនរង្វាន់ផ្សេងទៀត
កម្មវិធីជប់លៀងនេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី1ខែមេសា ឆ្នាំ2019 ចាប់ពីម៉ោង6 ដល់ម៉ោង9យប់ នៅភោជនីយដ្ឋានទន្លេបាសាក់2ដែលមានអ្នកចូលរួមជាង 1០០នាក់ រួមមានភ្នាក់ងារចែកចាយ អ្នកសារព័ត៌មាន និងក្រុមការងាររបស់សែលកាត។
នាយកផ្នែកលក់របស់ក្រុមហ៊ុនសែលកាត លោកJohnny Wongមានប្រសាសន៍ថា កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែង ក៏ដូចជាជោគជ័យក្នុងការលក់របស់បណ្តាញភ្នាក់ងារចែកចាយទាំងអស់របស់សែលកាត។
លោក Johnny Wong បាននិយាយថា៖ «ភ្នាក់ងារចែកចាយរបស់យើងមួយចំនួន គឺបានធ្វើការជាមួយយើងតាំងពីក្រុមហ៊ុនចាប់ដំណើរការរហូតដល់ពេលនេះ មានរយៈពេលប្រមាណជាង ២០ឆ្នាំមកហើយ»។
ពួកគេបានធ្វើការជាមួយពួកយើងក្រោមគោលដៅជំនួញតែមួយ និងធ្វើអោយប្រាកដថា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនសែលកាតនៅតែមានភាពល្បីល្បាញពេញទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនពិសេសរបស់ក្រុមហ៊ុនសែលកាត ក៏ដូចជាកម្មវិធីប្រូម៉ូសិន និងរបៀបឈ្នះរង្វាន់ទាំងអស់ សូមចូលទៅកាន់គេហទំព័រ www.cellcard.com.khឫ តាមដានទំព័រហ្វេសប៊ុក និងIG របស់ក្រុមហ៊ុនសែលកាត៕