សែលកាត បានប្រកាសនៅថ្ងៃនេះថាខ្លួននឹងចូលរួមឧបត្ថម្ភទូកប្រណាំង ចំនួន ១៥ នៅរាជធានីភ្នំពេញនៅអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ។ សែលកាត ក្រុមហ៊ុនមានមោទនភាពជាខ្មែរ មានកិត្តិយសក្នុងការគាំទ្រក្រុមកីឡាករប្រណាំងទូក ពេលដែលពួកគេត្រៀម ខ្លួនក្នុងការនាំយកមោទនភាពជូនភូមឃុំរបស់ពួកគាត់ នៅក្នុងការប្រណាំងល្បីល្បាញថ្នាក់ពិភពលោកមួយនេះ។
នេះគឺជាឆ្នាំទី៣ជាប់គ្នាហើយដែលសែលកាតបានផ្ដល់ការគាំទ្រទៅដល់ការរៀបចំនៃពិធីបុណ្យអុំទូកទាំងមូល តាមរយៈ ការគាំទ្រក្រុមកីឡាករប្រណាំងទូកជាច្រើន។ កម្មពិធីពិសេសដើម្បីអបអរសាទរបុណ្យអុំទូក ក៏ដូចជាដើម្បីជូនពរក្រុម កីឡាករ ប្រណាំងទូកទាំងអស់ឱ្យទទួលបានជោគជ័យ នឹងប្រារព្ធឡើងនៅការិយាល័យកណ្តាលសែលកាតពីម៉ោង ១ រសៀល ដល់ម៉ោង៣រសៀលថ្ងៃនេះ ជាមួយនឹងសុន្ទរកថាស្វាគមន៍ និងកម្មពិធីកម្សាន្តពិសេសសម្រាប់កីឡាករប្រណាំង ទូក៣០០នាក់ដែលនឹងជួបជុំគ្នានៅទីនោះ។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បាននិយាយថា៖ “ក្រុមគ្រួសារសែលកាត ទាំងមូលមានសេចក្តី រំភើបចំពោះការប្រារព្ធពិធីនាពេលខាងមុខនេះ ហើយយើងទន្ទឹងរង់ចាំមើលថាតើក្រុមកីឡាករទាំងអស់នេះ នឹងទទួលបាន លទ្ធផលបែបណាដែលនៅថ្ងៃប្រកួតប្រជែង។”
លោក អៀន វ៉ាតសុន បន្ថែមថា៖ “ពិធីបុណ្យអុំទូកគឺជាពេលវេលាដ៏ល្អដល់សែលកាត ក្នុងការបរិច្ចាគទៅវិញដល់ សហគមន៍ដែលយើងបានបម្រើអស់រយៈពេល ២២ឆ្នាំកន្លងមកនេះ។ កម្មវិធីនេះធ្វើឱ្យប្រទេសកម្ពុជា និងសែលកាត មានមោទនភាពជារៀងរាល់ឆ្នាំ។ ពិធីបុណ្យអុំទូកបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងប្រពៃណីខ្មែរ និងជាការអបអរនូវ ការប្រសព្វគ្នានៃទន្លេទាំងបួននៅរាជធានីភ្នំពេញ។
កីឡាករអុំទូករបស់សែលកាតសុទ្ធតែមានប្រវត្តិប្រកួតល្អៗ។ ឆ្នាំមុន ក្នុងចំណោម១៧ក្រុម ដែលគាំទ្រដោយសែលកាត១៥ ក្រុមទទួលបានជ័យលាភីលេខ១និងលេខ២ក្នុងការប្រកួត។ យើងជឿជាក់ថា ក្រុមរបស់ យើងនឹងធ្វើបានល្អ ហើយយើងជូនពរឱ្យពួកគាត់មានកម្លាំងរឹងមាំដើម្បីអុំទូកបានលឿនផង”។
ក្រៅពីការប្រណាំងទូកឆ្នាំនេះ សែលកាតនឹងរៀបចំការប្រកួតលេងហ្គេមពិសេសមួយសម្រាប់យុវជន។ នោះគឺ ការលេងហ្គេម Mobile Legends Bang Bang (MLBB) មិត្តភាព ដែលនឹងប្រារព្ធធ្វើឡើងនៅ សួនវត្តបុទមពីថ្ងៃ ១០ ដល់ ១២ ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ។ សែលកាតលើកទឹកចិត្តឱ្យយុវជនដែលចូលចិត្តលេងហ្គេមចូលរួមប្រកួតឱ្យបានច្រើន
ដើម្បីមានឱកាសជួប តារាកត្តិយសរួមមានSeak, Rainie Dara រួមទាំង អ្នកកំពូលអ្នកលេង Mobile Legends Bang Bang (MLBB) ដូចជា Henaa GamingនិងSZ Gamer។
ទន្ទឹមនឹងនេះ សែលកាត នឹងមានវត្តមាននៅក្នុងការប្រគំតន្រ្តីទាំងបីថ្ងៃរបស់ស្រាបៀរ Ganzberg និងភេសជ្ជ:ប៉ូវកម្លាំង
Boostrongដែលក្នុងនោះក៏នឹងមានការអញ្ជើញចូលរួមពីសំណាក់សិល្បករល្បីៗជាច្រើនរូបដែរ។ ក្នុងនោះក៏មាន ការអញ្ជើញចូលរួមរបស់កញ្ញា រ៉េត សូហ្សាណា ដែលជាតារាតំណាងរបស់សែលកាតផងដែរ។ ការប្រគំតន្ត្រី ក៏ដូចជាស្តង់ពិព័រណ៍របស់សែលកាតនឹងត្រូវដាក់បង្ហាញក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប នៅទីតាំងដូចខាងក្រោម៖
ក្នុងទីក្រុងភ្នំពេញ
- មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ កោះពេជ្រ
- តាមមហាវិថីព្រះនរោត្តមជិតInfinity Insurance
- សួនសណ្ឋាគារសុខា
ក្នុងខេត្តសៀមរាប
- ផ្សារាត្រីកុងតឺន័រPalm
- ដងស្ទឹងសៀមរាប។
សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាពរបស់សែលកាតនិងដើម្បីទស្សនាកម្មវិធីពិសេសៗក្នុងព្រះរាជពិធីបុណ្យអុំទូក។ សូម ចូលមកកាន់គេហទំព័របណ្តាញសង្គម Cellcard Facebook Fan Page ឬចូលទៅកាន់គេហទំព័រ
www.cellcard.com.kh។